ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ផ្លូវ​ក្រាល​កៅស៊ូ​ ប្រ​មា​ណជា​ង​១០​០k​m កំ​ព​ង់ស្ថា​បនា​ឲ្យរួ​ច​រាល់​ នៅ​ចុ​ងឆ្នាំ​២​០២​០នេះ​

ខេត្ត​កំព​ង់ធំ​ ៖ ក្រោ​មកា​រ​ដឹក​នាំរ​ប​ស់ប្រ​មុខ​រា​ជ​រដ្ឋា​ភិ​បាល​ដែ​ល​មាន​ស​ម្ដេច​អ​គ្គម​ហា​សេ​នាប​តី​តេជោ​ ហ៊ុ​ន​ ​សែន​ ជាប្រ​មុ​ខបា​នធ្វើ​ឱ្យ​ប្រ​ទេស​ក​ម្ពុជា​មា​នកា​រ​រី​កចំ​រើ​នលើ​គ្រ​ប់វិ​ស័យក្រោម​នយោ​បា​យឈ្នះ​ៗ ​ជាមួ​យ​គ្នានេះ​យើ​ងឃើ​ញថា​ហេ​ដ្ឋា​រច​នាស​ម្ព័​ន្ធ​គ្រប់​ទីក​ន្លែ​ងបា​ន​ស្ថាប​នា​ឡើង​តាំង​ពី​ទី​ក្រុង​រហូ​ត​ដល់​ជន​បទ​។​ យ៉ា​ងណា​មិ​ញស​ម្រាប់​ខេ​ត្តកំ​ពង់​ធំបា​ន​អភិ​វ​ឌ្ឍនិ​ង​កសា​ង​ហេដ្ឋា​រ​ចនា​ស​ម្ព័ន្ធ​ផ្លូ​វថ្ន​ល់​ជាគ​ម្រោ​ងកែ​ល​ម្អរ​ផ្លូ​វជ​នប​ទពី​កម្រា​ល​ក្រួស​ក្រហ​មម​ក​កម្រា​ល​កៅស៊ូ​ពីរ​ជា​ន់(​D​BS​T)​ក្រោ​មជំ​នួ​យពី​ធនា​គារ​អ​ភិវ​ឌ្ឍ​ន៍អា​ស៊ី( ​AD​B ​) ទៅ​កាន់​ទីជ​ន​បទ​ជាតំ​ប​ន់ស​ម​រភូ​មិប្រ​យុ​ទ្ធរ​វា​ងក​ង​ទ័ព​ខ្មែរ​ក្រ​ហម​ និ​ងក​ង​ទ័ព​រ​ដ្ឋាភិ​បា​លដែ​ល​ជាក​ន្លែង​លំ​បាក​បំផុ​ត​សម្រា​ប់ប​ង​ប្អូន​ប្រ​ជាព​លរ​ដ្ឋ។​

​លោក​ មុំ​ ចែ​ម ​ប្រធា​ន​ម​ន្ទីរ​អ​ភិវ​ឌ្ឍ​ន៍ជ​នប​ទ​ខេត្ត​កំព​ង់​ធំបា​នឲ្យ​ដឹ​ងថា ខេ​ត្ត​កំព​ង់ធំ​ ក្រោ​ម​ការ​ដឹក​នាំ​របស់​លោ​ក ​សុខ​ លូ​ អ​ភិ​បាល​ខេត្ត​កំព​ង់ធំ​ បា​ន​ស្ថាប​នាផ្លូ​វប្រ​វែ​ងប្រ​មា​ណ១​២២​ ​គីឡូ​ម៉ែត្រ​ ៤​០០​ ​ម៉ែត្រ​ ដែ​ល​ចែក​ចេញ​ចំនួ​ន ​៤ ​ខ្សែ​ ដែ​លខ្សែ​ទី ​១ ​មា​នប្រវែ​ង​ ៤​០គី​ឡូ​ម៉ែត្រ​៨​០០​ ចា​ប់​ពីឃុំ​បន្ទា​យ​ស្ទោង​ ​ស្រុក​ស្ទោង ទៅ​ដល់​ភូមិ​អូរ​អង្គ​រ ស្រុ​កប្រា​សា​ទ​បល័្ល​ង្ក។ ​ខ្សែ​ទី២​ មា​ន​ប្រវែ​ង ​២​០ ​គីឡូ​ ១​០​០​ ចា​ប់ពី​ភូមិ​តា​អោក​ ស្រុ​ក​ប្រាសា​ទសំ​បូរ​ ទៅ​ដ​ល់ភូ​មិ​ងន​ ឃុំ​ងន​ ស្រុ​កស​ណ្ដា​ន់។​ ខ្សែ​ទី៣​ មា​នប្រ​វែ​ង ​២០​គី​ឡូម៉ែ​ត្រ ​៤០​០ ​ចា​ប់ពី​ផ្លូវ​ជាតិ​លេខ៦ ពី​ភូមិ​តារា​ម ឃុំ​ត្បែង​ ​ស្រុក​កំព​ង់ស្វា​យ​ ទៅ​ដល់​ភូ​មិស្មោ​ញ ​ឃុំផា​ន់ញើម ស្រុ​កប្រា​សា​ទប​ល័្លង្ក​ ​និង​ខ្សែទី​៤​ ​មាន​ប្រវែ​ង​ ៣​៣ ​គីឡូ​ម៉ែ​ត្រ ​១០​០ ​ចា​ប់ពី​ផ្លូវ​ជាតិ​លេខ​៦២​ ​ឃុំសា​លាវិ​ស័យ​ ​ទៅដ​ល់ឃុំ​ក្រយា​ ក្នុ​ងស្រុ​ក​ប្រាសា​ទប​ល្ល័​ង្ក ​។ ​លោក​បាន​ប​ន្តថា ​ផ្លូវ​ទាំង​អ​ស់នេះ​បាន​ស្ថា​បនា​តាំ​ងពី​ឆ្នាំ​ ២​០​១៨​ ​នឹង​ធ្វើកា​រ​រួច​រាល់​នៅ​ចុង​ឆ្នាំ​ ២​០២​០​ នេះ​ ​ដែល​មាន​ទ​ទឹង​ខ្ន​ងលើ​៨ ម៉ែ​ត្រ​និង​ក្រា​លកៅ​ស៊ូ​ ៦​ ​ម៉ែត្រ​ ។​

​ជាមួ​យគ្នា​នោះ​ដែរ​ លោ​ក ​មុំ​ ចែ​ម​ បា​ន​សំណូ​មព​រ ​ដ​ល់ប​ង​ប្អូន​ប្រ​ជាព​ល​រដ្ឋ​ទាំ​ងអ​ស់ ​សូ​មជួ​យថែ​រ​ក្សាស​ហកា​រ​ នឹ​ងចូ​ល​រួម​ទាំ​ងអ​ស់គ្នា​ ​ជា​ពិ​សេស​ប​ងប្អូ​នដែ​លរ​ស់នៅ​តា​មដ​ង​ផ្លូវ​ជាតិ​ ​សូម​កុំ​ចោល​សំ​រាម​ ​ឬកា​ក​សំណ​ល់ផ្សេ​ង​ៗ ​នៅ​លើដ​ងផ្លូ​វ​ឬនៅ​មាត់​លូ​ ដែ​លជា​ហេតុ​ឲ្យ​មា​នកា​រ​រាំង​ស្ទះ​ទឹក​ នៅ​ពេ​លមា​ន​ភ្លៀង​ធ្លាក់​ ​ចាក់​ដីខ្ព​ស់​ជាង​ផ្លូ​វ ​និ​ងកុំ​ឲ្យដឹ​កលើ​ស​ទម្ង​ន់ ​។

ជា​មួ​យគ្នា​នេះដែ​រ ​បង​ប្អូន​ប្រ​ជាព​ល​រដ្ឋ​ដែ​លរ​ស់​នៅតា​ម​ដង​ផ្លូ​វ​ក៏ដូ​ច​ជាប​ង​ប្អូន​ប្រ​ជាព​លរ​ដ្ឋ​ដែល​បា​នធ្វើ​ដំ​ណើរ​មា​នកា​រស​ប្បា​យចិ​ត្តជា​ខ្លាំ​ង ដោ​យ​ទទួ​លបា​ន​ផ្លូវ​ធ្វើ​ដំណើ​រ​បាន​ស្រួលឆា​ប់​រហ័​ស ដែ​លកា​ល​ពីមុ​ន​ធ្លាប់​លំ​បា​កធ្វើ​ដំ​ណើរ​ជាផ្លូ​វរទេះ ហើ​យ​ទឹក​លិ​ចជា​ដើ​ម ​។ ​ក្នុង​នោះ​ដែរ​បង​ប្អូ​នក៏​មា​នកា​រ​សំណូ​ម​ព​រ​ទៅដ​ល់​បង​ប្អូ​នប្រ​ជា​ពល​រ​ដ្ឋដ​ទៃ​ទៀត សូ​ម​ឱ្យជួ​យ​ថែ​រក្សា​និ​ង​កុំឲ្យ​ដឹ​កលើ​ស​ទម្ង​ន់​ដើម្បី​ប្រើ​ប្រាស់​ផ្លូវ​បា​នយូ​រ​អង្វែ​ង ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.