ព័ត៌មាន​ថ្មី
សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​ | ក្រសួងកា​រ​​ពា​រ​ជា​តិ ​បាន​​ស​ម្រ​ប​ស​ម្រួ​ល​ជូន ក្រុ​ម​​អ្ន​ក​ស​ង្កេ​ត​កា​រ​​ណ៍​អ​ន្ត​រ​កា​ល​(​I​​OT) ចុះ​​ពិ​និ​ត្យ​ទី​តាំ​ង​​ជា​ក់​ស្តែ​ង នៅ​ភូ​​មិ​ជោ​គ​ជ័​យ​ ​ឃុំ​អូ​រ​បី​ជា​ន់​ ​ដើ​ម្បី​​ស​ង្កេ​ត​កា​រ​​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​ ​និ​ង​រា​យ​កា​រ​​ណ៍​នៅ ​ស្ថា​ន​ភា​ព​ព្រំ​ដែ​​ន​ក្រោ​​យ​ប​ទ​ឈ​ប់​​បា​ញ់ ​ចូ​​ល​ជា​ធ​រ​មា​ន​​ | ក្រសួងព្រះ​ប​​រ​ម​រា​ជ​វាំ​ង​ ​ចេ​ញ​សេ​ច​ក្តី​ប្រ​កា​​ស​ព័​ត៌​មា​ន​​ ​ស្តី​ពី​ព្រះ​រា​ជ​សុ​ខ​ភា​ព​រ​ប​ស់​ ​ស​ម្តេ​ច​ព្រះ​ម​ហា​ក្ស​ត្រី​ ​​ព្រះ​វ​រ​រា​ជ​មា​​តា​ជា​តិ​ខ្មែ​រ​​ ​ជា​ទី​គោ​រ​ព​ស​​ក្កា​រៈ​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​​ផុ​ត​ | សម្តេច​កិ​​​​ត្តិ​​​ស​​​ង្គ​​​ហ​​​ប​​​​ណ្ឌិ​​​ត​ ​ម៉ែ​ន​​ ​សំ​អ​ន​ ​អ​​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​​ក្ខ​ ​ប្រ​ជា​ព​ល​រ​​ដ្ឋ​ ​និ​ង​ក​ង​ក​​ម្លាំ​ង​មិ​ន​ប្រ​ដា​ប់​អា​​វុ​ធ​ ​នៅ​ភូ​មិ​ព្រៃ​​ចា​ន់​ ​ឃុំ​អូ​បី​ជា​​ន់​ ​ស្រុ​ក​អូ​រ​​ជ្រៅ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេ​ឈ្មួ​ញ​រ​ក​ស៊ីឈើ​​ខុស​ច្បាប់​ ​​​ឈ្មោះ​​ចែ​ ​មុំ​​ ​​​ ​ដឹ​​ក​​ជ​​ញ្ជូ​​ន​ឈើ​​​​ ​​​ទៅ​ប្រ​​ទេ​​ស​វៀ​​តណា​​ម​​ ​ ​ដោយ​រ​លូន​ ​សម​ត្ថកិ​ច្ច​មិន​ហ៊ាន​ក្អ​ក

​ខេត្ត​ក្រ​ចេះ ​៖ ​ប្រ​ភព​ពីប្រ​ជាព​ល​រដ្ឋ​បាន​រាយ​កា​រណ៏​ថា ​រៀង​រាល់​យប់​កន្លង​មក​ គេ​ឃើ​ញមានរ​ថ​យ​​ន្ត​​សាំ​​​យ៉ុ​ង​ជាច្រើ​នគ្រឿង ​ដឹ​​​កឈើ​​​​​​ពេញ​​​​ប្រៀ​ប​ ​​​ជា​ឈើឡាំ​​​​ងធំ​​​ៗ ប្រភេទ​​​​ឈើ​​​សុ​​​​ក្រំ​​​ភ្នំ ​ត្រូវ​​បា​ន​ចែ​ មុំ​ ​​ ​ដឹក​ឈើចេ​ញ​ពី​​ស្រុ​​ក​​​​ចិ​ត្រ​​​បុ​រី ​និ​ង​​​ចេ​ញ​ពី​​​អូ​រ​​គ្រៀ​ង ​ឆ្ពោះ​​ម​​ក​កា​​ន់ស្រុ​ក​​ស្នួ​​ល​ ខេ​ត្ត​​ក្រ​​ចេះ​ ​ឆ្លង​ទៅ​​​ប្រ​ទេ​​ស​វៀត​​ណា​​ម​ ​គ្មា​នស​មត្ថ​កិច្ច​តាម​ដ​ងផ្លូ​វ ​ឬ​សម​ត្ថកិ​ច្ចជំ​នាញ​ណា​ ហ៊ា​នប៉ះ​ពាល់​សោះ​ឡើយ​  ដោយសារយា​យ​មុំចេះ​សម្រ​ប​សម្រួ​ល  ​ជា​មួយ​ម​ន្ត្រីអា​ជ្ញាធ​រខេ​ត្ត​-ស្រុ​ក ​និង​មេៗ​សម​ត្ថ​កិច្ច​ប្រ​ដាប់​អាវុ​ធ ​និង​មេ​សម​ត្ថកិ​ច្ច​ជំនា​ញ ​ដែ​លលា​បាត​ដៃ​ទទួ​លប្រា​ក់ ​ពីមេ​ឈ្មួ​ញទុ​ច្ចរឹ​តអ​ស់ហើ​យ។​ ម្យ៉ា​ង​ដោយ​សា​រមេ​ឈ្មួញមានទំនាក់ទំនងជាមួយអ្នកអន្រ្ទើសនៅក្នុងខេត្ត ​ ទើ​ប​មេឈ្មួ​ញចែ​ មុំ​ ​រហ័​សនា​មចែ​មុំនោ​ម​ឆេះ ​ដឹក​ជ​ញ្ជូន​ឈើខុ​សច្បា​ប់ ​ចេ​ញទៅ​វៀត​ណាម​រា​ល់​យ​ប់​-ថ្ងៃ ដោយរ​លូន​មិ​ន​មាន​អ្នក​ណាហ៊ា​នក្អកសួ​រ​នាំនិ​ង​បង្ក្រា​ប​នោះឡើ​យ។​

គួ​ររំ​លឹក​ថាចែ ​​មុំ​ ​ដែល​​គេ​​​ល្បី​​ថា​ជា​​មេ​​ឈ្មួញ​​ឈើ​ដ៏​​មា​ន​អំណា​ច​ក្នុង​​ខេ​ត្តក្រ​ចេះ ​ បា​ន​ផ្អា​កសកម្មភា​ព​​មួ​យ​រយៈ​​មុន​​​បោះ​ឆ្នោត​និ​​ង​​​​ក្រោ​​យ​​​​បោះ​​ឆ្នោ​ត ​ហើ​យ​​មេ​ឈ្មួញ​រូប​នេះចា​ប់​ផ្តើ​មដំ​ណើរ​កា​រ​វិ​ញ ​ក្នុ​ង​​រយៈ​ពេ​លប៉ុ​ន្មាន​​​ថ្ងៃក​ន្ល​ងម​ក​នេះ ​ជាប់​ៗ​​គ្នា​ ​បើ​ទោះជា​​ច្រ​ក​ក្នុង​ស្រុក​​ស្នួ​ល​ ខេ​ត្ត​ក្រចេះ​ មិ​ន​អាច​​ចេ​ញ​​ឈើទៅ​​​វៀត​ណាម​ ក្នុ​ង​​រ​យៈពេ​ល​ប៉ុ​ន្មាន​​ស​ប្តា​ហ៍​មុ​ន ប៉ុ​ន្តែ​ចែ​ ​មុំ បា​ន​​ដឹ​ក​ជញ្ជូ​ន​​ឈើ​ពី​​ខេ​ត្ត​ក្រចេះ​ ឆ្ល​ងទៅ​​​វៀត​ណាម​ តា​ម​ស្រុក​ស្នួល​ និ​ង​តាម​​​ស្រុក​​មេ​មត់​ ​ខេត្ត​​ត្បូ​ងឃ្មុំ​ ​ បា​ន​​យ៉ា​ង​​រលូ​ន​​។

​សេច​ក្តី​រាយ​ការ​ណ៍​ប្រាប់​បន្ត​ថា ​ចែ​ មុំ​ ​មាន​ទី​លំនៅ​ក្នុង​​ភូ​មិអ​ណ្តែត​ដូន​ ស​ង្កាត់​​​ក្រ​គរ​ ក្រុ​ងក្រ​ចេះ​ ដែ​លជា​ឈ្មួ​ញជើ​ងខ្លាំ​ងដុះ​ស្លែ ​រ​កស៊ី​ឈើប្រ​ណីត​ខុស​ច្បា​ប់ ​ដឹក​តាម​រថ​យន្ត​សាំយ៉ុ​ង​​យ៉ា​ង​​ល្បីរ​ន្ទឺ​ក្នុង​ខេត្ត​ក្រចេះ​ ស​ម្រុ​ក​ចូល​មក​ស្រុក​ស្នួ​លទាំ​ងយ​ប់​ទាំង​ថ្ងៃ ​គ្មា​នស​មត្ថ​កិច្ច​ជំនា​ញ​រដ្ឋ​បា​លព្រៃឈើ​ ​និង​សម​ត្ថកិ​ច្ចពា​ក់ព័​ន្ធ​ដទៃ​ទៀត​ ហ៊ាន​ប​ង្ក្រាប​ទេ ​។​

​ក​រ​ណីមេ​ឈ្មួញ​ចែ​ មុំ​ ​​ដឹក​ជ​ញ្ជូន​ឈើ​ខុស​ច្បា​ប់ចេ​ញទៅ​វៀត​ណាម​រា​ល់ថ្ងៃ​ យ​ប់ំ ​គេមិ​នឃើ​ញសមត្ថលិច្ចជំនាញ​ខេ​ត្តក្រ​ចេះ ​បញ្ជា​ក​ម្លាំង​ប​ង្ក្រាប​និង​ទ​ប់ស្កា​ត់សោះ​ឡើយ​ ​ដែល​ប​ណ្តាល​ឲ្យប្រ​ជាព​ល​រដ្ឋ​ឆ្ងល់ថា​  ​តើសមត្ថកិច្ច​ អា​ច​បិទ​ភ្នែ​កអោ​យមេ​ឈ្មួញ​​ជួញ​ឈើខុ​ស​ច្បាប់​តា​ម​តែអំ​ពើចិ​ត្ត ​ជាថ្នូ​រ​ទទួ​ល​ផល​ប្រយោ​ជន៍​ឬយ៉ា​ងណា​? ​។​

ម​ជ្ឈ​ដ្ឋាន​​នា​នា​​បា​ន​​កត់​សម្គា​ល់ថា​ ​បទ​ល្មើស​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ចេញ​ទៅ​​ស្រុ​ក​​យួន​​ ​តាម​​​ច្រក​របៀ​ង​​និង​​​ច្រក​ព្រំដែ​ន​​ជាច្រើ​នក​ន្លែង​​ក្នុ​ង​ស្រុក​​ស្នួល​ ខេ​ត្ត​ក្រចេះ​ ពុំ​មាន​​កា​រថ​យចុះ​​នោះ​ទេ​​ ព្រោះ​​​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ ​សម​ត្ថកិ​ច្ច​​ពា​ក់ព័ន្ធ​និ​ង​​សម​ត្ថកិ​ច្ច​​តាម​​ច្រ​កព្រំ​ដែ​ន​​ គិ​ត​តែ​​ពី​​រឿ​ង​​ប្រ​មូល​​​លុយ​​តា​មរ​បៀ​ប​​ពុក​រលួ​យដាក់ហោប៉ៅ​​ដើ​ម្បី​​ចែក​គ្នា​​ធ្វើ​​មា​ន​​ធ្វើបា​ន​​យ៉ា​ង​​គឃ្លើ​ន​។

​គេ​ហ​ទំ​ព​រ័​​ សម្លេងសច្ចៈ ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ពា​ក់ព​ន្ធ័បា​ន​ឡើយ​​​ តែ​និង​ព្យាយា​ម​សុំកា​របំ​ភ្លឺនៅ​លេ​ខក្រោ​យ​៕

CHE-MOM-3CHE-MOM-7CHE-MOM-2

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4936 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.