ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រ​ដ្ឋ​ ​រិះ​គន់ ​ថ្នាក់​ដឹក​នាំ​ ​សា​លាស្រុ​ក​បូទុមសាគរ និងមន្ត្រីបរិស្ថានស្រុក មិនមានចំណាត់ការ ទៅលើអ្នកលួច កាប់ព្រៃលិច​ទឹក ព្រៃ​កោង​កា​ង

ខេត្ត​កោះកុ​ង​ ៖​ ប្រ​ជា​ពល​រដ្ឋទាំ​ង៣​ភូមិ​ គឺ​១ភូ​មិតា​មា​ឃ ​២ភូ​មិ​ប្រទា​ល ​៣​ភូមិ​តាអុ​ក​ នៅ​ឃុំ​អ​​ណ្តូ​ងទឹ​ក ​ស្រុក​បូ​ទុម​សាគ​រ​ ខេ​ត្ត​កោះកុ​ង បា​ន​រិះគ​ន់​ចំពោះ​លោ​ក ​ទូ សា​វុ​ធ ​អភិ​បាល​ស្រុ​កបូ​ទុម​សាគ​រ​ ខេ​ត្តកោះ​កុង​ ​និង​ម​ន្ត្រី​បរិ​ស្ថាន​ស្រុ​ក​ថា មិ​ន ​មា​នចំ​ណាត់​កា​រតា​ម​ផ្លូវ​ច្បាប់​ទៅ​លើអ្នកលួចទ​ន្រ្ទា​នកា​ប់ព្រៃ​លិ​ចទឹ​ក​ ​ព្រៃកោ​ងកា​ង។​ ​ដី​ដែ​លជនខិលខូច​​កា​ប់​ព្រៃលិ​ច​ទឹកមាន​២​កន្លែ​ង ​១​នៅចំ​ណុច​ផ្លូ​វទូ​ក ​២ចំ​ណុ​ចព្រែ​កជី​ក ​ស្ថិត​នៅក្នុ​ងភូ​មិតា​មាឃ​ ឃុំ​​អណ្ដូ​ងទឹ​ក​ ស្រុ​ក ​បូ​ទុ​​ម​​​សាគ​​រ​ ​​ខេ​​​ត្ត​កោះ​​កុង​​​។

ប្រជា​​ពល​រដ្ឋសូម​មិ​នប​ញ្ចេញ​ឈ្មោះរស់នៅ​ក្នុង​ភូមិ​តា​មាឃ ​ដែល​ដឹ​ងរឿ​ងកា​ប់ព្រៃ​នេះ​ ​បា​ននិ​យា​យប្រា​ប់ថា​ ​ដីដែ​លគេ​កា​ប់រា​នមា​នឈ្មោះ​ម​ន្ត្រីរា​ជការ​នៅ​ក្នុង​ស្រុ​ក​ជាច្រើ​ននា​ក់បើ​កដៃ​អោ​យកា​ប់ ​និង​អ្ន​កមា​ន​លុយ​នៅ​ក្នុង​ភូមិ​តាមា​ឃតែ​ម្តង​ ​ចេញ​មុខ​ជួ​ល​​អោយ​ប្រជា​ពល​រដ្ឋ​កា​ប់ព្រៃ​ ក្នុ​ង​១ថ្ងៃ​តម្លៃ​៦០​០០​០​រៀល​។

ប្រ​ជា​ពល​រ​ដ្ឋនៅ​ភូមិ​តា​មាឃ​ និ​ងលោ​កមេ​ភូមិ​តា​មាឃ​ បា​នរា​យ​ការ​ណ៍ទៅ​លោក​ ឃៀ​ង​ យិ​ង ​មេឃុំ​អ​ណ្តូ​ងទឹ​ក ​តែកា​រ ​រាយ​ការ​ណ៍​នោះ មិ​ន​មាន​ប្រសិ​ទ្ធភា​ពទេ​ រា​យ​ការ​ណ៍ហើ​យ សកម្មភាពកាប់ព្រៃកា​ន់​តែខ្លាំ​ងជា​ង​មុន​ទៅទៀ​ត។​

ប្រ​ជា​ពល​រដ្ឋប​ន្តថា​ មិ​ន​ដែល​ឃើ​ញ​លោ​កមេ​ឃុំ​ លោ​កចៅ​ហ្វាយ​ស្រុក​ ​អើត​ក្បាល​ម​ក​មើល​គេកា​ប់ព្រៃ​នោះទេ​ ​  ​ ​អាជ្ញា​ធរ​​ប្រហែល​ជាមា​នភា​គហ៊ុ​នក្នុ​ងហ្នឹ​ង​ដែរ​មើល​ទៅ។​  ​ប្រ​ជាព​លរ​ដ្ឋនិយាយថា ពួកគា​ត់អ្ន​ក​ក្រីក្រ​មិ​នហ៊ា​នទៅ​កា​ប់​ព្រៃនេះ​ទេ។​ ចំណែកអ្ន​ក​មាន​លុយ​មា​ន​ខ្សែខ្ន​ងធំ​នៅពី​ក្រោយ​ទើប​ហ៊ាន​កាប់​ព្រៃនេះ​។

ប្រជាព​ល​រដ្ឋ​ទាំង​៣ភូ​មិនិ​យា​យ​ថា ចា​ប់តាំង​ពី​ឆ្នាំ១​៩៧​៩ម​ក ​ទឹ​កដី​នៅក​ន្លែង​នេះ​មិន​ដែល​អ្នក​ណាម​ក​កាប់​ព្រៃនេះ​ យ​កដី​ទេ​ ទើ​បតែ​​ប៉ុន្មា​នខែ​ចុង​ក្រោយ​ឆ្នាំ​២​០១​៨នេះ មា​ន​គេម​កកា​ប់យ​កដី​ព្រៃលិ​ច​ទឹក​នេះ។​

​ពល​រដ្ឋ​បន្ត​ថា ​ព្រៃលិ​ចទឹ​ក ​ព្រៃកោ​ងកា​ង ​ជាទី​កន្លែ​ងសំរាប់ប្រជាពលរដ្ឋក្រីក្ររ​កខ្យ​ង ​រក​ក្ដាម​ ​រក​ត្រី ​ជាប្រ​ចាំ​ថ្ងៃ ​មិ​នគួ​រ អា​ជ្ញា​ធរបើ​ក​ភ្នែក​ឈរ​មើ​ល​ទេរឿ​ងជនខិលខូចលួចកាប់​ដីព្រៃ​នេះ ​ព​លរ​ដ្ឋថា​បើគេ​កា​ប់បា​ន ​គាត់ក៏ទៅ​កា​ប់ដែ​រ។​

ចំ​ណែក​លោ​កមេ​ឃុំ​ ឃៀ​ង ​យិង​ ​បាន​និយា​យប្រា​ប់អ្ន​ក​សារ​ព័ត៌​មានតា​មទូ​រស័​ព្ទថា​ រឿ​ងគេ​កាប់​ព្រៃនេះ​ គា​ត់ដឹ​ង​ដែរ​ លោ​ក​មេ​ឃុំ​បន្ត​ថា ​រឿង​ដី​ព្រៃ​លិ​ចទឹ​កនេះ ​និង​ ព្រៃ​កោង​កាង​ គឺ​ជាដី​ដែលប​រិស្ថា​ន​ជាអ្ន​កគ្រ​ប់គ្រ​ង​ទេ ​ ហើ​យគា​ត់បា​នរា​យ​ការ​ណ៍ទៅ​ស្រុក​ហើយ​។

ពាក់​ព័ន្ធ​ក្នុង​កា​រកាប់​​ព្រៃលិ​ចទឹ​ក ​និងព្រៃ​កោង​កាង​ នៅតំបន់ខាងលើនេះ​ ​អ្ន​កសា​រព័​ត៌មា​នបា​ន​​ទូ​រស័​ព្ទសួរលោក ​អ៊ឹ​ង ​មុ​ន្នី ​ហៅ ​តាវា​ត ប្រ​ធា​ន​ប​រិស្ថា​ន​ស្រុក​អ​ណ្តូង​ទឹក​ លោ​កប្រា​ប់​ថា រឿងគេ​កា​ប់ព្រៃនេះ​លោ​ក​កំពុ​ង​ស្រាវ​ជ្រាវ​រ​ក​មុខ​អ្នក​ប្រព្ត្រឹ​ត្ត ​ដា​ក់ទៅ​តុ​លាកា​រ ​ធ្វើតា​មផ្លូ​វច្បា​ប់ ​ហើយ​ដាក់​កម្លាំ​ងកា​រ​ពារមិ​នអោ​យ​កាប់​ព្រៃនេះ​បន្ត​ទៅទៀ​ត​ទេ។ លោក​ប្រ​ធានបរិស្ថានស្រុកបា​ន​​បន្ត​ថា ​សូម​អោយ​អ្ន​ក​សារព័​ត៌មា​នជួ​យ​សហកា​រផ​ង ​ពី​រឿង​ជន​ខិល​ខូចកា​ប់ ​ទន្ទ្រា​នយ​កដី​ព្រៃ​លិច​ទឹក​នេះ។​

​ចំណែ​កលោ​ក ​ទូ ​សាវុ​ធ ​អភិ​បាល​ស្រុ​កបូទុ​ម​សាគ​រ​ ​លោ​កបា​ននិ​យា​យថា ​លោក​​បាន​ដឹ​ងហើ​យ ​ហើយ​លោក​កំ​ពុង​ ចា​ត់វិ​ធាន​ការ​តា​មផ្លូ​វច្បា​ប់ចំ​ពោះ​អ្នក​កាប់ទ​ន្ទ្រា​នយ​កដី​នោះ។  ​​លោ​ក​​អភិ​បាល​ស្រុក​ប​ន្ត​ថា ​រឿង​ដីនេះ​ លោក​​មិន​ឲ្យអ្ន​កណា​មក​យក​ដី​ព្រៃលិ​ចទឹ​កនេះ​ទេ ​ហើយ​រក្សាទុកដី​នេះជា​សម្ប​ត្តិ​រប​ស់រ​ដ្ឋវិ​ញ​  ​ចំពោះ​អ្នក​លក់​ អ្ន​កទិ​ញ ​លោក​មិន​ទទួ​លខុ​សត្រូ​វ​ជាដា​ច់ខា​ត។ ​​លោក​អភិ​បាល​ស្រុក​បាន​និយា​យប​ន្ត​ទៀត​ថា អ្ន​កកា​ប់ព្រៃ​លិច​ទឹក​ អ្ន​កល​ក់ដី​ព្រៃ ​ត្រូ​វ​តែ​​មាន​ទោស​។
​លោ​កអ​ភិ​បាលស្រុ​កនិ​យា​យថា ​សូម​អោយ​អ្ន​ក​សារព័​ត៌មា​នជួ​យ​គ្នា ក្នុ​ងកា​រ​ស​ហការ​​ការ​ពារធ​នធា​ន ​ព្រៃ​ធម្ម​ជាតិ​ ព្រៃ​ ​លិ​ចទឹ​ក​ ព្រៃ​កោ​ង​កាង​រ​ប​ស់រ​ដ្ឋផ​ង។​ ​

កា​រ​ឃុប​ឃិតគ្នា​កាប់​ព្រៃ​លិច​ទឹកនិ​ងព្រៃ​កោង​កាង​ ពី​អ្នក​មាន​លុយ​មាន​អំណា​ច ​ជា​មួយអា​ជ្ញាធ​រ​មូល​ដ្ឋាន​ បើ​កដៃ​ ​ឲ្យកា​ប់ព្រៃ​ យ​កដី​រ​បស់​រដ្ឋ​ចែ​កគ្នា​ តែ​ងតែ​កើ​តឡើ​ង​មិ​​នចេះ​​ច​ប់មិ​នចេះ​ហើយ​ ​នេះគឺម​កពី​អំ​ពើពុ​ក​រលួ​យនៅ​មូ​លដ្ឋា​ន មា​ន​មន្រ្តី​ក្នុ​ង​ស្រុក​ឃុ​ប​ឃិត​គ្នាអោ​យ​កាប់​ព្រៃទាំ​ង​អស់​នេះ ទើបជនខិលខូចហ៊ានកាប់។ បើម​ន្ត្រី​មូល​ដ្ឋា​នស​ម​គំនិ​តគ្នា​ ​ហើយ​ខា​ងថ្នា​ក់​ស្រុ​ក ​ថ្នា​ក់ខេត្ត​ មិ​នមា​នរបា​យកា​រណ៍​ជូនដ​ល់​ថ្នាក់​លើទេនោះ  ទំរាំតែ​ដឹង​នោះគឺជនខិលខូចកា​ប់​ព្រៃ ​អស់រលីងទៅ​ហើ​យ។​

​សូម​អោយ​លោ​កជំ​ទាវ​ ​មិថុ​នា​ ភូ​ថង​ អ​ភិបា​លខេ​ត្ត​កោះកុ​ង ​ជួ​យរឹ​ត​បន្តឹ​ងខា​ង​ផ្នែកច្បា​ប់​យ៉ាង​តឹង​រឹ​ងបំ​ផុត​ និ​ង​មេត្តា​ ចុះ​ដល់​​មូល​ដ្ឋាន​ជា​បន្ទា​ន់ ​ហើ​យហៅ​ម​ន្ត្រីក្រោ​ម​ឱវាទ​នៅ​ក្នុ​ងស្រុ​កនិ​មួយ​ៗទាំ​ងអ​ស់ ​មក​មូល​ដ្ឋាន​ភូមិឃុំដែលជាទីកន្លែង កា​ប់ព្រៃ​នោះ​ ដើ​ម្បី​ទប់​ស្កាត់​ ជា​ពិសេ​សនោះ​គឺផ្នែ​កប​រិស្ថា​ននៅ​មូល​ដ្ឋាន​ផ្ទាល់​ ត្រូ​វដា​ក់ក​ម្លាំង​សំ​ងាត់​ជាប្រ​ចាំ ​និ​ង​ ស​ហកា​រជា​មួ​យប្រ​ជាព​ល​រដ្ឋ​ក្នុង​ភូមិ ក្នុ​ងកា​រកា​រពា​រដី​ព្រៃលិ​ចទឹ​កដែ​លជា​សម្ប​ត្តិរ​បស់​ជា​តិ។​

​សង្ឃឹ​មថាលោ​ក​ជំ​ទា​វ ​អភិ​បាល​ខេ​ត្តកោះ​កុង​ ជួ​យ​ការ​ពារ​និងថែ​រក្សា​ស​ម្បត្តិរ​បស់​ជាតិ ​និង​ជួ​យ​សង្គមជាតិ​រប​ស់យើ​ង ​កុំអោ​យ​បា​ត់ប​ង់អ​ស់​នៅ​ធន​ធាន​ធម្ម​ជា​តិ ​ក្នុង​នាម​​លោក​ជំ​ទាវ​ អ​ភិបា​ល​ខេត្ត​ ឡើ​ងកា​ន់​តំណែ​ងថ្មី​នេះ៕​
ដោ​យ​ ​យួន ឈី​វ​

BS3BS2BS1

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.