ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ទំហំ40mx60m ម្ចាស់ឃ្លាំងឈ្មោះ ប៉ាល់ ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ នៅចំណុចជិត វត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២:៣៦នាទី រំលងអធ្រាត ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ភ្លាមៗនោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ចូនកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំយករថយន្តដឹកទឹក សហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្រុមរថយន្តជួយពន្លត់របស់ក្រុមហ៊ុនកាស៊ីណូ ចុះអន្តរាគមន៍គមន៍ពន្លត់ទីតាំងខាងលើ។
ហេតុការណ៍អគ្គិភ័យនេះ មិនបានបណ្តាលឲ្យជនណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។ ប្រតិបត្តិការនេះ នគរបាលបានប្រើប្រាស់ទឹកអស់ចំនួន៦៣ឡាន ពន្លត់អស់ជាច្រើនម៉ោង លុះដល់ព្រឹកម៉ោង៦:១៥នាទី ទើបភ្លើងរលត់ទៅវិញទាំងស្រុង៕




