ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧត្ត​ម​ ងួ​ន គឿ​ន​​ ស្ន​ង​ការ​ន​គបា​ល ខេត្តរ​តន​គិ​រី ​ គួ​រ​ពិ​និត្យ​មើ​លម​ន្ត្រី​មួ​យចំ​នួន​ ស​ង្ស័​យ​បង្កើ​ត​បទ​ល្មើ​សព្រៃ​ឈើ ពី​ខេ​ត្ត​ស្ទឹង​ត្រែ​ង ដឹកចូ​ល​មក​ខេ​ត្ត​រ​តន​គិរី​ យ៉ា​ង​អាណា​ធិ​បតេ​យ្យ​

ខេត្ត​រត​នគិ​រី​ ៖​​ តា​មសេ​ច​ក្ដីរា​យ​ការ​ណ៏ពីប្រជាពលរដ្ឋបា​ន​ឲ្យដឹ​ង​ថា​ ​បទ​ល្មើស​ព្រៃ​ឈើកើ​តយ៉ា​ងអា​ណា​ធិប​តេយ្យ​ ក្នុ​ង​ខេត្ត​រត​នគិ​រី ដោ​យ​មា​នម​ន្ត្រី​នគ​របា​លម្នា​ក់​ជាអ្ន​កនៅ​ពីក្រោ​យ​ខ្នង​ពួក​ឈ្មួ​ញរ​កស៊ី​ឈើ​ខុស​ច្បាប់​ទាំ​ងនោះ​។ ​
ជា​ក់​ស្ដែង​កាល​ពី​ថ្ងៃទី1​8​​ ខែ​កក្ក​ដា ​ឆ្នាំ​20​1​8 មា​ន​ក្រុម​ឈ្មួញ​ជា​ច្រើន​នាក់​បាន​សំរុ​ក​ដឹក​ជ​ញ្ជូន​ឈើប្រ​ណិ​តខុ​ស​ច្បាប់​ ចេ​ញ​ពីស្រុ​ក​សៀម​ប៉ាង​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ យ៉ា​ងអា​ណា​ធិប​តេយ្យ​ចូ​ល​មក​ខេត្ត​រត​ន​គិ​រី ទាំ​ង​ថ្ងៃទាំ​ង​យប់​ ដោ​យសេ​រីនិ​ង​មិន​មា​នកា​រប​ង្ក្រា​បពី​សម​ត្ថកិ​ច្ច​ នឹ​ងម​ន្ត្រី​ជំនា​ញ​រដ្ឋ​បាល​ព្រៃឈើ​​នោះទេ​។

តា​ម​សេច​ក្តីរា​យ​ការ​ណ៏ពី​​ប្រជា​ពល​រ​ដ្ឋរ​ស់នៅ​ស្រុក​​កូន​មុំ ​ខេត្ត​រត​នគិ​រី ​បា​ន​អោយ​ដឹង​ថា ​ជារៀ​ងរា​ល់​ថ្ងៃ ​ពួក​ឈ្មួញ​បាន​​ប្រើ ​រថ​យ​ន្តគ្រ​ប់ប្រ​ភេ​ទ ​ជាម​ធ្យោបា​យ​ដឹក​ជញ្ជូ​នឈើ​ខុ​សច្បា​ប់ ​ដូច​ជា​កាម​ម៉ា​រីបា​ឡែន​  ​លិច​ស៊ីស​ ហា​យ​ឡែន​ឌរ័​ ​និង​ សា​ងយ៉ុ​ង ​ ​ដែល​ពួក​ឈ្មួ​ញខា​ងលើ​ប្រើ​រូប​ភា​ពដូ​​​ចជា​​រថ​យន្ត​​តាក់​ស៊ីដឹ​ក​​ទំ​​និ​ញ​​ផ្សេង​ៗ ​ដើ​ម្បីប​ន្លំ​ភ្នែក​មហា​ជ​ន ​និង​ ស​ម​ត្តកិ​ច្ចមួ​យ​ចំនួ​ន​ដែល​មិន​បាន​ដឹង​  ​ក៏ប៉ុ​ន្តែ​​រថ​យ​ន្តដឹ​កឈើ​ទាំ​ងនោះ​មាន​ជា​ស​ញ្ញាសំ​គាល់​ដូ​ចជា​ចង​កេះ​ស្នោ​ពីក្រោ​យ ​ ច​ង​កា​ដុង​ពីក្រោ​យ
ច​ង​ម៉ូតូ​ចាស់​​ពី​ក្រោយ​កា​ង​ឡាន​ ជា​សញ្ញា​សំគា​ល់​ប្រាប់​ស​ម​ត្ថកិ​ច្ច​​ឈរ​​ជើង​តាម​ដង​ផ្លូ​វ​ និ​ងដា​ក់​ឡាន​​តាម​ដ​ងផ្លូ​វចាំ​ ​ប្រដេ​ញ​ប​ទល្មើ​សនា​នា ​ ​ដែល​ពួក​គេបា​នរ​ត់កា​រប​ង់លុ​យឲ្យរួ​ចរា​ល់ហើយ។​​

ប្រភ​ពខា​ង​លើបា​នប​ន្តទៀ​ត​ថា ក្រុម​ឈ្មួញ​ទាំង​នោះ​​អាច​ដឹ​កជ​ញ្ជូន​ឈើខុ​សច្បា​ប់​ពី​ខេត្ត​ស្ទឹង​ត្រែង​ ​ចូ​លម​កខេ​ត្ត​រន​គិរី ​នេះ​បាន ​ដោ​យ​មាន​ការ​រត់​ការពី​​សំណា​ក់​ម​ន្ត្រី​នគ​បាល​ម្នាក់​ ឈ្មោះ​ក្រៅហៅ​ថា​ ​លោក​ ​គុប​ ​ ជា​​មន្ត្រី​នៃស្ន​ង​ការ​ដ្ឋាន​នគ​បាល​ខេត្ត​រ​តនគិរី​  ​ហើយ​ក៏​ជាអ្ន​ក​កា​ន់ប្រ​មូល​លុ​យ​ពីប​ទល្មើ​ស ​ឲ្យលោ​កស្ន​ងកា​ររ​ង​ម្នា​ក់​ទៀត​ផ​ង ​ ប៉ុ​ន្តែយ៉ា​ងណា​គេ​ហទំព​រ័​យើង​ មិ​នអា​ច​សុំ​កា​របំ​ភ្លឺណា​មួ​យបា​ន​ឡើយ​ពី​ ឯ​ក​ឧត្ត​ម​ស្នង​ការ​នគ​របា​លខេ​ត្ត ​ ​បាន​ឡើយ​ ​ ចំ​ណែ​កលោ​ក ជា​ តា​រា ​ប្រ​ធាន​កា​រិយា​ល័យ​ប្រឆាំ​ងប​ទ​ល្មើស​​សេ​ដ្ឋកិច្ច​​ខេត្ត​រត​ន​គិរី​ ក៏​មិន​មាន​ វិ​ធា​នកា​រ​ទប់​ស្កាត់​​បទ​ល្មើស​​ព្រៃឈើ​ខា​ង​លើឲ្យ​មាន​​ប្រសិ​ទ្ធភា​ព​ខ្ពស់​នោះ​ឡើ​យ ​ ដោ​យកា​លពី​ប៉ុ​ន្មានខែ​មុន​ លោ​ក​បាន​ និ​យាយ​ថា ​លោក​នឹង​ខិ​ត​ខំទ​ប់ស្កា​ត់​បទ​ល្មើស​ព្រៃឈើ​ឲ្យដូ​ចភ្លៀ​ង​រលឹ​ម ឲ្យតែមា​នកា​រ​រាយ​ការ​ណ៏ ​ណា​មួយ​ច្បាស់​លា​ស់ពិ​ត​ប្រាក​ដពី​ប​ទល្មើ​សព្រៃ​ឈើ​។

តែ​ទោះយ៉ា​ងណា​ ​ប្រជា​ពល​រ​ដ្ឋសុំ​ឲ្យឯ​ក​ឧត្ត​មស្ន​ងកា​រន​គ​របា​លខេ​ត្ត​ គួរ​តែពិ​និត្យ​មើល​មន្ត្រី​ក្រោ​ម​ឧវា​ទមួ​យ​ចំនួ​ន  ​ដែល​ពាក់​​ពន្ធ័នឹ​ង​​បទ​ល្មើ​សព្រៃ​ឈើ ​ ដែ​ល​ខ្លួន​ជាម​ន្ត្រី​បែ​រជា​ចូល​រួ​មប​ង្កើត​បទ​ល្មើស​​បែប​នេះទៅ​វិញ​ ​និង​ធ្វើ​កា​រអ​ប់រំ​ប​ញ្ឈប់​ ជា​បន្ទា​ន់ ​កុំអោ​យ​ខូច​ឈ្មោះ​ដល់​ស្ថាប័​ន​នគ​រ​បាល​ និ​ង​ថ្នាក​ដឹក​នាំល្អ​ៗ ​ក្នុ​ងខេ​ត្ត​ទៀត​ផង​ ដោ​យប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​ បាននិងកំ​ពុ​ងលុ​ប​បំ​បាត់​អំពើ​ពុ​ករ​លួយ​គ្រប់​រូ​បភា​ព ​និ​ង​សំដៅ​អ​ភិវ​ឌ្ឍន៍​ប្រទេ​ស​ជាតិអោ​យ​មាន​ការី​ក​ចំរើ​នផ​ងនោះ​  កុំ​​ឲ្យ​​ដោ​​​យ​​សារ​តែម​ន្ត្រី​មួយ​ចំនួ​នតូ​ចកា​ងប​ទល្មើ​សព្រៃ​ឈើប​ង្កភា​ពអា​ណាធិ​ប​តេយ្យ​​ដល់​ សង្គ​ម​ជាតិ​នឹង​ទឹ​កចិ​ត្តព​លរ​ដ្ឋ​រឿ​ងប​ញ្ហាព្រៃ​ឈើ​។​

មួ​យ​វិញ​ទៀត​ ប្រ​ជា​ពល​រដ្ឋ​ក៏សំ​ណូម​ពរ​ដល់​ឯក​ឧ​ត្តម​ ថ​ង​​សា​វុ​ន​ អភិ​បា​លខេ​ត្ត​រត​នគី​រី ពិ​និត្យ​និង​ទ​ប់ស្កា​ត់​បទ​ល្មើស​ព្រៃឈើ​ដែល​មា​នដ​ង្កូវ​ដុះ​ចេញ​ពីសា​ច់ឯ​ង យ​ក​តួនា​ទី​ទៅកា​ង​បទ​ល្មើស​ព្រៃឈើ​យ៉ា​ងពេ​ញប​ន្ទុក​  ​ហើ​យ​គេ​ហទំ​ពរ័​យើង​រង់​ចាំរា​ល់កា​រ​បំភ្លឺ​ពីគ្រ​ប់ភា​គីពា​ក់​ពន្ធ័​៕​

PhotoGrid_1532231798322-(1)2018-06-07_2150212018-07-22_1156332018-07-22_115829

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.