ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រៃ​ឈើ​​ស​ហ​​​គម​​​ន៏​​អ​ណ្តូង​​​មាស​ ​​រ​ង​​នូ​វ​​ការ​ ​​កា​ប់​​បំ​ផ្លាញ​ ​​ពី​សំ​ណាក់​ឈ្មួញឧក្រិដ្ឋ ខណៈ​​​អាជ្ញា​ធ​រ​​ខេត្ត​​ ​​និ​ង​​ម​ន្ត្រី​​ជំ​នាញ​​ ឃុ​ប​ឃិ​ត​​ជា​​ប្រព័​ន្ធ ​​?​​

ខេ​ត្ត​​​​រត​​​ន​​គិរី​​​​ ​​​​​​៖​​​​ ​​​​​​​តា​ម​​ប្រ​​ភ​​​ព​ព​​ត័​មា​​ន​​បា​​ន​​​ឲ្យដឹ​​​ង​​ថា​ ​​​​​នៅ​​​​យ​ប់​​​​​ថ្ងៃ​ទី​​១៣​​​​ ​​​ខែ​​មិ​​​ថុនា​​​​​​ ​​​​ឆ្នាំ​​២០១៩​​ ​​​​​​ក្បួន​​​​​​ឈើ​​​​ប្រ​​ណី​​​ត​​​​ដឹ​​​ក​​​​តា​​​ម​​ឡា​ន​​​​​​​ឡ​​​ង់​​​គ្រី​​​​​សស័​​​​រ​​កែ​​​​​ឆ្នៃ​​​ របស់​​លោ​ក​​ ​​គឹ​ម​​ ​​នី​​ ​ហៅ​​ នី​​​​កា​ចាញ​ ​​ដែ​លគេ​​​ស្គាល់​​ថា​​​​ជា​​ម​នុស្ស​​​រប​ស់​​លោ​ក​ស្នង​កា​រ​​រ​ង​​ខេ​ត្តរ​ត​ន​គីរី​ដ៏​​មា​នអំ​ណាច​​​មួយ​រូ​ប ​​បា​ន​​ស​ម្រុ​ក​​ដឹ​ក​ឈើ​​ចេ​ញទៅ​​​លក់​​​នៅ​​ប្រ​ទេ​ស​​វៀត​ណា​ម​​​ដូច​​​ហែរ​​ក​ឋិ​ន​​ ​​ក្នុ​ង​​មួយ​​​ថ្ងៃ​​ៗ​​មា​ន​​ចំ​នួន​​​ពី៥​០ទៅ​៨​០គ្រឿ​ង​​ ​​ចេ​ញ​​តា​ម​​ច្រ​ករ​បៀ​ង​​ប៉ុស្តិ៍​​​ហ្វា​​តាំ​​បា​​សៅ​​​ដោយ​​​រលូ​ន​​។​​​

​​តា​ម​​ប្រ​ភព​​ប​ញ្ជាក់​​​ថា​​ ​​ឈើ​​ប្រ​ណីត​​នេះ​​ ​មិនមែន​ជា​​រ​បស់​​លោ​ក​​ ​​នី​​កា​ចា​ញ​​​ ​​ម្នាក់​ឯ​ង​​ទេ​​ ​​គឺ​​ស​ហកា​រ​​ជា​មួយ​​​លោក​​​​ស្ន​ងកា​រ​​រង​​​​ដ៏​​ល្បីឈ្មោះ​​ប្រ​ចាំ​​ខេ​ត្តរ​តន​គិរី​ ​​ដោ​យមា​នការ​​សម្ងំ​ស្ងៀ​មបើកភ្លើងខៀវ​ពីសំ​ណាក់​​លោ​ក​​ ​​ថ​ង​​ ​​សា​​វុន​ ​​ចៅ​ហ្វាយ​ខេ​ត្តរ​តន​គី​រី​​។​​

​​​ប្រភ​ព​​ខាង​លើ​​ប​ន្ត​​ថា​​​ មេ​​​ធំ​​​ឈ្មួ​​​ញ​ឈើ​​​ ​​លោក​​ នី​​កា​ចាញ​​ ដែល​​​មាន​​លោ​ក​ធំ​​នៅ​​ពី​ក្រោយ​​ ​​​បាន​​កេ​ណ្ឌ​​ក​ម្មក​រ​​ស៊ី​ឈ្នួល​​​កាប់​​​ឈើ​​ ​​ឱ្យ​​ចូ​ល​​ទៅ​​​កាប់​​​នៅក្នុ​ង​​​ព្រៃ​​ស​ហគ​មន៍​​​​នៃ​​ស្រុ​ក​​អ​ណ្ដូង​មាស​​​ ​​ឃុំ​​ញ៉ា​ង​​ ​​ភូ​មិ​​ម្លូ​​ ​​រួ​ចហើ​យ​​ដឹ​ក​​ពី​​ព្រៃ​​ ​​តា​ម​រ​ថ​យន្ដ​​​ឡង់​​​គ្រី​​ស័​​រ​កែ​​ច្នៃ​​ ​​និង​​ ​​ចេញ​ទៅ​​តា​ម​​ច្រ​ករ​បៀង​​ប៉ុ​ស្តិ៍​​ហ្វា​​តាំ​​ហ្វា​​​សាវ​​ ​​​ចូល​​ទៅ​​​ទឹក​ដី​​ប្រ​ទេស​​​វៀត​ណា​ម​​តែម្ដ​ង​​។​​

​ក្រុម​អ្នកស៊ើប​អង្កេត​សកម្មភាព​មេ​ឈ្មួញ​ធំៗ​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​លើ​ ​បានឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​ដកហូត​តំណែង​លោក​ ​គឹម​ ​រស្មី​ ​មក​ ​គឺ​មេ​ឈ្មួញ​​អាក់ខាន​ធ្វើអាជីវកម្ម​មួយ​រយៈ​ ​ហើយ​ពេលនេះ​ ​ពួកគេ​បាន​ ​រត់ការ​យក​លុយ​រាប់​មឺ​នដុល្លា​រម​ក​រត់ការ​បិទមាត់​អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ​អ៊ីចឹង​ហើយ​បាន​អស់លោក​សមត្ថកិច្ច​ទាំងនេះ​ ​បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ទាំងនេះ​ ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ ​ដោយ​គ្មាន​ការ​បង្ក្រាប​។​

​ប្រភព​ខាងលើ​បន្ត​ថា​ការ​ថៅកែ​ឈើ​ជនជាតិ​វៀតណាម​បាន​ឲ្យ​លុយ​យក​មក​រត់ការ​នេះ​មុន​គឺ​តម្រូវ​ឱ្យ​ ​លោក​ ​ហេង​ ​រតនា​ ​និង​លោក​នី​កាចាញ​ ​បង្ខំចិត្ត​ត្រូវតែ​ធ្វើ​យ៉ាងណា​ ​ដឹកជញ្ជូន​ឈើ​ចេញ​ឱ្យ​បាន​ខាន​តែ​បាន​។​ ​ម៉្យាង​មេ​ឈ្មួញ​ដែល​មានលោក​ស្នងការ​រង​ ​ប្រចាំ​ខេត្ត​រតន:គីរី​ជាបង្អែក​ ​បាន​ទិញ​ទឹកចិត្ត​សម្ថកិច្ច​ក្នុង​ខេត្ត​នេះ​អស់ទៅហើយ​ ​ ​ជាពិសេស​លោក​ ​ថង​ ​សា​វុន​ ​អភិបាលខេត្ត​ ​បែរជាសម្ងំស្ងៀមទៅវិញមិនបង្ក្រាប​។​

​មហាជន​រិះគន់​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតន:គី​រឺ​លោក​ ​ថាវ​ ​យ៉េន​ ​ដែល​ទើបតែ​ដូរ​ថ្មី​ ​កន្លងមក​ធ្វើ​ឱ្យ​គេ​គិតថា​ ​ទំនង​ល្អ​​ជាង​លោក​ ​គឹម​ ​រស្មី​ ​តែ​មិនយូរ​ប៉ុន្មាន​ផង​ ​ក៏​ត្រូវ​កក្រើក​ឡើងវិញ​រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញទំហឹង​ដ៏​ដែល​។​

​សេចក្តី​រាយការណ៍​ឲ្យដឹង​ថា​ ​ឈើ​ប្រណីត​ក្នុង​មួយ​ថ្ងៃ​ៗ​ ​ដែល​ពួកគេ​ដឹក​ចេញទៅ​វៀតណាម​ ​គឺ​មិន​តិច​ជាង​ពី​ ​៣០​ ​ទៅ​ ​៥០​ ​រថយន្ដ​ឡើយ​ ​និង​កំពុង​បន្ត​ដឹក​រាល់ថ្ងៃ​ ​គឺ​ដឹក​ចាប់​តាំ​ពី​ថ្ងៃទីដើម​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​មក​ម៉្លេះ​ ​ហើយ​ពួកគេ​មាន​គំរោង​ដឹក​ចេញពី​កន្លែង​ស្តុក​ឱ្យ​អស់​នៅ​ដំណាច់​ ​ខែមិថុនា​នេះ​ ​មុន​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​មកដល់​។​ ​ ​ប្រជាពលរដ្ឋឆ្ងល់ថា ​ហេតុអ្វី​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ​មិន​ចាត់វិធានការ​ប្រយុទ្ធ​ប្រឆាំង​ ​បង្ក្រាប​បទល្មើសបំផ្លាញព្រៃឈើ​ដ៏​មហា​បង្ក​វិនាសកម្ម​នេះ​?​ ​បែ​ជា​នាំគ្នា​សុខចិត្ត​ឱនក្បាល​ ​ឲ្យ​មេ​ឈ្មួញ​ទាំងនេះ​ទិញ​ទឹកចិត្ត​ ​ហើយ​ហ៊ាន​ផ្គើន​ប្រឆាំង​នឹង​បទ​បញ្ជា​រប្រ​មុខរា​ជ​រដ្ឋាភិបាល​ទៅវិញ​។

អ​ង្គភា​ព​យើង​រង់​ចាំ​ការ​បំ​ភ្លឺពិ​គ្រ​ប់ភា​គីពា​ក់​ព​ន្ថ័ទាំ​ងអ​ស់​ ៕​​

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.