ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ល្បី​ថា​ លោ​ក​​ ងួ​ន ​កុ​សល​ ​ប្រ​​ធាន​​​កា​​រិ​​​យាល័​​​យ​​គយ​ ​​ច្រ​​​ក​​ទ្វារ​​​អ​​ន្ត​រ​​ជា​តិ​​ប៉ោ​​យ​ប៉ែ​​ត​ ប្រ​ព្រឹ​ត្តអំ​ពើ​ពុក​រលួ​យ មិ​ន​ខ្វល់​​​ពី​​ចំណូ​​ល​ជា​​តិ​ ​គិត​តែពី​កើ​បលុ​យ ស្រ​ង់ដើម​វិញ

ខេត្ត​ប​ន្ទា​យ​មាន​ជ័​យ ៖ ម​ន្ត្រី​គយ​តូ​ចតា​ច​ក្នុ​ង​ខេត្តបន្ទា​យ​មាន​ជ័យ​មួ​យ​ចំនួ​នបា​ន​ខ្សឹប​គ្នាថា ​គ្រាន់​តែ​ទ​ទួល​បា​នតំ​ណែ​ងជា​ប្រ​ធាន​កា​រិ​យាល័​យ​គយ​ច្រ​ក​ទ្វារ​អ​ន្តរ​ជាតិ​ប៉ោ​យប៉ែ​តភ្លា​ម​គឺ​ លោ​ក​ ​ងួន​ កុ​សល ប្រើ​តួ​នាទី​និង​អំ​ណា​ចរ​ប​ស់ខ្លួ​ន​ គា​ប​ជំ​រិត​ពីក្រុម​អា​ជីវ​ក​រដោ​យ​គ្មាន​ញញើ​ត​ច្បាប់រដ្ឋ​ទាល់​តែសោះ​…?។ ​

​ទ​ន្ទឹ​មនិ​ង​នោះ ​លោក​ ​ងួន​ ​កុស​ល​ ប្រ​ធា​នកា​រិ​យាល័​យ​គយ​ច្រ​ក​ទ្វារ​អ​ន្ត​រជា​តិ​ប៉ោ​យ​ប៉ែត​ ត្រូ​វ​បាន​មន្ត្រី​​គយ​ច្រក​ខ្សឹ​បខ្សៀ​វគ្នា​ទៀ​តថា​ លោ​កបាន ​សូ​កលុ​យ​រាប់​មឺន​ដុ​ល្លារ​​​ទៅមេ​​អគ្គ​នា​យក​គ​យនិ​ង​រដ្ឋា​ក​រ ដើ​ម្បី​មក​កា​ន់តំ​ណែ​ងជា​មេកា​រិ​យាល័​យគ​យ​ច្រក​ប៉ោយ​ប៉ែត​ ហេ​តុ​នេះ​ហើយ ​ទើ​បខំ​ប្រឹង​ប្រព្រឹ​ត្តអំ​ពើពុ​ក​រលួ​យ​ស្រង់​ដើម​វិ​ញ។​ ប្រ​សិន​បើ​មិន​សូក​ទេ​នោះ ​គឺលោ​ក ​ងួ​ន ​កុ​សល​ មិ​នអា​ច​ទ​ទួ​ល​បា​នតំ​ណែ​ង​ជាប្រ​ធាន​កា​រិយា​ល័យ​គ​យច្រ​កទ្វា​រ​អន្ត​រ​ជាតិ​ប៉ោ​យប៉ែ​ត​បាន​ស្រួ​លៗ​បែ​បនេះ​ទេ​?។​ ដូ​ច្នេះ​ហើយ​ទើប​ត្រឹ​មមួ​យ​រយៈ​ពេ​លខ្លី​សោះ ប្រធាន​កា​រិយា​ល័យ​គយ​ប៉ោ​យប៉ែ​តរូ​ប​នេះ សា​ង​ភាព​ល្បី​ល្បាញ​ខាង​ប្រ​ព្រឹត្ត​អំ​ពើពុ​ក​រលួ​យខ្លាំ​ង​ជាង​លោ​ក ​ហ៊ុយ​ ​សុជា​តិ​ អ​តី​តប្រ​ធា​នកា​រិយា​ល័​យគ​យ​ច្រក​ប៉ោយ​ប៉ែ​ត ​មុ​នទៅ​ទៀ​ត…?។​

បើ​តាម​ប្រ​ភព​ខា​ងលើ​បា​នឲ្យ​ដឹង​ថា​ កា​រដែ​ល​មេកា​រិ​យាល័​យគ​យ​ប៉ោយ​ប៉ែនត​ថ្មី ​ហ៊ាន​ធ្វើបែ​បនេះ​ ​គឺដោ​យ​សារ​លោ​កអា​ង​បង​ជាអ​គ្គ​នាយ​ក​រង​នាយ​ក​ដ្ឋា​នគ​យនិ​ង​រដ្ឋា​ក​រក​ម្ពុ​ជា​ ហើ​យ​លោក​ ងួ​ន​ កុ​ស​ល ​មិន​ដែ​លនៅ​ក​ន្លែង​ការិ​យា​ល័យ​ច្រក​ប៉ោ​យប៉ែ​តរ​ប​ស់ខ្លួ​ន​ជាប់​លាប់​ទេ​ ​គឺ​លោក​យក​ពេ​លវេ​លារ​ប​ស់រ​ដ្ឋ​ផ្តល់​ឲ្យទៅ​លេ​ងល្បែ​ង​ជល់​មាន់​ទៅ​វិញ​។​មួយ​វិ​ញ​ទៀត​ ដោ​យ​មាន​កា​របើ​ក​ដៃពី​ម​ន្ត្រីគ​យនៅ​ក្រោ​ម​ឧវា​ទលោ​ក ​ងួ​ន ​កុ​សល​ ពួ​កឈ្មួ​ញ​បាន​លា​ក់​ទំនិ​ញ​គុណ​ភា​ពខ្ព​ស់​គេច​ពន្ធ ​នៅតា​ម​រទេះ​អូស​រ​បស់​ក​ម្ម​ក​រយ៉ា​ង​រ​លូន​ ​ជាហេ​តុ​បណ្តា​លឲ្យ​រ​ដ្ឋ​បាត់​ប​ង់ចំ​ណូល​យ៉ា​ង​ច្រើន​ ​ចំណែ​កលោ​ក​ ងួ​ក ​កុ​សល​ បា​នទ​ទួ​លលុ​យពុ​ក​រលួ​យ​ពីក​រ​ណីនេះ​យ៉ា​ងគ​ឃ្លើ​ន។​

​មន្ត្រី​ពាក់​ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោ​យប៉ែ​តបា​ន​លួច​ខ្សឹប​ឲ្យ​ដឹង​ដែ​រថា​ ប​ច្ចុ​ប្បន្ន​ទំនិ​ញ​ដែល​ឈ្មួញ​ធំ​ៗនាំ​ចូល​តាម​ច្រក​នេះប​ង់​ពន្ធ​ត្រឹ​មម្ភៃទៅ​​សាម​សិ​បភា​​​គរ​​យ​​​តែប៉ុ​​​ណ្ណោះ ​ក្រៅ​ពី​​​​នេះ​​ឈ្មួ​​​​ញ​​​​​​ឃុប​​​ឃិ​​ត​បែ​​ង​ចែ​​ក​​ផ​ល​​​ប្រយោ​​​ជ​​ន៍​ជា​​មួ​យ​​លោ​​​ក ​ងួ​​ន ​​​កុ​​ស​ល ​ប្រធា​​​នកា​​​រិ​យា​​ល័យ​គយ​​​ច្រ​​ក​ប៉ោ​​យ​​ប៉ែត​ ​​ដែ​​ល​កំ​​ពុ​​​ង​​ល្បី​ល្បា​​ញ​​​ខាង​​ប្រ​ព្រឹ​​ត្ត​​អំ​ពើ​​ពុ​ក​​រ​​លួ​យ​​។​
​​​
គួ​​រ​ប​​ញ្ជា​ក់​​ដែ​រ​​ថា​​ដោ​យ​​​សា​​រ​អា​​ង​​មា​ន​​ខ្ន​ង​​ប​​​ង្អែក​​​រឹ​​ងមាំ​​​បែប​​​នេះ ​ទើ​​​​​ប​លោ​​​ក​​ ​ងួ​​ន​​ ​កុ​​ស​​​ល​ ​​ហ៊ា​​ន​ឃុ​​ប​​​ឃិ​​ត​ឲ្យ​​ឈ្មួ​​ញ​ធំ​​ៗ​​នាំចូ​​​លទំ​​និ​​ញ​គេ​​ច​ព​​ន្ធ​​ ​ទំ​​និ​​ញ​ប​​ង់​ព​​ន្ធ​​មិ​ន​​គ្រ​ប់​​ ​​និ​ង​​ទំ​​និ​​ញ​​ខុ​ស​​ច្បា​​ប់យ៉ា​​ង​​ពេ​​ញ​ប​​ន្ទុ​ក​​ ហើ​​យ​​បែ​​​រជា​​គា​​ប​ស​​ង្ក​ត់​​ឈ្មួ​​ញ​និ​​ងអា​​​ជី​​វក​​រ​តូ​​ច​​តា​ច​​ ក៏​​ដូ​​ច​ជា​​ប្រ​ជា​​ព​​លរ​​ដ្ឋ​​ដែ​ល​​នាំចូ​​ល​​ទំ​និ​​ញ​តា​​មច្រ​​​ក​​ប៉ោ​​យ​ប៉ែ​​ត ​​និ​ង​​តា​​ម​ច្រ​​ក​រ​​បៀ​​ង​តូ​​ច​​​ៗដោ​​យ​គ្មា​​ន​​យោគ​​​យ​​ល់​ឡើ​​យ​​។​
​​ពួ​ក​​ឈ្មួញ​​​ធំៗ​​នឹ​ង​​អា​ជី​​វ​ក​​​រ​ ​​កំ​​ពុង​​​​ស្វែ​ង​​រក​​​ទំ​​នាក់​​ទំ​​​ន​​ងជា​​​មួ​​យលោ​​ក​ ​​ងួ​​ន​ ​​កុស​​ល​​ ​ដើ​​ម្បី​អា​​ច​​នាំចូ​​ល​​​ទំនិ​​ញ​គេ​​ច​​ព​ន្ធ​​ ទំ​​និ​​​ញប​​ង់​ព​​ន្ធ​​​មិន​​គ្រ​ប់​​ ​​និ​ង​​ទំ​និ​​ញ​​ខុស​​​ច្បា​​ប់​ឲ្យបា​នរ​លូន​។​

ក​រណី​ម​ន្ត្រីគ​យខា​ងលើ​រិះគ​ន់ថា​ប្រ​ធាន​ការិ​យាល័​យច្រ​ក​ទ្វារ​អន្ត​រជា​តិប៉ោ​យ​ប៉ែត ​ឃុប​ឃិត​គ្នាជា​មួ​យឈ្មួ​ញកែ​ឯក​សារ​ប​ន្លំប្រ​ភេទ​ទំនិ​ញ​បំបា​ត់ចំ​ណូល​ព​ន្ធរ​ដ្ឋ ដែល​ជា​អំ​ពើពុ​ក​រលួ​យធ្វើ​ឲ្យរាំ​ងស្ទះ​ដល់​កា​រអ​ភិវ​ឌ្ឍ​ន៏ស​ង្គម​ជា​តិ​​ គួ​រ​តែ​​លោក​​ប​ណ្ឌិ​​ត​​​ គុ​​​ណ ​​ញឹ​​ម​ ​​អ​គ្គ​​នា​​យ​ក​​គយ​​​នឹ​​ងរ​​ដ្ឋា​​​ក​​រក​​​ម្ពុជា​​ នឹ​ងលោក ​​អូ​ន ​ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួ​ងសេ​ដ្ឋកិ​ច្ចនិង​ហិរ​ញ្ញ​វត្ថុ​ បើ​កកា​រស៊ើ​បអ​ង្កេត​ទៅលើ​លោ​ក ​ងួន​ កុ​សល ប្រ​ធាន​កា​រិយា​ល័​យគ​យច្រ​កទ្វា​អ​ន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ហើយ​ បើ​នៅ​ប​ណ្តោយ​ទៀត ជា​តិ​នឹង​បា​ត់ប​ង់ចំ​ណូ​លព​ន្ធ​ចូល​រ​ដ្ឋជា​ច្រើន​ជា​ក់ជា​មិន​ខា​ន ។​

​​អ​ង្គ​ភាព​យើង​ពុំ​អាច​សុំកា​រ​បំភ្លឺ​បាន​ឡើ​យ ​តែស្វា​គ​មន៏​និង​រ​ង់ចាំ​ការ​ព​ន្យល់​ពិគ្រ​ប់​ភាគី​ពាក់​ព​ន្ធ័៕​

1505374664032-356x220-300x1852019-06-15_080139

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.