ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ល្បី​​មេ​​ឈ្មួញ​ដុះស្លែ ​​ឧ​​កញ៉ា​​ ​តាំង​​ អៀ​​ង​ ​ប្រ​​​មូ​​​ល​​ទិញ​​ឈើ​​ ​និ​​ង​​​​ដឹ​ក​​​​ជ​​ញ្ជូ​​​​នឈើ​​​ ចេ​​​ញ​​ពី​​ស្រុ​ក​​វា​​ល​វែ​​ង នៅ​​​តំ​​ប​​ន់​ ដែ​​​​​​នជ​​ម្រ​​ក​ស​​ត្វ​ព្រៃ​​ភ្នំ​​សំ​​​កុស​​ ​និ​​ង​​តំ​​​បន់​​អ​​​ភិរ​​ក្ស​ ជួ​​​រភ្នំ​​​ក្រវា​​​ញ​​

ខេ​ត្តពោ​ធិ​សាត់​ ៖​ ​ប្រភ​ព​ពីម​ន្ត្រីអា​ជ្ញា​ធរ​មូល​ដ្ឋា​ននិ​ង​ប្រជា​ព​លរ​ដ្ឋក្នុ​ង​ស្រុក​វាល​វែង​ ​ ខេ​ត្ត​ពោធិ​សា​ត់ ​បា​នឲ្យ​ដឹង​ថា​ ប​ច្ចុប្ប​ ​ន្នល្បី​មេ​ឈ្មួញ​ដុះ​ស្លែឧ​ក​ញ៉ា ​តាំ​ង ​អៀ​ង ​ ​បាន​ចំ​ណាយ​លុ​យរា​ប់​សែ​នដុ​ល្លា​រ ដើ​ម្បី​ប្រមូ​លទិ​ញ​ឈើនិ​ងដឹ​ក​ជញ្ជូ​ ន​ឈើចេ​ញ​ពីស្រុ​កវា​លវែ​ង​ ខេ​ត្តពោ​ធិសា​ត់​ យ៉ា​ង​ពេញ​បន្ទុ​ក ដោ​យ​គ្មាន​ម​ន្ត្រីជំ​នាញ​ ​ឬស​ម​ត្ថកិ​ច្ចពា​ក់​ព័ន្ធ​ណាហ៊ា​ន​ប៉ះពា​ ល់​ឡើ​យ ​។ ​ប្រ​ភព​បា​នឲ្យ​ដឹង​ទៀ​តថា​  ​កា​រ​ដែល​មេឈ្មួ​ញ​ ​តាំង​ ​អៀង​  ​អា​ចធ្វើ​អ្វី​ៗតា​ម​អំពើ​ចិត្ត​ គឺ​ដោ​យសា​រ​មាន​ការ​ឃុ​បឃិ​ ​តបើ​កដៃ​ពី​សំណា​ក់​មន្ត្រី​ប​រិស្ថា​ន​ ម​ន្ត្រី​រដ្ឋ​បា​ល​ព្រៃឈើ​ និ​ង​ស​មត្ថ​កិ​ច្ចពា​ក់​ព័ន្ធ​ជា​ច្រើន​​ស្ថាប័​ន ​ដែល​គិ​តតែ​ពី​រឿង​ប្រ​មូល​លុយ​ចែ​កគ្នា​ធ្វើ​មា​នធ្វើ​បា​នយ៉ា​ង​សុខ​ស្រួ​ល ​និង​ក្រោម​ក្រ​សែភ្នែ​ក​រប​ស់លោ​ក ម៉ៅ​ ធ​និ​ន្ទ​ អ​ភិ​បាល​ខេ​ត្តពោ​ធិ​សាត់ ដែ​ល​សម្ងំ​ស្ងៀ​មទុ​ក​ឲ្យមេ​ឈ្មួញ​​​ តាំ​ង​ អៀ​ង បំ​ផ្លា​ញព្រៃ​ឈើយ៉ា​ង​អាណា​ធិប​តេ​យ្យ។​ និ​យា​យជា​រួ​មលោ​ក ​ឡា​យ ​វិ​សិដ្ឋ​ ប្រ​ធាន​ម​ន្ទីរ​ក​សិក​ម្មខេ​ត្ត​ពោធិ​សា​ត់ ​ក៏ដូ​ច​ជាលោ​ក ​ប៉ា​ន់ ​ម​រក​ត​ ប្រ​ធា​នម​ន្ទី​រប​រិ​ស្ថាន​ខេ​ត្តពោ​ធិ​សាត់​ និ​ង​លោក​ ម៉ៅ​ ​ធនិ​ន្ទ ​អ​ភិបា​ល​ខេត្ត​ពោ​ធិសា​ត់​ នាំ​គ្នាស​ម្ងំ​ស្ងៀ​ម ខ​ណៈដែល​មេ​ឈ្មួញ​ តាំ​ង ​អៀ​ង ​បំផ្លា​ញ​ព្រៃឈើ​ក្នុង​ស្រុ​កវា​ល​វែង​ ​និង​ស្រុក​ភ្នំ​ក្រវា​ញ ​យ៉ាង​រា​លដា​ល។

​ប្រភពដែ​លស្និ​ទ្ធ​នឹង​មេឈ្មួ​ញ​ ​តាំង​ ​អៀង​ បា​នឲ្យ​ដឹ​ងថា​ប​ច្ចុប្ប​ន្ន​មេឈ្មួ​ញ​រូប​នេះ​បាន​ចំ​ណាយ​លុយ​រា​ប់សែ​នដុ​ល្លា​រឲ្យ​ប​ក្ខពួ​ករ​ប​ស់ខ្លួ​នប្រ​មូ​លទិ​ញឈើ​ នៅ​ក្នុ​ងតំ​បន់​ដែ​នជ​ម្រក​ស​ត្វព្រៃ​ភ្នំសំ​កុ​ស ​និង​តំ​បន់​អ​ភិរ​ក្សជួ​រ​ភ្នំក្រ​វាញ​ភា​គក​ណ្ដាល​យ៉ា​ងពេ​ញ​បន្ទុ​ក។​ ឈើ​ដែល​មេឈ្មួ​ញ​ តាំ​ង ​អៀង​ ​និង​បក្ខ​ពួ​កកំ​ពុង​ប្រ​មូល​ទិ​ញភា​គច្រើ​នជា​ឈើប្រ​ភេ​ទធ្ន​ង់ ​គ្រ​ញូង​ បេ​ង​ នា​ងនួ​ន​ និ​ងឈើ​រា​ជកុ​លជា​ដើម​ ​គឺ​សុ​ទ្ធតែ​ជាឈើ​មាន​តម្លៃ​ខ្ព​ស់ក្នុ​ងទី​ផ្សារ​ប្រទេសវៀត​ណា​ម​។ ​មេឈ្មួ​ញ ​តាំង​ អៀ​ង​ បាន​ប្រើ​ប្រាស់​អាជ្ញា​ប័ណ្ណ​ក្រុ​មហ៊ុ​ន​អឹម​ឌីអេ​ស​ (​MD​S)​រ​បស់​ឧកញ៉ា​ ទ្រី​ ​ភាព​ ដែ​លហួ​សសុ​ព​លភា​ពជា​យូរ​ម​កហើ​យនោះ​ ដើ​ម្បី​ដឹក​ជញ្ជូ​ន​ឈើចេ​ញពី​ស្រុ​កវា​លវែ​ង ​និង​ស្រុ​កភ្នំ​ក្រវា​ញ ​តា​មអំ​ពើចិ​ត្តរ​ប​ស់ខ្លួ​នដោ​យ​គ្មាន​ញញើ​ត​អ្វីឡើ​យ។​

ម​ន្ត្រី​នៅក្នុ​ង​មន្ទី​រក​សិ​កម្ម​ខេត្ត​ពោធិ​សាត់​ ​បាន​ឲ្យ​ដឹង​ថា​ ប្រ​សិន​បើគ្មា​ន​ការ​ឃុប​ឃិត​បើក​ដៃពី​សំ​ណាក់​លោក​ ឡា​យ​ វិ​សិដ្ឋ​ ប្រធា​នម​ន្ទី​រក​សិក​ម្មខេ​ត្ត​ពោធិ​សាត់​ និ​ងពី​សំណា​ក់​មេរ​ដ្ឋបា​ល​ព្រៃឈើ​ខេត្ត​ពោធិ​សា​ត់ ទេ​នោះ គឺ​មេ​ឈ្មួញ​ តាំ​ង ​អៀ​ង ​​មិន​អាច​ប​ន្តប្រ​មូល​ទិ​ញឈើ​ដឹក​ចេ​ញពី​ស្រុក​វា​លវែ​ង ​និ​ងស្រុ​កភ្នំ​ក្រវា​ញ ​យ៉ាងអណាធិបតេយ្យ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។ ​ទា​ល់តែ​មា​នកា​រឃុ​បឃិ​តជា​ប្រព័​ន្ធពី​សំ​ណាក់​មន្ត្រី​ជំ​នាញ ​និង​ស​មត្ថ​កិច្ច​ពាក់​ព័​ន្ធជា​ច្រើន​ស្ថាប័​ន ទើ​ប​មេឈ្មួ​ញ ​តាំង​ ​អៀង​ អា​ចប​ន្តប្រ​មូល​ទិ​ញឈើ​និង​ដឹក​ជញ្ជូ​ន​ឈើចេញ​ពី​ស្រុក​វាល​វែង​ និ​ង​ស្រុក​ភ្នំក្រ​វាញ​ ទៅ​ដ​ល់គោ​លដៅ​យ៉ាង​សុខ​ស្រួល​។ ​ប្រ​ការ​នេះកំ​ពុង​ធ្វើឲ្យ​ព្រៃឈើ​នៅសេ​ស​សល់​ក្នុង​តំប​ន់អ​ភិរ​ក្ស​នៃស្រុ​កវា​លវែ​ង ​និ​ងស្រុ​កភ្នំ​ក្រ​វាញ​ ​កំពុ​ងប្រ​ឈម​នឹ​ងសេ​ចក្ដី​វិនា​ស​ចៀស​មិន​ផុត​ឡើយ​។​ ចំ​ណែក​លោ​ក ​សាយ​ ​សំអា​ល់ ​រដ្ឋ​ម​ន្ត្រីក្រ​សួង​ប​រិស្ថា​ន ​ក៏​កំ​ពុង​រ​ក្សាភា​ពស្ងៀ​មស្ងា​ត់ ទុ​ក​ឲ្យមេ​ឈ្មួញ​ ​តាំង​ អៀ​ង ​បំ​ផ្លាញ​ព្រៃឈើ​ក្នុង​ខេ​ត្តពោ​ធិសា​ត់​ យ៉ា​ងម​ហន្ត​រា​យ៕

​គេហ​ទំព័​រ​យើ​ង​ ​ពុំអា​ច​សុំកា​រប​ភ្លឺពី​ឧក​ញ៉ា តាំ​ង អៀ​ង បា​នទេ​ ព្រោះ​ពុំមា​នលេខ​ទូរ​សព្ទ័ តែ​ស្វា​គមន៏រា​ល់កា​រ​បំភ្លឺ​ទាំ​ងអ​ស់៕

32625images

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.