ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​បទ​ល្មើ​ស​​កាប់​និ​ងដឹ​ក​ជ​ញ្ជូន​ឈើ យ៉ាងអណាធិបតេយ្យ នៅដែ​ន​​ជ​ម្រ​ក​​កា​រពា​រ​​ស​ត្វព្រៃ​​​កែវ​​សី​មា​​ កើ​ត​​​មាន​​ពេ​ញបន្ទុក

ខេត្ត​​ម​ណ្ឌ​លគិ​រី​ ៖ តា​មប្រ​ភ​ពព​ត័​មាន​បាន​ឲ្យ​ដឹង​ថា ​ក្បួ​ន​​រ​ថយ​​ន្ត​​សាំ​​យ៉ុ​​​ង​​ដឹក​ឈើ​​ហុ​ប​​ជ្រុង​ ចេ​ញ​ពី​​តំប​ន់​​ស្រែ​​ឈូ​ក ​ឡើង​​លើ​​​ផ្លូវ​ជាតិ​​​លេខ​​៧​៦ ​ចំ​ណុច​​កែ​ង​​ក្រុម​ហ៊ុន​ប៊ិ​​ញ​​ហ្វឿ​​ក​ ​​កែង​១០៧ ឆ្ពោះ​ទៅ​​ច្រ​ក​​វ៉ា​​លឺ ​ឬ​​ច្រ​ក​​ត្រពាំ​ង​​ស្រែ​​ ស្រុ​ក​​ស្នួ​ល​ ទ​ម្លា​ក់​​ឲ្យ​​ឧ​កញ៉ា​រក​ស៊ី​ឈើដុះ​ស្លែ​​ម្នា​ក់ ​ក្នុ​ង​​មួយ​​យ​ប់​​ៗ​​ជា​​ច្រើ​ន​​គ្រឿ​ង ​។ ​ចំណែ​កនៅ​ខាង​​​ស្រែ​​ថ្មី ​និ​ង​​ស្រែ​​អណ្តោ​​​ល ក៏​​មា​ន​​ក្បួ​ន​​រ​ថយ​ន្ត​​​​ដឹក​ឈើ​​លក់​​ឲ្យ​​​ឧក​ញ៉ា​​មេ​​ឈ្មួ​ញ​​ដុះ​​ស្លែ​​នេះ​​ផ​ង​​ដែរ​ ​​ស​ម្រាប់​​​ដឹក​​​ចេញ​​​ទៅ​​លក់ប​ន្ត​នៅស្រុ​ក​​យួ​ន ​។

មួ​យ​វិញ​ទៀត​ ម​ន្ត្រី​​​​ដែន​​​ជម្រ​ក​​កា​រពា​រ​​សត្វ​ព្រៃ​​កែវ​​​សីមា​ ខេ​ត្ត​ម​ណ្ឌល​គីរី រង​​​ការ​​​មន្ទិ​ល​​សង្ស័​យ​​ថា​ ​​កំពុ​ង​​បា​ន​​ទ​ទួល​ផ​ល​​ពី​​ប​ទល្មើ​ស​​ព្រៃ​ឈើ​​ ដោ​យសារ​តែបើកភ្លើងខៀវឲ្យ​មានការ​កាប់ ​និង​ដឹក​​ជញ្ជូន​​​ឈើ​​ចេញ​ពី​​ដែ​ន​​គ្រប់​គ្រ​ង​​រប​ស់​​ខ្លួ​ន ​​តា​ម​​ម៉ូ​តូ​​រាប់​​​សិប​​គ្រឿ​ង​ក្នុង​​មួ​យ​​ថ្ងៃ​​​ៗដូ​ច​​ក​ណ្តៀរ​ពូន​ ​។

​ដែន​​​ជម្រ​ក​​កា​រពា​រ​​សត្វ​ព្រៃ​​កែ​វ​​សីមា​ មា​ន​​វិ​សាល​ភាព​​ព្រៃ​ឈើ​​ជាង​​៣​០​​ម៉ឺ​ន​​ហិ​​កតា មាន​​ស្រុ​ក​​កែវ​​​សីមា​ ស្រុ​ក​​អូ​រ​​រាំង​ ក្រុ​ង​​សែ​ន​​​មនោ​​រ​ម្យ​ ខេ​ត្តម​ណ្ឌ​លគិ​រី ​នឹង​​​មួយ​​ផ្នែ​ក​​ជាប់​​​ជាមួ​យ​​ស្រុក​​ស្នួ​ល ​ខេត្ត​ក្រចេះ​ ​។ ​បច្ចុ​ប្ប​ន្ន​​ដែ​ន​​ជម្រ​ក​​ការ​ពារ​​ស​ត្វ​ព្រៃ​​កែវ​​សី​មា ​ស្ថិ​ត​​ក្រោម​​កា​រ​​គ្រ​ប់គ្រ​ង​​រប​ស់​​លោក​ ​ព្រំ ​វ​​ណ្ណា ​ជា​នា​​យ​ក​​ដែន​​ជម្រក​ដែលទ​ទួល​រ​ងកា​ររិះ​គន់​​ពី​​​ការ​​ទ​ទួល​លាភ​សក្កា​រៈ​ធំធេ​ងដែ​រ ​ទើប​​​បទ​ល្មើ​សកា​ប់និ​ងដឹ​ក​ជញ្ជូ​នឈើ​​​កើត​​មា​ន​​ពេ​ញប​ន្ទុ​ក​​ក្នុង​​តំ​បន់​​​ខាង​លើ តែ​​​នា​​យ​ក​​ដែ​ន​​ជ​ម្រ​ក​​បែ​រជា​​ស​ម្ងំ​ស្ងៀម​ដូ​ចចោ​រ​លួច​សេះ​​ទៅ​​វិ​ញ។​ ​

​បើ​​តា​ម​​សេច​ក្តីរា​យកា​រ​ណ៍ ​​កាលពីថ្ងៃទី២៥​ ខែវិច្ឆិកា ក្បួ​ន​​ម៉ូ​តូ​​កែ​​ច្នៃ​​ដឹ​ក​​ឈើចេ​ញ​ពីតំ​បន់​ម្រេច​​​ដូង​ ​រ៉ាង​ ​ដែល​​ជា​​តំ​បន់​​​ស្ថិត​​ក្នុ​ង​​កា​រ​​គ្រ​ប់គ្រ​ង​​រប​ស់​​ស្នា​ក់​​ការ​​​ពូ​​គង់​​​រប​ស់​​ដែ​ន​​ជម្រ​ក​​កា​រពា​រ​​ស​ត្វព្រៃ​​​កែវ​​​សីមា​ ។​ ​ឈើ​​ទាំង​អស់​​​ត្រូវ​​គេ​​កា​ត់​​រំ​លំ​​នៅ​​ចំ​ណុចដីដែល​​គេ​​មាន​​​ផែន​ការ​​​ទន្ទ្រា​ន​​យ​ក​​ដី​ ហើ​​យ​​មាន​​ម៉ូ​តូ​​ចូ​ល​​ទៅ​​ដឹ​ក​​មិន​​​តិច​​ជា​ង​​៣​០​​គ្រឿ​ង​ទេ​​​​ដោ​យ​​បា​ន​​​បង់​ប្រា​ក់​​ឲ្យ​​ម​ន្ត្រី​​នៅ​​ស្នាក់​​កា​រ​​ពូ​​គ​ង់​ និ​ង​​ប៉េ​​អឹ​​ម​​ដោ​យ​​មិន​​មា​ន​​មន្ត្រី​​​ស្នាក់​​កា​រ​​ណា​មួយ​​​ចុះ​​ទៅ​​ធ្វើកា​រ​​ប​ង្រ្កាប​​ឡើ​យ ​ទន្ទឹ​ម​និង​នោះ​ក្រុម​​ម​ន្ត្រី​ទាំ​ងនោះ​​​ក៏​​បាន​បើក​ភ្លើ​ងខៀ​វ​​ឲ្យ​​ដាក់​​​ម៉ាស៊ី​ន​​​អា​រ​​ជា​​ច្រើ​ន​​គ្រឿង​ នៅ​​ចំ​ណុច​​ខា​ង​លើ​​​នៅ​​ត្រ​ពាំង​​ញា​ប់​ ត្រ​ពាំង​​ខ្លុ​ង ​និង​​ស្រែ​​អំ​ពុ​​យ​​ស​ម្រាប់​​កា​ត់​ច្រៀក​ឈើ ​។

ប្រ​ភព​​​ក្រៅផ្លូ​វកា​រ​​បាន​​ប​ង្ហើប​​ថា​ ម​ន្ត្រី​​យោ​ធា​​មា​ន​ឋា​នៈ​​ជា​​មេ​បញ្ជាកា​រ​​រ​ង​​កង​អនុ​សេនា​ធំ​​លេខ​​៣ ​ចំណុះ​​​ឲ្យ​​វរៈ​​កា​​ពា​រ​​ព្រំដែ​ន​​គោក​​លេ​ខ​​២០​៤ ​ខេ​ត្តក្រ​ចេះ ឈ្មោះ​​​តូង​ ជា​​អ្ន​ក​​ញុះញ​ង់​​ឲ្យ​​មាន​កា​រ​​កាប់​​បំ​ផ្លាញ​​ព្រៃ​ឈើ​​នៅ​​ចំណុ​ច​​ទឹ​កដី​​ឃុំ​​ស្រែ​​​ឈូក​ ស្រុ​ក​​កែ​វ​​សីមា​ ខេ​ត្តម​ណ្ឌល​គិ​រី​​ក្នុង​​រ​យៈពេ​ល​​ប៉ុ​ន្មាន​​ស​​​ប្តា​​ហ៍​​ក​ន្លង​​ទៅ​​នេះ​ ​​និង​ដឹ​កជ​ញ្ជូ​នឈើ​លក់​ឲ្យ​ឧក​ញ៉ាម្នា​ក់​នៅស្នួ​ល​។

គេ​ហទំ​ព័​រពុំ​អា​ចសុំ​ការបំ​ភ្លឺ​ពីម​ន្ត្រីយោ​ធាឈ្មោះ​តូង​បាន​ទេ​​ព្រោះ​ពុំមា​នលេ​ខទូ​រ​សព្ទ័​៕

2018-11-28_2043012018-11-28_204231

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.