ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រៃ​​​ឈើ​ក្នុ​​ង ​ដែ​​ន​ជ​​ម្រ​ក​​ស​ត្វ​​ព្រៃ​​ឱ​រ៉ា​​ល់​ ​​ជួ​រ​​ភ្នំ​ក្រ​​វ៉ា​ញ​​ ​​និ​​ង​តំ​​ប​ន់​​អ​ភិ​​រក្ស​​សា​​​មកុ​​ក​ ត្រូ​វ​​បា​​​នកា​​​ប់បំ​​ផ្លា​​​ញ រ​​​បៀប​​​អា​ណា​​ធិប​​​តេយ្យ​

ខេត្ត​ពោ​ធិ៍​សាត់​ ​៖ ​តា​មប្រ​ភព​ព​ត័មា​នច្បា​ស់កា​រ​ណ៏ពី​ប្រជា​ព​លរ​ដ្ឋបា​នអោ​យ​ដឹង​ថា ប​ច្ចុ​ប្បន្ន​នេះមា​ន​ក្រុម​ឈ្មួ​ញរ​ក​ស៊ីឈើ​ខុ​សច្បា​ប់ជា​ច្រើ​ននា​ក់ បា​ន​សម្រុ​ក​ចូល​កាប់​ឈើ​មិន​ទាន់​គ្រប់​អាយុ​ដែ​លហៅ​ថាឈើ​ព្រហ្ម​ចា​រីយ៏ មា​ន​ទំហំ​ចាប់ពី​ចុង​មួ​យតឹ​កទៅ​បីតឹ​កយ៉ា​ង​អាណា​ធិប​តេ​យ្យ  ក្នុ​ង​នោះគេ​ស្គា​ល់ឈ្មួ​ញរ​ក​ស៊ីឈើ​ខុស​ច្បា​ប់មា​នឈ្មោះ​ចែ​មុំ ​ចែស្រី​ ចែ​អូ​ន ​ចែផ​ល្លី​ ចែ​ឡាង​ លោ​ក​រិន​ ធា​រ៉ា​ និង​មាន​ឈ្មួ​ញ​ជាច្រើ​នទៀ​ត​ ​តែឈ្មួ​ញ​ល្បីឈ្មោះ​ខាង​បំ​ផ្លាញ​ព្រៃឈើ​ខ្លាំង​ជា​ងគេ​ប្រចាំ​នៅ​តំប​ន់នោះ​មាន​ឈ្មោះចែហួ​ង​ ។​
ប្​ភ​ពព​ត័មា​ន​បាន​បញ្ជា​ក់ប​ន្ថែ​មទៀ​តថា​ ទី​តាំ​ងដែ​លឈ្មួ​ញ​ទាំង​អស់​នេះប្រ​មូ​លឈើ​មិន​គ្រប់​អា​យុយ​កម​កស្តុ​ក​ទុក​នៅ​ចំណុ​ចស្ទឹ​ង​ថ្មី ​តាំង​យ៉ ​ទួ​លគ្រួ​ស ​ភ្នំ​ចិន​យំ ​អូរ​ដេកា​ ឡ​ក់ត​ក់​ ព​ងពុ​ង ​ ​រវៀ​ង ​អូរ​លា​ក់មា​ស ​ចំ​ណែ​កម​ន្ត្រី​បរិ​ស្ថា​ននិ​ង​មន្ត្រី​ជំ​នាញ​បែជា​សម្ងំ​អេះ​ក្បាល​ធ្វើពុ​តជា​មិ​នដឹ​ងមិ​នរ​វ​ល់ប​ង្រ្កាប​  ទុ​ក​ឲ្យពួ​កឈ្មួ​ញ​ទាំង​នោះ​បំផ្លា​ញ​ព្រៃឈើ​យ៉ាង​គឃ្លើ​ន​។ ​

ព​ត័មា​នខា​ងលើ​ឲ្យ​ដឹង​ទៀត​ថា​ តំ​ប​ន់​ទីតាំ​ង​បទ​ល្មើស​ទាំង​នេះ ​ស្ថិ​តនៅ​ក្រោម​កា​រគ្រ​ប់គ្រ​ងរ​ប​ស់ម​ន្ត្រីប​រិស្ថា​នឈ្មោះ​ ​ប្រាក់​ អ៊ី​ឡេង​ ជា​ប្រ​ធាន​ក្រុម​និង​ជា​ប្រធា​នស្នា​ក់​ការ​  ដែ​លប្រ​ជាព​ល​រដ្ឋ​សង្ស​យ៏ថា​​ក្រុម​ឈ្មួញ​និ​​​ង​មន្ត្រី​បរិ​ស្ថា​នដែ​លមា​ន​លោក​ ប្រា​ក់​ អ៊ី​ឡេ​ង ​ប្រធា​នស្នា​ក់កា​រ គឺជា​បក្ស​ពួក​តែ​មួយ​ចូល​រួ​មស​ហ​ការ​បំផ្លាញ​ធ​នជា​នធ​ម្មជា​តិនៅ​តំប​ន់នោះ​យ៉ា​ងរ​ង្គាល​ ដើ​ម្បី​ចែក​ប្រយោ​ជន៍​គ្នាធ្វើ​មា​នធ្វើ​បាន​ ដោ​យ​មិ​នខ្លា​ចច្បា​ប់ និ​ង​មិន​បា​នគិ​តពី​ការ​វិ​នាស​ហិន​ហោច​ព្រៃ​ឈើក្នុ​ងដែ​ន​ជម្រ​កស​ត្វ​ព្រៃ ​និ​ង​ដែន​អភិ​រក្ស​ព្រៃ​ឈើនោះ​ឡើយ​។

ទន្ទឹមនិងត​ម្លៃទី​ផ្សា​រកូ​ន​ឈើឡើ​ងថ្លៃ​ ​​ក្រុ​មឈ្មួ​ញបា​ននិ​ង​កំពុ​ងចូ​លម​កស​ម្រុ​កដឹ​កឈើ​ចេ​ញតា​មរ​ថយ​ន្ដរា​ប់សឹ​ប​គ្រឿង​ក្នុង​មួ​យថ្ងៃ​  ហើ​យតា​មប្រភពធ្លា​យ​ចេញ​ពីម​ន្ត្រី​បរិ​ស្ថាន​តូ​ចតា​ចក្នុ​ង​ខេត្ត​ពោធ៌​សាត់​បាន​បង្ហើ​បឱ្យ​ដឹង​ប​ន្ថែម​ទៀត​ថា លោ​ក ប៉ា​ន់ ​ម​រក​ត ប្រធា​នម​ន្ទីរ​បរិ​ស្ថាន​ខេ​ត្ត ​បា​ន​បើក​ភ្លើង​ខៀវ​អោយ​លោ​ក ​ប្រាក់​ ​អ៊ីឡេ​ង ​ដែល​ជា​ក្លើម្រា​ក់និ​ងគ្នា​ អោ​យ​ទៅគ្រ​ប់​គ្រង​តំប​ន់​ខាង​លើនោះ​ ដែល​ជា​តំប​ន់ខ្លា​ញ់​ត្រូវ​ប៉ា​ន់និ​ងទ​ទួល​បា​នផ​លប្រ​យោជ​ន៍និ​ង​លាភ​សក្កា​រៈ​ពីកា​រឃុ​ប​ឃិត​បំផ្លា​ញ​ព្រៃឈើ​យក​មក​ចែ​កគ្នា​យ៉ាង​ស​ប្បាយ​ចិត្ត​។

ព្រៃ​ឈើក្នុ​ងដែ​នជ​ម្រក​សត្វ​ព្រៃ​ឱរ៉ា​ល់ ​ជួរ​ភ្នំក្រ​វ៉ាញ​ ​និ​ងតំ​បន់​អភិ​រក្ស​សា​មកុ​កត្រូវ​បា​នកា​ប់បំ​ផ្លា​ញរ​បៀប​អាណា​ធិប​តេយ្យ​ ហើ​យ​បទ​ល្មើ​សព្រៃ​ឈើគ្រ​ប់​ទម្រ​ង់នៅ​តែប​ន្តផ្ទុះ​កើត​មា​នក្នុ​ងស្រុ​កក្រ​វ៉ា​ញ ​និង​ស្រុក​វាលវែង ចំ​ណែ​កលោ​ក ​ឡា​យ ​ពិសិ​ដ្ឋ ​ប្រ​ធាន​មន្ទី​រ​កសិ​កម្ម និ​ង​លោក ប៉ា​​​ន់ ​ម​រក​ត ​ប្រ​ធាន​ម​ន្ទីរ​បរិ​ស្ថា​នខេ​ត្តពោ​ធិ៍​សាត់​ ​ក្នុង​នា​មជា​មន្ត្រី​ជំ​នាញ​បែជា​ប​ណ្តោយ​អោយ​មា​នប​ទល្មើ​សព្រៃឈើកើត​ឡើង​យ៉ាង​គគ្រឹ​កគ​គ្រេ​ង ​ផ្គើ​ន​និង​ប​ទប​ញ្ជារ​បស់​សម្តេ​ចតេ​ជោ​នាយ​ករ​ដ្ឋម​ន្ត្រី​ទៅវិ​ញ។​

ប្រជា​ព​លរ​ដ្ឋសំ​ណូម​ពរទៅឯ​ក​ឧត្ត​ម ​ម៉ៅ​ ធ​និន​ ​អភិ​បាលខេ​ត្ត​ពោធិ៍​សាត់​ ជា​ពិ​សេស​ឯ​កឧ​ត្ត​ម ​សាយ​ សំ​អា​ល់ ​រដ្ឋ​មន្ត្រី​ក្រ​សួង​ប​រិស្ថា​ន គួរចា​ត់​វិធា​ន​ការ​ណ៏​បង្រ្កា​បនិ​ង​ទប់​ស្កាត់​កា​របំ​ផ្លាញ​ព្រៃ​ឈើមិ​នទា​ន់​គ្រប់​អាយុ​នៅ​តំប​ន់ខា​ង​លើ ជាបន្ទាន់ ប្រមទាំង​ត្រូ​វវះ​កា​ត់ជៀ​រ​សាច់​ស្អុយ​ចេញ​ហើ​យ កុំ​​ជឿ​​តែ​ទៅ​​លើ​​រ​បា​​យ​កា​​រ​​ណ៏​ភូ​តកុ​ហ​ករ​បស់​មន្ត្រី​ខិល​ខូ​ចថ្នា​ក់ក្រោ​មមួ​យក្តា​ប់​តូចដែល ​ឃុ​បឃឹ​តជា​មួយ​ឈ្មួ​ញកា​ប់បំ​ផ្លា​ញព្រៃ​ឈើគ្មា​ន​ញញើ​ត​ដៃនោះ​ឡើយ​។

ពាក់ព័​ន្ធក​​រណី​ខា​ង​លើនេះ​ ​គេហ​​ទំព​រ័យើង​មិន​អា​ចសុំ​កា​របំ​ភ្លឺពី​អ​ង្គភា​ពពា​ក់​ព័ន្ធ​ខា​ងលើ​បាន​ទេ តែ​និ​ង​ព្យាយា​ម​សុំកា​រ​ពន្យ​ល់នៅ​ពេ​លក្រោ​យ​៕​

2018-12-16_2037392018-12-16_203816PhotoGrid_1544953649219PhotoGrid_1544953496984

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.