ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​

ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​

(​តា​កែ​វ​)​ ​៖ គ​​ណៈ​ប្រ​តិ​ភូ​សា​ធា​រ​ណ​រ​ដ្ឋ​កូ​រ៉េ​ ​ដឹ​ក​នាំ​ដោ​​យ ​ឯ​ក​ឧ​ត្ត​ម ​K​I​M​,​​ ​S​E​O​K​-​K​I​ ​តំ​ណា​ង​​រា​ស្ត្រ​ទ​ទួ​ល​ប​ន្ទុ​ក​កិ​ច្ច​កា​រ​ប​រ​ទេ​ស​ ​​និ​ង​ប​ង្រួ​ប​ប​ង្រួ​ម​​ជា​តិ​ ​នៃ​សា​ធា​រ​ណ​រ​ដ្ឋ​កូ​រ៉េ​​ ​បា​ន​វា​យ​ត​ម្លៃ​ខ្ព​​ស់​ចំ​ពោះ​កិ​ច្ច​ខិ​ត​ខំ​​រ​ប​ស់​ស​ម​ត្ថ​​កិ​ច្ច​ក​ម្ពុ​ជា​ ​និ​ង​ភា​​គី​ពា​ក់​ព័​ន្ធ​ ​ក្នុ​ង​​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​​ង​ប​ទ​ល្មើ​ស​ឆ​បោ​ក​​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​​នៅ​ក​ម្ពុ​ជា​។​ ​កា​រ​វា​​យ​ត​ម្លៃ​បែ​ប​នេះ​ ​ត្រូ​វ​​បា​ន​ធ្វើ​ឡើ​ង​ក្នុ​ង​ឱ​​កា​ស​ដែ​ល​គ​ណៈ​ប្រ​តិ​ភូ​​កូ​រ៉េ​បា​ន​ចុះ​ត្រួ​ត​ពិ​និ​ត្យ​ទី​​តាំ​ង​អ​គា​រ​ក្រុ​ម​ហ៊ុ​​ន​សុ​ភ​មិ​ត្ដ​ ​​រ៉េ​ស៊ី​ដេ​ន​ ​ស្ថិ​ត​នៅ​​ភូ​មិ​ត្រយឹ​​ង​ខ្ព​ស់​ ​ឃុំ​លំ​ព​ង់​ ​​ស្រុ​ក​បា​ទី​ ​ខេ​ត្ដ​តា​កែ​​វ​ ​នា​រ​សៀ​ល​ថ្ងៃ​​ទី​២​៣​ ​ខែ​តុ​លា​ ​​ឆ្នាំ​២​០​២​៥​ ​ដែ​ល​​ជា​ទី​តាំ​ង​ ​ស​ម​ត្ថ​​កិ​ច្ច​ជំ​នា​ញ​ ​និ​​ង​អា​ជ្ញា​ធ​រ​ក​ម្ពុ​ជា​ធ្លា​​ប់​បា​ន​ចុះ​ប្រ​តិ​ប​ត្តិ​​កា​រ​ពិ​និ​ត្យ​ ​ដើ​ម្បី​ប​ង្ក្រា​​ប​កា​រ​ឆ​បោ​ក​តា​ម​​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​​វិ​ទ្យា​នា​ពេ​ល​ក​ន្ល​ង​​ម​ក​។​

​នាឱកាសនោះ គណៈប្រតិភូក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈការសហការក្នុងការស្រាវជ្រាវបន្ត ដើម្បីស្វែងរកបណ្តាញមេខ្លោងនៅពីក្រោយការឆបោកអនឡាញ តាមរយៈការស្រាវជ្រាវលើសម្ភារៈ និងវត្ថុតាងនានាដែលសមត្ថកិច្ចរឹបអូសបានពីការប្រព្រឹត្តអំពើល្មើសនាពេលកន្លងមកពីទីតាំងខាងលើ ក្នុងនោះរួមមាន កុំព្យូទ័រលើតុ ចំនួន២៧២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន០៩គ្រឿង ម៉ូនីទ័រ ចំនួន៤៤គ្រឿង CPC ចំនួន៤៤គ្រឿង ទូរសព្ទដៃ ចំនួន១,៣០៥គ្រឿង និងIpad ចំនួន២គ្រឿង។ ជាមួយគ្នានោះដែរ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានកោតសរសើរដល់សមត្ថកិច្ចកម្ពុជា សម្រាប់ការបង្ក្រាបករណីឧក្រិដ្ឋកម្ម ឆបោកអនឡាញជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការអនុវត្តវិធានការទប់ស្កាត់ បទល្មើស online scam យ៉ាងម៉ឺងម៉ាត់បំផុត ក៏ដូចជាការបញ្ជូនជនជាតិកូរ៉េឲ្យ វិលត្រលប់ទៅប្រទេសបានលឿនផងដែរ។

ទន្ទឹមនេះដែរ គណៈប្រតិភូប្រទេសកូរ៉េ បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច និងបានស្នើសុំ ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះ ដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។

ឯកឧត្តម KIM, SEOK-KI ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលត្រឡប់ទៅប្រទេសវិញ ឯកឧត្តមនឹងយកលទ្ធផលខាងលើនេះ ដើម្បីផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋកូរ៉េឱ្យបានទូលំទូលាយ និងជំរុញនគរបាលនៃសាធារណរដ្ឋកូរ៉េ ឱ្យសហការជាមួយកម្លាំងសមត្ថកិច្ចរបស់កម្ពុជា ក្នុងការបង្ការទប់ស្កាត់ កុំឱ្យបទសល្មើស online scam នេះកើតឡើង និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានជោគជ័យ។

សូមរំលឹកជូនថាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម KIM, SEOK-KI ដោយរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា ក៏បានចុះត្រួតពិនិត្យទីតាំងអគារសេះស ដែលជាកន្លែងធ្លាប់មានការប្រព្រឹត្តបទល្មើស online scam កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយផ្អែកតាមរបាយការណ៍បង្រ្កាប ក្នុងចំណោមជនសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ មានជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់) និងមានជនជាតិខ្មែរមួយចំនួនផងដែរ ព្រមទាំងវត្ថុតាងមានកំព្យូទ័រ និងទូរសព្ទដៃជាច្រើនគ្រឿង។

ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជាចំនួន៩ចំណុចសំខាន់ៗ ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕(AKP)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.