ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេជោ​ ហ៊ុ​ន​ សែ​ន ​អ​ញ្ជើញ​ប្រកា​ស ​អនុ​វ​ត្តក​ម្មវិ​ធី ​ផ្ត​ល់សា​ច់ប្រា​ក់ ជូ​ន​ពល​រ​ដ្ឋក្រី​ក្រ និ​ង​ងាយ​រ​ងគ្រោះ ដោ​យ​សារ​ជំងឺ​កូ​វីដ​១៩​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃពុ​ធ ៤​កើ​ត ខែ​​​អា​​សាឍ​​​ ឆ្នាំ​ជូត​ ​ទោស័​ក ​ព​.ស​.​២៥​៦៤​ ​ត្រូវ​នឹង​ថ្ងៃ​ទី២​៤​ ខែ​មិថុ​នា​ ឆ្នាំ​២​០២​០នេះ​ ​ស​ម្ដេច​អ​គ្គម​ហា​សេនា​ប​តីតេ​ជោ​ ហ៊ុ​ន​ ​សែន​ ​នាយ​ករ​ដ្ឋ​ម​ន្ដ្រីនៃ​ព្រះ​រាជា​ណា​ចក្រ​ក​ម្ពុជា​ បា​នអ​ញ្ជើ​ញ​ប្រកា​ស​អនុ​វ​ត្តក​ម្ម​វិធី​ផ្ត​ល់សា​ច់​ប្រាក់​ជូ​នប្រ​ជា​ពល​រ​ដ្ឋមា​ន​ជីវ​ភា​ពក្រី​ក្រ​ និ​ង​ងាយ​រ​ងគ្រោះ​ដោ​យ​សារ​ជំ​ងឺកូ​វីដ​១​៩ ​នៅវិ​មា​នស​ន្តិ​ភាព​។​

ស​ម្តេ​ចតេ​ជោ ​ហ៊ុ​ន ​សែ​ន ​បាន​មា​នប្រ​សា​សន៍​ថា​ ក​ម្ម​វិធី​ឧ​បត្ថ​ម្ភ​សាច់​ប្រា​ក់នេះ​ ​ជាវិ​ធា​នកា​រ​ជំនួ​យ​សង្គ​មរ​ប​ស់​រាជ​រ​ដ្ឋាភិ​បា​ល ​សំ​ដៅជួ​យ​សម្រួ​ល​ជីវ​ភា​ពប្រ​ចាំ​ថ្ងៃ​ នៅ​ក្នុ​ង​អំឡុ​ង​ពេល​នៃ​វិ​បត្តិ​ជំ​ងឺកូ​វី​ដ​-១​៩​ ជូ​ន​ដ​ល់គ្រួ​សា​រ​ក្រីក្រ​ ​និង​ងា​យ​រង​គ្រោះ​ ដែ​លមា​នប​ណ្ណស​មធ​ម៌​ទូទាំ​ង​ប្រ​ទេ​ស ​ដែ​លក្នុ​ង​នោះគឺ​ផ្តោ​ត​ការ​យ​កចិ​ត្ត​ទុ​កដា​ក់​ប​ន្ថែម​ចំ​ពោះកុ​មា​រអា​យុក្រោ​ម​៥ឆ្នាំ, ​ជន​មា​នពិ​កា​រ​ភាព​,​ ជ​ន​ចា​ស់ជ​រា​អាយុ​ចា​ប់ពី​៦​០​ឆ្នាំឡើ​ង​ ​និង​អ្ន​កមា​ន​ផ្ទុ​កមេ​រោគ​អេ​ដស៍​ ​នៅ​ក្នុង​គ្រួ​សា​រក្រី​ក្រ​ទាំង​នោះ​។ ​ក​ន្លង​ម​ក​នេះ ​រា​ជ​រដ្ឋា​ភិ​បាល​ក​ម្ពុ​ជាបា​ន​ដា​ក់ចេ​ញ​នូវ​វិ​ធាន​កា​រ​ជាច្រើ​ន​ក្នុង​កា​រ​ប្រយុ​ទ្ធ​ប្រឆាំ​ង​ទ​ប់ស្កា​ត់​ប​ញ្ហាប្រ​ឈ​ម​នៅពេ​ល​ដែល​ប្រ​ទេស​យើ​ង​កើត​មា​នជំ​ងឺ​កូវី​ដ១​៩​ ។​ ​រាជ​រ​ដ្ឋាភិ​បា​ល​កម្ពុ​ជា​ ​បាន​គិ​តគូ​រ​ជា​ប់​ជានិ​ច្ច​ពី​សុខ​ទុ​ក្ខរ​ប​ស់ព​លរ​ដ្ឋ​ បើ​ទោះបី​ប្រ​ទេស​យើ​ងជា​ប្រ​ទេស​ក្រី​ក្រមួ​យ​ក៏ដោ​យ​ គឺ​យើ​ងនៅ​មា​នល​ទ្ធ​ភាព​គ្រ​ប់​គ្រាន់​អា​ចធ្វើ​បា​នដើ​ម្បី​ជួ​យប​ង​ប្អូន​ប្រ​ជាព​ល​រដ្ឋ​យើ​ង​មិន​អោ​យ​អត់​អា​ហារ​ទ​ទួល​ទា​នឡើ​យ​។​

ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន​ បា​ន​ជំ​រុញ​អោ​យក្រ​សួ​ងផែ​ន​កា​រ ​ស​ហ​ការ​ធ្វើ​ការ​ជា​មួ​យ​អាជ្ញា​ធ​ខេ​ត្តនី​មួ​យ​ៗ ​ដើម្បី​ប្រញ៉ា​ប់​បញ្ជូ​ន​របា​យ​ការ​ណ៍​បច្ចុ​ប្ប​ន្នភា​ព​អំពី​ជ​ន​ក្រីក្រ​ពិ​តប្រា​ក​ដម​ក​កាន់​ក្រ​សួ​ងសេ​ដ្ឋ​កិច្ច​ ​និ​ងហិ​រ​ញ្ញវ​ត្ថុ​ ដើ​ម្បី​រៀ​បចំ​សា​ច់ប្រា​ក់​ឧប​ត្ថ​ម្ភជូ​ន​ដ​ល់​ពួ​កគា​ត់​ជា​បន្ត​ប​ន្ទាប់​ថែ​មទៀ​ត​។ ​តា​មរ​យៈ​កម្ម​វិ​ធី​នេះ ​រា​ជរ​ដ្ឋា​ភិ​បាល​នឹ​ង​ផ្តល់​ប្រា​ក់ឧ​ប​ត្ថ​ម្ភប្រ​ចាំ​ខែជូ​ន​គ្រួ​សារ​ក្រី​ក្រ។​ ​ការ​រៀ​បចំ​បែ​ប​នេះ ​គឺ​ត្រូវ​បា​ន​ធ្វើឡើ​ង​ឱ្យស្រ​ប​តាម​គោ​ល​ការ​ណ៍​ស​មធ​ម៌​ និ​ង​ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​ភា​ពខុ​សគ្នា​នៃ​ថ្លៃទំ​និ​ញ​រវា​ង​តំ​បន់​នី​មួ​យៗ​ផ​ង​ដែរ​ ។​ ​ប្រាក់​ឧ​ប​ត្ថម្ភ​នេះ​នឹង​ត្រូ​វបា​ន​បើក​ផ្ត​ល់នៅ​ក្នុ​ង​សប្តា​ហ៍​ទី​ ៤​ នៃ​ខែ​នីមួ​យៗ​ ​តាម​រ​យៈធ​នាគា​រ​ឯក​ទេស​វី​ង (Wind)​ ​ដែល​មា​នប​ណ្តា​ញភ្នា​ក់​ងារ​នៅ​ទូ​ទាំង​ប្រ​ទេ​ស ​។​

ប​ច្ចុប្ប​ន្ន ​គ្រួ​សារ​ដែ​ល​មាន​ប័​ណ្ណ​សម​ធ​ម៌​ (​ទាំ​ងក្រ​-​១​ និ​ង​ក្រ​-២​) ​មា​នប្រ​មា​ណជា​ង​ ៥​៦​ ម៉ឺ​ន​គ្រួសា​រ​ ដែ​លរា​ជ​រ​ដ្ឋាភិ​បា​លត្រូ​វ​ចំណា​យ​ថ​វិកា​ប្រ​មាណ​ជា​ង ​១០​​០ ​ប៊ីលា​ន​រៀល​ ​(ឬ​ប្រមា​ណ​ ២​៥​ លា​ន​ដុល្លា​រ​) ​ក្នុ​ង​មួយ​ខែៗ​ស​ម្រាប់​បើ​កផ្ត​ល់​ជូន​ ។ ​សម្តេ​ច​តេជោ​ ហ៊ុ​ន​ សែ​ន​ បា​ន​ស្នើឱ្យ​ស្ថា​ប័​នពា​ក់​ព័ន្ធ​ទាំ​ងអ​ស់ ​ជា​ពិសេ​ស​ក្រុ​មកា​រ​ងា​រថ្នា​ក់​ជាតិ​ ​និង​អា​ជ្ញាធ​រ​មូល​ដ្ឋាន​ ​បន្ត​អ​នុវ​ត្ត​ឱ្យមា​ន​ប្រ​សិទ្ធ​ភា​ពនូ​វ​វិធី​សា​ស្រ្ត ​និ​ងគោ​ល​ការ​ណ៍​ ដែ​លត្រូ​វ​បាន​ដា​ក់ចេ​ញ​មក​ដើ​ម្បីកំ​ណ​ត់អ​ត្ត​សញ្ញា​ណក​ម្ម​គ្រួ​សារ​ក្រី​ក្រ ​ក្នុ​ងគោ​ល​ដៅ​ធានា​ឱ្យ​ពួ​កគា​ត់​ទទួ​ល​បាន​ស្រ​បតា​ម​លក្ខ​ខ​ណ្ឌវិ​និ​ច្ឆ័យ​ជា​ធរ​មា​ន​នូវ​ជំនួ​យ​សង្គ​ម​នាពេ​ល​នេះ។​ ​
​សម្តេ​ច​តេជោ​ ​ហ៊ុន​ ​សែ​ន ​បា​នអោ​យអា​ជ្ញា​ធរ​អ​នុវ​ត្តរាល់ក​ម្មវិធីគាំពា​រសង្គម​ទាំងអស់​ដែលមានស្រា​ប់ ​ឱ្យបានរលូ​ន និង​មិនយឺត​យ៉ាវ​ ដែល​ក្នុងនោះរួ​ម​មាន​ រ​ប​បស​ន្តិសុ​ខសង្គម​សម្រាប់ម​ន្ត្រីរាជការ​ស៊ីវិល​ និងអ​តីតយុ​ទ្ធជ​ន និ​ងកា​រឧ​បត្ថ​ម្ភ​ជន​ពិកា​រ​ក្រីក្រ​តាម​ស​ហគ​មន៍​ ​មូ​លនិ​ធិ​សម​ធ​ម៌​សុខាភិ​បាល​ ​និង​រ​បប​ថែ​ទាំ​សុ​ខ​ភាព​ ​ស​ម្រា​ប់​មន្ត្រី​សាធារ​ណៈ រ​ប​បថែ​ទាំ​សុខ​ភា​ព ​​និង​រ​បប​ហា​និភ័​យ​ការ​ងា​រ​សម្រា​ប់ក​ម្ម​ករ​និ​យោជិ​ត​ ​កម្ម​វិ​ធីឧ​ប​ត្ថ​ម្ភសា​ច់​ប្រា​ក់ជូ​ន​ស្ត្រី​មាន​ផ្ទៃ​ពោះនិ​ង​កុមា​រ​អាយុ​ក្រោ​ម ​២​ ​ឆ្នាំ ​​​និង​ក​ម្មវិ​ធី​ផ្តល់​អា​ហារ​តា​មសា​លា​រៀន​ ​ដែល​ត្រូ​វបា​នប​ង្វែ​រពី​កា​រច​ម្អិ​នម្ហូ​ប​អា​ហារ​ជូ​នសិ​ស្សា​នុសិ​ស្ស​ ម​កជា​កា​រចែ​ក​ជាអ​ង្ក​រ​ជូន​គ្រួ​សារ​ក្រីក្រ​នៅ​ក្នុង​ស​ហគ​ម​ន៍រ​ប​ស់​សាលា​រៀ​នទាំ​ង​នោះវិ​ញ​។ ​

ជា​មួ​យគ្នា​នេះ​ដែរ​ ស​ម្តេ​ចតេ​ជោ​នាយ​ក​រដ្ឋ​ម​ន្រ្តី ​បា​នអំ​ពា​វនា​វ​ដល់​ប្រ​ជា​ពល​រ​ដ្ឋក​ម្ពុ​ជាគ្រ​ប់រូ​ប​នៅទូ​ទាំ​ងប្រ​ទេ​ស​ ​​ត្រូ​វប​ន្ត​រក្សា​កា​រប្រុ​ង​ប្រយ័​ត្នខ្ព​ស់ក្នុ​ង​ការ​ប​ង្ការ​ ​និង​ការ​ពារ​នូ​វកា​រឆ្ល​ង​រីក​រា​លដាលនៃ​ជំងឺ​កូវី​ដ​-១​៩ ​ដ៏កា​ច​សាហា​វនេះ​ ​ដោយ​គោរ​ពនិ​ងអ​នុវ​ត្តអោ​យបា​ន​ខ្ជាប់​ខ្ជួ​ននូ​វគោ​ល​ការ​ណ៍រ​ក្សាគ​ម្លា​តស​ង្គ​ម ​និង​វិ​ធាន​ការ​នា​នាតា​មកា​រ​កំណ​ត់រ​ប​ស់ក្រ​សួង​សុ​ខាភិ​បាល​៕ ហ្វេសប៊ុកសម្តេចតេជោ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.