ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សូមទស្សនា ប្រា​សាទ​គុ​​​ហ​ន​​គ​រ ​លាក់​ខ្លួន​ពួ​នសម្ងំ នៅ​ស្រុ​កតាំ​ងគោ​ក​

ខេត្តកំពង់ធំ ៖ ប្រា​សា​ទគុ​ហន​គ​រមា​នទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រ​ដក់​ពង​ ​ឃុំព​ង្រ​ ស្រុ​កតាំ​ង​គោក​ ខេ​ត្ត​កំព​ង់ធំ​។ រ​មណី​ដ្ឋាន​នេះ​មាន​ផ្ទៃក្រ​ឡា​ ២​០០​ ​ម៉ែត្រ​x​ ២​០០​ ម៉ែ​ត្រ​= ​៤​០០​០​០ម៉ែ​ត្រកា​រ៉េ​ ដែ​ល​មាន​ចំងា​យ​ ៩​៦​គីឡូ​ម៉ែត្រ​ពីរា​ជ​ធានី​ភ្នំពេ​ញ​។ ​ប្រាសា​ទគុ​ហន​គ​រនេះ​ស្ថិត​នៅក្នុ​ង​បរិ​វេ​ណវ​ត្ត​គុហ​នគ​រ​។ ​ប្រាសា​ទ​នេះមា​ន​ទ្រង់​ទ្រាយ​ប្រហា​ក់ប្រ​ហែ​លនឹ​ង​ប្រា​សាទទ​ន្លេ​បាទី​ ដែ​ល​បាន​ស្ថាប​នា​ឡើង​អំពី​ថ្មបា​យ​ក្រៀម​ ក្នុ​ង​សត​វត្ស​ទី១​១​ រា​ជ្ជកា​ល​ព្រះបា​ទសូ​រ្យវ​រ្ម័ន​ទី១​ ក្នុ​ងរ​ចនា​ប​ថឃ្លាំ​ង។​
ប្រា​សាទ​គុហន​គរ​មា​នប​ណ្តោយ​ប្រ​វែង​ ៤​៥​ម៉ែត្រ​ និ​ង ​ទទឹ​ង​ប្រវែ​ង​ ៣​៥ម៉ែ​ត្រ​ ព័​ទ្ធ​ជុំវិ​ញដោ​យ​រប​ងថ្ម​ក្រៀ​មដែ​ល​មាន​កំ​ពស់​ ​៣ម៉ែ​ត្រ។​ ​ប្រាសា​ទគុហ​នគ​រ​ចែក​ចេញ​ជា​បីផ្នែ​ក៖​
ផ្នែ​ក​ទី១​មា​នកំ​ពស់​៨​ម៉ែត្រ​
ផ្នែ​ក​ទី២​មា​នកំ​ព​ស់១​២ម៉ែ​ត្រ
​ផ្នែ​កទី​៣​មាន​កំ​ពស់​១​៥ម៉ែ​ត្
​ប្រា​សាទ​គុ​ហន​គ​រជា​ប្រាសា​ទ​ដ៏ល្អ​មួយ​ ​ដែលជា​ទីចា​ប់អា​រ​ម្មណ៍​រប​ស់​ភ្ញៀវ​អន្ត​រជា​តិ​ត្រូវ​បាន​យ​ក​ចិត្ត​ទុក​ដាក់​ថែរ​ក្សាកា​រពា​រពី ​អា​ជ្ញាធ​រ ​មូល​ដ្ឋា​នភូ​មិ-​ឃុំ​ ​គ​ណៈក​ម្មាធិ​ការ​វ​ត្ត ​ជាពិ​សេស​ការ​យក​ចឹ​ត្តទុ​កដា​ក់ពី​លោក​ ហា​ក់​ ម៉ុ​ង​ហួត​ អ​ភិ​បាល​ស្រុក​តាំង​គោ​ក ​ផង​ដែរ​ ។​ ប្រា​សាទ​ គុ​ហន​គ​រជា​កន្លែ​ងទ​ស្សនា​បន្ទា​ប់ពី​ប្រា​សាទ​សំបូ​រព្រៃគុ​ក ​និងតំ​ប​ន់ភ្នំ​សន្ទុក។
​​ប្រា​សាទ​នេះក​សាង​លើដី​រាប​ស្មើ ​លើ​ខឿន​តែមួ​យរា​ង​ចតុ​កោណ​កែង​ ធ្វើ​អំ​ពីថ្ម​បាយ​ក្រៀម​ និ​ងថ្ម​ភក់​ ​បែរ​មុខ​ទៅទិ​សខា​ង​កើត​ មា​នកំ​ពែ​ងព័​ទ្ធជុំ​វិ​ញ ​លាត​សន្ធឹ​ង​ពីកើ​តទៅ​លិច​ មា​ន​បណ្តោ​យប្រ​វែង​ ៣​៥​ ម៉ែ​ត្រ ​ទ​ទឹង​ ២​៥ ​ម៉ែត្រ​ ​មាន​គោបុ​រៈ​ (​ ទ្វា​រ ​ឆ្ល​ងកា​ត់កំ​ពែង​ប្រា​សាទ​ )​ ចំ​នួន​បី​ ។​
គោបុ​រៈ​ខាង​កើត​កម្ព​ស់​ ៩​ ម៉ែ​ត្រ​ មា​នទ្វា​រចូ​ល​ចំនួ​ន ​៣ ​កន្លែ​ង ​។ ​ទ្វារ​កណ្តា​ល ​មាន​លក្ខ​ណៈតូ​ច​ចង្អៀត​ ហើ​យង​ងឹត​បន្តិ​ច​ និ​ង ​មាន​នៅ​សង​ខាង​ចំនួ​នពី​រទៀ​ត ​។​ គោ​បុរៈ​ខា​ងលិ​ចមា​ន​ទំហំ​តូច​ ​មាន​ទ្វារ​មួយ​ចូ​លទៅ​ខា​ងក្នុ​ង ​តែមិ​ន​អាច​ចេញ​ទៅខា​ង​ក្រៅបា​នទេ​ ​។ គោ​បុរៈ​ខា​ងត្បូ​ងអែ​ប​ជាប់​នឹ​ងព្រះ​វិហា​រមិ​នស្ថិ​ត​នៅចំ​កណ្តា​ល​កំពែ​ងទេ​ ​មាន​ទ្វារ​ចូ​លពី​ប្រាសា​ទទៅ​ខា​ងក្នុ​ង ​តែមិ​នអា​ចចេ​ញ​ទៅក្រៅ​កំ​ពែង​បាន​ទេ​ មា​នតែ​ច​ង្អូ​រមួ​យដែ​ល​គេចោះ​ទម្លុះ​ជ​ញ្ជាំង​ទៅខា​ង​ ក្រៅ​សម្រា​ប់ប​ង្ហូរ​ទឹ​កម​ន្តនៅ​ពេ​លគេ​ធ្វើពិ​ធីស្រោ​ចទឹ​កនៅ​លើ​សិវ​លិង្គ​ (​ ស្ថា​ណា​ទ្រោនី​ )​។​
នៅ​ចំក​ណ្តា​លមា​ន​ប៉ម​ខ្ពស់​ទោល​មួ​យ ​មានប​ន្ទប់​ ​និងយ៉​យ៉ាង​វែ​ងចេ​ញទៅ​ទិ​សខា​ងកើ​ត ​ហើយនៅ​ចំ​ពីមុ​ខមា​នស​ស​រពេ​ជ្ររា​ង ​៨ ជ្រុ​ងនៅ​ស​ងខា​ង​ ។​ នៅ​ផ្នែក​ខា​ងលើ​នៃ​សរ​សេរ​មា​នតុ​បតែ​ងជា​ក្បាច់ ខ្លួ​ននា​គព័​ទ្ធ​កោង​ដោយ​ ប​ញ្ចោញ​ក្បាល​ទៅ​សង​ខាង​ពាំផ្កា​ចន្ទ​ន៍​។នៅ​លើស​សរ​ពេជ្រ​នេះ​មាន​ផ្តែរ​មួ​យផ្ទាំ​ង​រច​នាដោ​យក្បា​ច់​ផុស​ល្អវិ​ចិត្រ​ ហើ​យ​នៅចំ​កណ្តា​ល​ផ្តែរ​នោះមា​នរូ​បព្រះ​ឥ​ន្ទ្រជិះ​ដំរី​ក្បាល​បី​ ។​ តួ​ប៉ម​ក​ណ្តាល​ នេះ​ត្រូវ​បា​នតុ​បតែ​ង​លម្អ​ចាប់​ពីក្រោ​ម ​រហូ​តដ​ល់​ខាង​លើ ​។ ​នៅខា​ងលើ​កំ​ពូល​មាន​ក្បាច់​ត្រប​ក​ឈូក​ច្រើន​ជា​ន់ដែ​ល​តំណា​ងឱ្យ​ចក្រ​វា​លទាំ​ងមូ​ល ​។​

នៅ​ក្បែរ​តួ​ប៉ម​ (​ ទិ​សអា​គ្នេ​យ៍ ​) ​ក្បែរ​គោបុ​រៈ ​ខាង​កើ​តមា​នហោ​ត្រៃ​ទោល​មួយ​ (​ ប​ណ្ណា​ល័យ​ )​ ធ្វើអំ​ពីថ្ម​បា​យក្រៀ​ម ​បែរ​មុ​ខទៅ​ទិស​ខា​ងលិ​ចប​ញ្ច្រាស​ទិ​ស​រប​ស់ប្រា​សាទ​ ​មាន​កម្ព​ស់​មធ្យ​មស​ង់លើ​ខឿ​នក​ម្ពស់​ ​១ ​ម៉ែត្រ​ ។​
តា​មកា​រ​ឱ្យដឹ​ង​ពីចៅ​អធិ​កា​រវ​ត្ត​នៅទី​នោះប​ញ្ជាក់​ថា​ នៅ​ខាង​កើ​តប្រា​សាទ​មាន​ស្ពា​នហា​លមួ​យ​ដែល​ក្រាល​ ដោ​យ​ថ្មបា​យក្រៀ​មឆ្ល​ង​កាត់​ស្រះ ​ដែល​មើ​លទៅ​ស្រះ​នេះហា​ក់​ដូច​ជាគេ​ជី​កព័​ទ្ធជុំ​វិ​ញប្រា​សាទ​ តែ​ ក្រោ​យម​ក​ត្រូវ​បាន​លុ​បដើ​ម្បី​យក​ទីធ្លា​ស​ម្រាប់​កសា​ងវត្តទៅវិញ ។​ ហេ​តុដូ​ចនេះ​ហើយ​បាន​ជាយើ​ង​ឃើញថា​ តួ​ប្រា​សាទ​ទាំង​មូ​លហា​ក់ស្ថិ​តនៅ​ក្នុ​ងទី​ធ្លារ​បស់វ​ត្ត ​។ ​កា​លពី​ដើ​មនៅ​ខាង​មុ​ខប្រា​សាទ​នេះ​មាន​ស្រះមួ​យយ៉ា​ង​ធំដែ​លទ​ប់ទំ​ន​ប់ព័​ទ្ធជុំ​វិញ​ ហើ​យ​មាន​ស្ពាន​ហា​លមួ​យ​ពីទិ​សខា​ង​លិច​ស្រះដែ​ល​តភ្ជា​ប់​ពីតួ​ប្រាសា​ទ​ ឆ្ល​ង​កាត់​តាម​ស្ពាន​ហា​លនេះ​ ។​ ​បច្ចុ​ប្បន្ន​ទំនប់​ ស្រះ​ ​តួស្រះ​ និ​ង ទី​ធ្លាជុំ​វិ​ញក្បែ​រៗ​នោះ​ត្រូវ​បាន​ក្លា​យ ទៅ​ជាតំ​បន់​​កប់​ខ្មោច​ទាំង​អស់​ធ្វើ​ឱ្យរូ​ប​រាង​ស្រះទាំ​ងមូ​ល​ត្រូវ​បាន​កែប្រែ​ទាំ​ងស្រុ​ង ​។​ ចំ​ណែ​កនៅ​ទីធ្លា​ ខា​ង​ត្បូង​ស្រះនោះ​វិញ​ ​ពីដើ​ម​មាន​ដើម​ឈើ​ធំៗ​ដុះ ​យ៉ាង​ច្រើ​ន ​មាន​ម្ល​ប់ត្រ​ឈឹង​ត្រ​ឈៃស​ម្រាប់​ជាក​ន្លែ​ង ​សមា​ធិរ​ប​ស់តា​យាយ​ក៏​ក្លាយ​ទៅជា​ ​កន្លែ​ងក​ប់ខ្មោ​ចដែ​រ ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.