ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សហរដ្ឋ​អាមេ​រិក ​និងប្រទេស​​រុ​ស្ស៊ី ​ផ្តើម​​​ចរ​ចា កិ​ច្ច​ព្រ​មព្រៀ​ង​​នុ​យក្លេ​អ៊ែរ​​​​

​អន្តរជាតិ ៖​ ​សហ​រ​ដ្ឋអា​មេរិ​ក​​និ​ងប្រទេស​​រុ​ស្ស៊ី ​បាន​​​ជួប​គ្នា​​នៅ​​ថ្ងៃ​​ច័​ន្ទ​​ទី​​២​២​ ខែ​មិថុ​នា​​នេះ​ ​នៅ​ទីក្រុង Vienna ប្រ​ទេស​អូទ្រី​ស​ ស​ម្រាប់​​​កិច្ច​ពិភា​ក្សា​​ស្តី​ពី​​កិច្ច​ព្រ​មព្រៀ​ង​​អា​វុធ​​នុ​យ​ក្លេអ៊ែ​រ​​ចុ​ងក្រោ​យ​​រ​បស់​​​ពួកគេ​ ​​ក្រោ​យពេ​ល​​មា​ន​​ភា​ព​​តា​ន​តឹង​ និ​ង​​ភា​ព​មិន​​​ស៊ីច​ង្វាក់​​​គ្នា​​ជុំ​វិញ​​អ្វី​ដែ​ល​​ពួ​កគេ​​​មើល​ឃើ​ញថា​ ​ជា​​ត​ម្លៃ​​នៃ​​កា​រគ្រប់​គ្រ​ង​​អា​វុធ​​​ទាំង​អ​ស់​​។​​នេះ​​​បើ​​យោង​តា​ម​​កា​រ​ចេញ​ផ្សា​យរ​​​បស់​​​ទីភ្នា​ក់​ងារ​សា​រព័​ត៌មា​ន​ C​N​A​​។​​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទទូចថា​ប្រទេស​ចិន​គួរតែ​ចូលរួម​ក្នុង​កិច្ចចរចា​ស្តីពី New START ដែលជា​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​រុស្សី ព្រោះថា​ចិន​រហូតមក​ដល់ពេលនេះ មាន​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​គេ​ចូលចិត្ត​ក្នុងការ​អភិវឌ្ឍន៍​អាវុធ​។​ទោះយ៉ាងណា ចិន​មិន​បង្ហាញ​សញ្ញា​ពី​ការ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ឡើយ​។​

​លោក Daryl Kimball នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រប់គ្រង​អាវុធ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ការទទូច​ចង់​រួមបញ្ចូល​ទាំង​ប្រទេស​ចិន​បាន​បង្ហាញថា​រដ្ឋបាល Trump មិនមាន​ភាពម៉ឺងម៉ាត់​ចំពោះ​កិច្ចព្រមព្រៀង​នោះទេ​។​

​លោកបាន​មានប្រសាសន៍​ថា​“ ការសន្និដ្ឋាន​តែមួយគត់​ដែល​ខ្ញុំ​អាច​ដឹង​គឺថា​…​រដ្ឋបាល​របស់លោក Trump មិនមាន​ចេតនា​ពង្រីក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ New START ឡើយ និង​ព្យាយាម​ឲ្យ​ចិន ដែល​មិន​ចាប់អារម្មណ៍​សោះ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី​ស្តី​ព​ការគ្រប់គ្រង​អាវុធ ដែល​នេះ​ជា​លេស​មួយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផុត​ការ​បរិច្ឆេទ​”​។​

​លោក Trump បាន​លុបចោល​ស​ន្និ​សញ្ញា​ជាច្រើន​ជាមួយនឹង​រុស្សី ដូច​ជាស​ន្និ​សញ្ញា​ស្តី​ហោះហើរ​លើ​ដែនអាកាស និង​នុយក្លេអ៊ែរ​ចម្ងាយ​ធ​ម្យ​ម​។ ទោះ​បែបនេះ​ក្ដី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Marshall Billingslea និង​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Ryabkov មិនទាន់​ពិភាក្សា​អំពី​អនាគត​ស​ន្និ​សញ្ញា New START ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ ២០១០ និង​ត្រូវផុត​ការ​បរិច្ឆេទ​វិញ​នៅ​ខែ កុម្ភៈ ឆ្នាំ ២០២១​ខាងមុខ​។​

​ដូច្នេះ​វា​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​ស្មុគស្មាញ​មួយ​ដោយ​ទុកឱ្យ​ការចរចា​នៃ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយនឹង​ប្រទេស​ចិន​សិន ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ដែល​នឹង​មកដល់​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង New START ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១០ រវាង​មហាអំណាច​ទាំងពីរ ដោយ​វា​បានដាក់​កម្រិត​ឲ្យ​ភាគី​ទាំងពីរ​មាន​ក្បាល​នុយក្លេអ៊ែរ​មិន​លើសពី ១.១៥០​គ្រាប់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.