ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ចុះសួរ​សុខ ទុក្ខ​កងទ័ព​សមរភូមិ​មុខ​ អបអរសាទរ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គ​មេ​បញ្ចា​ការ​កងយោធពល​ខេមរភូមិន្ទ តំណាងឱ្យ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹក នាំ គណៈប្រត្តិភូ ជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ  ក្នុង​ដំ ណើ​រ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ចែក​ជួន​ដល់​កងទ័ព សមរភូមិ មុខ​ទិស​ទី​២​នៃ​ទិស​យោធ ភូមិ ភាគ​ទី​៤ ជា​ការអបអរសាទរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​ឈាន ចូលមក​ដល់​នៅ​ថ្ងៃ​ខាង​មុខ នេះ ជូន​សុខ​សេរី​សួរ​ស្តី​ថ្មី លើកទឹកចិត្ត​ដល់​យោធិន កំពុង​ឈរជើង​ការពារ​បូរណភាព​ដែនដី នៅ​ខ្សែរ បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ពិធី​សំណេះសំណាល​នេះ ត្រូវបាន​រៀបចំ​ឡើង​នៅ ទីបញ្ជាការ​កងពល តូច ថ្មើរជើង​លេខ​៤១ នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៥ ។​

​ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ តំណាង​ឱ្យ​ទិស​ទី​២ បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ ប្រតិភូរ ក្រសួង​ការពារជាតិ ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​មក សួរ សុខទុក្ខ ដល់ បណ្តា​កងឯកភាព សមរភូមិ មុខ ទិស​ទី​២ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីយ៍ជាតិ នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៤១​នេះ​។

​ឧត្តមសេនីយ៍ទោ នាង ឃីម បានលើកឡើង​ពី​សភាពការណ៍​នៅ​តាម​ខ្សែរ បន្ទាត់​ព្រំដែន​ក​ម្ពជា​-​ថៃ មាន សភាព ស្ងប់ស្ងាត់​ល្អ ក៏ប៉ុន្តែ​កងកម្លាំង​យោធា នៅតែ​បន្ត​ការពារ និង​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី ឆ្លើយ តប​រាល់ ហេតុការណ៍​ណាមួយ​ដែល​កើតឡើង និង​កសាង​បន្ថែម​នូវ លេណ ដ្ឋា​ន គ្រប់​ប្រភេទ ដើម្បី​ធានា ការប្រយុទ្ធ ទប់ទល់​ការពារ​ទីតាំង​រឹងមាំ រួម​ទាំង​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បន្ថែម ជា​ការបណ្តុះ ធនធានមនុស្ស ផ្នែក​វិស័យ​ការពារជាតិ មិន​តែ​ប៉ុណ្ណោះ​កងទ័ព​ទិស​មុខ​បាន អនុវត្ត​តាម​យុទ្ធ​ស​ស្ត្រ របស់ រាជ​រដ្ឋា ភិបាល​កម្ពុជា ក្នុង​ភារកិច្ច​កសាង​ព្រំដែន​សន្តិភាព  កិច្ច​សហ ប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ដោយ​បាន​ផ្សាភ្ជាប់​កិច្ចទំនាក់ទំនង​ល្អ​ជាមួយ​ភាគី​ថៃ​ទៀត​ផង ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន មានប្រសាសន៍ ផ្តាំផ្ញើរ សាកសួរ សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​នាយទាហាន ពលទាហាន​កំពុង ឈរជើង​នៅ​សមរភូមិ​មុខ នៅក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ជា​សណ្ឋាន​ចិត្ត​ពី​ការ​នឹក រលឹក​ជូនពរ​ដល់​យុទ្ធជន កំពុង​ការពារ​ទឹក​ដី​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ទាំង​យប់​ទាំង​ថ្ងៃ មិន​ថា ថ្ងៃបុណ្យ ឫ​សំរាក នោះ កងទ័ព​នៅតែ​មមាញឹក​ក្នុង​ភារកិច្ច​របស់​ខ្លួន​ជានិច្ច ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើងថា  រហូតដល់​បច្ចុប្បន្ន តាម​បន្ទាត់​ព្រំដែន​យើង​ទទួល បាន ស្ថេរភាព​ពេញលេញ រាជរដ្ឋាភិបាល បាន​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែរ​ទៀត  តាម​ផែនការ របស់​អគ្គ បញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​តាម​អនុសាសន៍​ចំនួន​៣ យុទ្ធសាស្ត្រ និង​ផែនការ សកម្មភាព ទាំង​១១ របស់​សម្តេច​តេជោ  សែន  នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​សំណូមពរ​ដល់​កងកម្លាំង​ទាំងអស់ ក្រៅពី​ភារកិច្ច​ការពារ​ជាតិ កងទ័ព​ក៏​មាន​ភារកិច្ច​មួយ​ទៀត ក្នុង​ការចូលរួម​ការ​ពារ​មូលដ្ឋាន​ភូមិ​ឃុំ​សុ​វត្ថ​ភាព ជាពិសេស​ក្នុង​ឱកាស បុណ្យចូលឆ្នាំ​ប្រពៃណីយ៍​ខ្មែរ ដែល​នឹង​ឈាន​មកដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នាពេល​ខាងមុខ​នេះ នៅតាម​បណ្តា​ទី​វត្ត​អារាម ក៍​ដូច​ជា​ទីប្រជុំជន​នានា ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន  ដើម្បី​ការពារ​សន្តិសុខ រក្សា​សណ្ឋាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ៕
​ប៊ុនធឿន​

 

20150404sl (2) 20150404sl (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.