ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេជោ ​ហ៊ុន​ សែ​ន ​ប​ន្ត​​អំពា​វ​នាវជថ្មី ​​ឲ្យ​​យ​កចិ​ត្ត​ទុក​ដាក់ ​​ចូ​លរួ​ម​​ទ​ប់ស្កា​ត់ ​​ការ​ឆ្ល​ង​​រាល​ដាល ​​ជំ​ងឺ​​កូ​​វីដ​​​-១៩ ​​នៅ​​ទូទាំ​ង​ប្រទេ​ស​​

រាជ​ធា​នី​​ភ្នំ​ពេញ​ ​៖​ ស​ម្តេ​ច​​តេ​​ជោ​ ហ៊ុ​ន​ សែ​ន​ នៅ​​​ថ្ងៃទី​​១​៣​ ខែ​មិថុ​នា​ ឆ្នាំ​​២​០​២​០​​នេះ​ ប​ន្ត​​អំ​ពាវ​នា​វ​​ឲ្យ​​យក​ចិ​ត្តទុ​ក​ដាក់​​​ចូល​រួម​​​ទប់​ស្កា​ត់​​កា​រឆ្ល​ង​​រា​លដា​ល​​ជំ​ងឺ​​កូ​​វី​ដ​​-​១​៩ ​នៅ​​ទូ​ទាំ​ងប្រ​ទេ​ស​ បើ​ទោះ​បី​​ចំ​នួន​​​អ្ន​ក​​ឆ្ល​ង​​ក្នុ​ង​ប្រ​ទេស​​​យើង​​​មា​ន​​ចំ​នួន​​​តិច​តួ​ច​​ក៏​ដោយ​​​។​​

​តាមរយៈ​បណ្តាញ​សង្គម សម្តេច​តេ​ជោ​បាន​សរសេរ​ដូច្នេះ​ថា ៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស បើទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​យើង​មាន​ចំនួន​តិចតួច​ក៏ដោយ​។ ជំងឺ​កូ​វីដ​-១៩ គឺ​នៅតែ​ជំងឺឆ្លង​រាតត្បាត​ដ៏​សាហាវ​បំផុត​ដែល​មកទល់ពេលនេះ​ចំនួន​អ្នក​ឆ្លង​រោគ​លើ​ពិភពលោក​បាន​កើនឡើង​គួរអោយ​បា​មរ​ម្ភ​ខ្លាំងណាស់ រីឯ​ថ្នាំ​ព្យាបាល​ក៏​អត់​ទាន់​មាន​ដែរ​»​។​

​សម្តេច​បន្តថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រើ​ម៉ាស​ពាក់​ការពារ ហើយ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល​ឬ​ចឹ​ល​។ កុំទៅ​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​បើ​គ្មាន​ការចាំបាច់​។ បើ​ដឹងថា​ខ្លួនឯង​សុខភាព​ល្អ​ហើយ សូម​កុំទៅ​ចម្លងរោគ​ពី​គេ​មក​ចូល​ផ្ទះ​។ មិនត្រូវ​ធ្វេសប្រហែស​ឬ​មើលស្រាល​លើ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​-១៩​ឡើយ ព្រោះ​បើ​ឆ្លង​ហើយ គឺ​ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់​។​

​ថ្ងៃនេះ​អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ថា​នៅលើ 216 ប្រទេស​គឺមាន​អ្នក​ឆ្លង​រោគ​កូ​វីដ​-១៩​បាន​កើនឡើង 7,410,510 នាក់​ហើយ រីឯ​ចំនួន​អ្នកស្លាប់​ក៏បាន​កើនឡើង​ប្រមាណ 418,294 នាក់​ដែរ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​គិត​ខ្លី ធ្វេសប្រហែស ឬ​ប្រថុយ​ខ្លួន​នឹង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ អោយសោះ ទោះបី​រស់នៅ​ទីក្រុង​ឬ​នៅតាម​ជនបទ​ស្រុក​ស្រែចម្ការ​គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ជាប់​ជានិច្ច​។​

​បើ​មានការ​សង្ស័យ​ចំពោះ​អាកា​រះ​រោគសញ្ញា​កូ​វីដ​-១៩ ទាំង​ចំពោះ​ខ្លួន​យើង​ផ្ទាល់ ឬ​ចំពោះ​អ្នក​ចំណូល​ថ្មី​ដែល​ទើប​មកពី​ក្រៅប្រទេស សូម​ខ​ល​ទាក់ទង​លេខ 115 ជាបន្ទាន់​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ ទាំ​អស់​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 3000 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.