ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល បរិស្ថាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក និងសហគមន៍នេសាទដីរនាត សហការចុះបង្រ្កាបបទល្មើសនេសាទសម្រាស់ធ្វើឲ្យត្រីកុំ ។
ករណីបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខភូមិដីរនាត ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
កម្លាំងសហការចុះបង្រ្កាបការងារនេសាទប្រាប់ថា លទ្ធផល កម្លាំងធ្វើការបង្រ្កាបរុះរើសម្រាស់ បង្គោលចំរឹង មែកឈើ ដែលធ្វើឲ្យត្រីកុំ ទំហំ ៥០ម៉ែត្រ គុណនឹង ៧០ម៉ែត្រ ចំនួន៣កន្លែង ហើយបង្គោលចំរឹង មែកឈើ(សម្រាស់)ទាំងអស់ ដឹកយកទៅបោះបង្គោលជ្រុំក្នុងកន្លែងអភិរក្សជលផល អតីត(ឡូត៍នេសាទលេខ២) ៕