ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថ​កិច្ច​ក​ម្ពុជា​ ​​ប្រ​កា​ស​​បដិ​សេធ​​​ព័ត៌​មា​ន ​​ចា​ប់ខ្លួ​ន ​​ស​ក​ម្មជ​ន​​នយោ​បា​យ ​​អា​វ​​ក្រ​ហម​​ថៃ លោ​ក​ W​a​nc​h​al​e​ar​m​ S​a​ts​a​ks​i​t និ​ង​ធ្វើ​ការ​ស្រា​វជ្រា​វ​ប​ន្ត ​

រា​ជ​ធានី​​ភ្នំ​ពេ​ញ ​៖ ​កាល​ពី​​​ម្សិល​មិ​ញ ​ត្រូវ​បា​ន​​គេ​​រាយ​កា​រណ៍​​ថាស​មា​ជិក​​​ក្រុ​ម​​អាវ​​​ក្រហ​ម​​ថៃ​​មួ​យ​ក្រុម​​តូ​ច​​ ​​ បា​ន​ធ្វើ​​កា​រត​វ៉ា​​នៅ​មុ​ខ​​ស្ថាន​ទូ​ត​​ក​ម្ពុ​ជា ​ប្រ​ចាំ​​នៅ​​ទី​ក្រុ​ង​​បា​ងក​ក​ ដោ​យ​​ទា​ម​ទា​រ​​ឱ្យ​មា​ន​​ការ​ស៊ើ​បអ​ង្កេត​​​លើ​​ករ​ណី​ លោ​ក​ W​a​nc​h​al​e​a​rm​ ​Sa​t​sak​s​it​ ​ដែល​ជា​​ស​ក​ម្មជ​ន​​ន​យោ​បាយ​ ខា​ង​​អា​វ​​ក្រហ​ម ​​ដែ​ល​​ព័​ត៌មា​ន​​មួ​យ​​បា​ន​​ឲ្យ​​ដឹ​ង​ថា ​សក​ម្ម​ជន​​​នយោ​បាយ​​​រូប​នេះ​​ត្រូវ​បា​ន​​ចា​ប់ព​ង្រ​ត់​​ពី​​រា​ជធា​នី​​ភ្នំ​ពេញ​ ​ប្រទេ​ស​​ក​ម្ពុ​ជា ​។​​

​ប៉ុន្តែ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅថ្ងៃនេះ ដោយបាន​ប្រកាស​បដិសេធ​ថា ខ្លួន​ពុំបាន​ចាប់ ឬ​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​អាវ​ក្រហម​ថៃ ដែល​ស្នាក់អាស្រ័យ​នៅ​កម្ពុជា​នោះទេ​។ ទន្ទឹម​នោះ​សមត្ថកិច្ច​កម្ពុជា​ក៏​កំពុង​ស្រាវជ្រាវ​បន្ត ពាក់ព័ន្ធ​នឹង​ករណីនេះ ជាពិសេស​តម្រុយ​ដែល​បង្ហាញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​ការ បាត់​ខ្លួន​របស់​បុគ្គល​ខាងលើ​ផងដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សំដី​យកមក​ចុះផ្សាយ​នៅថ្ងៃនេះ​ដោយ លោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​បដិសេធ​ចំពោះ​ការចាប់ខ្លួន លោក វ៉ាន់​ឆា​ឡឺម ព្រោះ​សមត្ថកិច្ច​កម្ពុជា​មិនបាន​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​រូបនេះ​ទេ​។ ដោយឡែក វីដេអូ​កាមេរ៉ា​ពាក់ព័ន្ធ​នឹង​បុគ្គល​រូបនេះ សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​បន្តទៀត ។​

​ចំណែក​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ក៏បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា សមត្ថកិច្ច​កម្ពុជា​នឹងធ្វើ​ការ​ស៊ើប អង្កេត អំពី​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​លោក​វ៉ាន់​ឆា​ឡឹម សាត​ស័ក្តិសិទ្ធិ សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​។ ការស៊ើបអង្កេត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បណ្តាញសារព័ត៌មាន មួយចំនួន​បាន ផ្សព្វផ្សាយ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​លោក​វ៉ាន់​ឆា​ឡឹម សាត​ស័ក្តិ សិទ្ធិ នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០២០​។ ទន្ទឹម​នោះ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ក៏បាន​ធ្វើ​កំណត់​ទូត​ដាក់​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា​ផ្ទៀងផ្ទាត់​អំពី​ព័ត៌មាន ដែល​បាន ផ្សព្វផ្សាយ​ថា មាន​ការចាប់​ប្រជាជន​ខ្លួន​។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើនេះ​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ ក៏បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​ក៏បាន​ទទួល​កំណត់​ទូត ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​៨ ខែមិថុនា ដែល​បាន​សាកសួរ​អំពី​ព័ត៌មាន​ចាប់ខ្លួន​លោក​វ៉ាន់​ឆា​លើ​ម សាត​ស័ក្តិសិទ្ធិ ហើយ​ខាង​ទូត ក៏បាន​សួរថា ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការចាប់ខ្លួន​នោះ​ពិត ឬ​មិន​ពិត​? ហើយ​សុំ​ឲ្យ​ខាង​អាជ្ញាធរ​កម្ពុជា​ផ្ទៀង ផ្ទាត់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ ហើយ​ខាង​ទូត​ទទួលបាន​ព័ត​មាន ថា មាន​ជនជាតិ​ថៃ​ត្រូវបាន​ចាប់ខ្លួន​។​

​លោក​កុយ គួ​ង បាន បន្តថា ទាក់ទង​ការតវ៉ា​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ គឺ ក្រុមអ្នកតវ៉ា​បាន​យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត ដើម្បី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ថា តើ​អ្នក​ដែល​ចាប់ខ្លួន​នៅទីណា​?​។​ក្រុមអ្នកតវ៉ា​បាន​អះអាងថា ពួកគេ​ដឹង​តាម​បណ្តាញសារព័ត៌មាន​ផ្សេងៗ​ថា​មាន ការចាប់ ខ្លួន​លោក​វ៉ាន់​ឆា​លើ​ម សាត​ស័ក្តិសិទ្ធិ​។​

​គួរ​បញ្ជាក់ថា អង្គការ HUMAN RIGHTS WATCH បានចេញ​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០២០ ថា លោក​វ៉ាន់​ឆា​លើ​ម សាត​ស័ក្តិសិទ្ធិ ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នៅពេលដែល​លោក​កំពុង​ដើរ​លើ​ដងផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ជិត​កន្លែង​ស្នាក់នៅ​របស់លោក​។ យោងតាម​សាក្សី​បាន​និយាយថា លោក​វ៉ាន់​ឆា​លើ​ម សាត​ស័ក្តិសិទ្ធិ ត្រូវ​ចាប់​បញ្ចូល​ទៅក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង ហើយ​រថយន្ត​នោះបាន​បើក​ចេញទៅ​បាត់​។​

​សូមជម្រាបថា លោក​វ៉ាន់​ឆា​ឡឹម សាត​ស័ក្តិសិទ្ធិ អាយុ​៣៧​ឆ្នាំ គឺជា​សកម្មជន​ម្នាក់ និង​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាវ​ក្រហម បាន​ភៀសខ្លួន​មក​កម្ពុជា​នៅក្រោយ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​ថៃ កាលពី​ខែឧសភា ឆ្នាំ​២០១៤ ខណដែល​អាជ្ញាធរ​ថៃ​ក៏​បានចេញ​ដីកា​តាម​ចាប់ខ្លួន​សកម្មជន​រូប​នោះ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​កន្លងទៅ​ផងដែរ ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.