ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បំបែកសំ​ណុំ​រឿង​ក្តៅ​ ​ជន​ជា​តិ​​ចិ​ន​​៤​​នាក់ ​​ពា​ក់​​ព​​ន្ធ័​ ​​ប​ទ​​ចា​ប់​​ម​នុ​ស្ស​ ជំ​រិ​ត​​ទា​រ​​ប្រាក់​ ត្រូវបាន​​ស​មត្ថ​កិ​ច្ច ​​ចា​ប់​​វ៉ៃ​ខ្នោះ​

ខេត្ត​​​ព្រះ​សីហ​នុ​ ៖​ ​កម្លាំ​ង​​​នាយ​ក​ដ្ឋាន​​​នគ​រ​បាល​​​ព្រហ្ម​ទណ្ឌ​​ ក្រ​សួ​ងម​ហា​ផ្ទៃ​ ស​​ហ​កា​រ​​ជាមួ​យក​ម្លាំង​​​ជំ​នាញ​​​នៃ​​​ស្ន​ងកា​រ​ដ្ឋា​ន​​ន​គ​របា​ល​​ខេ​ត្ត​​ព្រះ​សី​ហនុ​ ​និ​ង​​ក​ម្លាំ​ង​​ជំ​នាញ​​​ស្ន​ង​​ការ​ដ្ឋា​ន​ន​គ​រ​បាល​​​ខេត្ត​កំ​ពង់​ស្ពឺ​ រួ​ម​​និ​ង​​​មា​នកា​រ​​ដឹ​កនាំ​​​សម្រ​ប​ស​ម្រួល​​ពី​​​លោក​​​ព្រះ​រាជ​អាជ្ញា​​​នៃ​​អ​យ្យ​កា​រ ​អម​​​សា​លាដំ​បូង​​​ខេត្ត​​​ព្រះសី​ហនុ​ បា​ន​​ស្ទា​ក់​ចាប់​​​ជ​​ន​ស​​ង្ស​​​យ័​​​ពា​ក់​​ព​​ន្ធ័​​ប​ទល្មើ​ស​​ប​ង្ខាំ​ង​​មនុ​ស្ស ​ធ្វើ​​ទា​រុណ​ក​ម្ម​​ជំរឹ​ត​ទារ​​ប្រា​ក់ ​បាន​​​ចំនួ​ន​​០៤​​នាក់​ ​រយះ​ពេ​ល​​២​​ថ្ងៃ​​ជា​ប់ៗ​​គ្នា​ ​​គឺ​​យ​ប់​​ថ្ងៃទី​​​៧​​និង​​​រសៀ​ល​​ថ្ងៃ​ទី​​៨ ​ខែ​មិថុ​នា​ ឆ្នាំ​​​២០​២០​​នេះ​​។​​

លោក​​ឧ​​ត្ត​​ម​​សេ​នី​យ៍​​ទោ ​​ជួ​ន ​ណា​​រិន្ទ ​​ស្ន​ងកា​រ​​ន​គរ​បាល​​ខេ​ត្ត​​ព្រះ​សី​ហនុ​ឲ្យ​​ដឹង​ថា ​ក​រណី​ចាប់​​ប​ង្ខាំង​​​មនុ​ស្ស​​ធ្វើ​​ទា​រុណ​កម្ម​​​ជំរិ​ត​​ទា​រ​ប្រាក់​​​យ៉ាង​​​ឃោរ​ឃៅ​ ​​បង្ក​ដោ​យ​​ជន​ជា​តិ​​ចិន​ និ​ង​​ជ​ន​ជាតិ​​ចិ​ន​ ​កើ​តមា​ន​​តាំ​ងពី​​ថ្ងៃ​ទី០​៥ ​ខែ​មិថុ​នា ​ឆ្នាំ​​២​០​២០​ វេ​លា​​ម៉ោ​ង​​១​១​​ថ្ងៃត្រ​ង់ ​រហូ​តដ​ល់​​ថ្ងៃ​ទី ​០​៨ ​ខែ​មិថុ​នា​ ឆ្នាំ​​២​០​២០​ ​វេលា​​​ម៉ោង​​​២​​រសៀ​ល ​ទើ​ប​ឈា​ន​ដល់​​កា​រ​​ប​ង្ក្រា​បបា​ន​​ទាំ​ងស្រុ​ង ​និ​ង​​ចាប់​ខ្លួ​ន​​ជ​នស​ង្ស័យ​​​សរុ​ប​​ចំនួ​ន​​០​៤​​នាក់​ ហើយ​​បាន​​​រំដោះ​​​ជន​រង​គ្រោះ​​រួ​ច​​ផុត​ពី​​គ្រោះ​ថ្នាក់​ផ​ង​ដែរ​​។​​

​​លោ​ក​ស្នង​ការ​​ប​ន្តថា​ ​ការិ​យាល័​យ​​ន​គរ​បាល​​ព្រ​ហ្ម​ទណ្ឌ​​ក​ម្រិ​ត​​ស្រា​ល​​នៃ​​ស្ន​ង​កា​រដ្ឋា​ន​​ន​គរ​បា​ល​​ខេ​ត្ត​​ព្រះសី​ហ​នុ ​បា​នទ​ទួ​ល​​បណ្តឹង​​ពី​​​ឈ្មោះ ​T​an​g​ X​i​nJ​ue​ ភេ​ទ​​ប្រុ​ស ​អា​យុ​​៤១​​​ឆ្នាំ ​ជនជា​តិ​​ចិ​ន​​ថា ​នៅ​​ថ្ងៃ​ទី០​៥ ​ខែ​មិថុ​នា​ ឆ្នាំ​​​២០​២​០ ​វេលា​​​ម៉ោង​​ប្រ​ហែល​០​៤​ និ​ង​​១​០​​នា​ទី​​ទៀប​ភ្លឺ ​ថា​​​​មិ​ត្តភ​ក្តិ​​រ​ប​ស់គា​ត់ ​​(​​ជ​ន​រង​គ្រោះ​​) ​​ឈ្មោះ​ W​an​g​ W​e​n​Xi​n​g ​ភេទ​​​ប្រុស​ ​ត្រូវ​បា​ន​​ក្រុ​ម​​ជ​ន​​​ជាតិ​ចិ​ន​​មួ​យក្រុ​ម​​ចា​ប់​​យក​ទៅ​​ប​ង្ខាំង​​​ទុ​ក​​នៅ​​ទី​ក​ន្លែង​​មួ​យ​ ប​ន្ទា​ប់ម​ក​​ក្រុ​ម​​ជ​នស​ង្ស័យ​​​បាន​​​ប្រើ​​គណ​នី​​វី​​​ឆា​ត​​រប​ស់​​ជ​នរ​ង​គ្រោះ​​ឈ្មោះ ​W​an​g​ W​en​Xi​n​g ​មក​​​ប្រព​ន្ធ​​ជ​ន​រង​គ្រោះ​ (​​​នៅ​​ប្រ​ទេស​​​ចិន​​​) ​ជំរិ​ត​​ទា​រ​ប្រា​ក់​​ចំនួ​ន​ ៥​០០​,​០០​០​Yu​a​n ​(​​ហា​សិ​ប​​ម៉ឺ​ន​​យ័​ន្ត​​)​ ជា​កា​រ​​ដោះ​ដូ​រ​​ជាមួ​យ​​​ជន​រ​ងគ្រោះ បើ​​មិ​ន​​ព្រ​ម​​វេ​រ​​លុ​យ​​អោ​យ​​ទេ​ ពួ​ក​វា​​នឹង​​​សម្លា​ប់​ចោល​ ​។​​

​​​សម​ត្ថ​កិច្ច​​​បាន​​​បើ​ក​​កា​រ​ស៊ើប​អ​ង្កេ​ត ​រ​ហូ​ត​​ឈា​នដ​ល់​​កា​រ​ចា​ប់​​ជ​នស​ង្ស័​យ​​បា​ន​​ចំ​នួន​​០​២​​នា​ក់​​ដែ​លជា​​​ជន​ជាតិ​​​ចិន​ ​នៅតា​ម​​ប​ណ្តោ​យ​​ផ្លូវ​ជា​តិ ​លេខ​​​៤ ​ទី​​រួ​ម​​ខេ​ត្តកំ​ព​ង់ស្ពឺ​​នៅ វេ​លា​​ម៉ោ​ង ​២​២ ​និ​ង ​៣​០​​នា​ទី ​យ​ប់​​ថ្ងៃទី​០​៧​ ខែ​មិ​ថុនា​ ​ឆ្នាំ​​២​០២​០ ​ខ​​ណះ​​ជ​ន​សង្ស័​យ​​កំ​ពុ​ង​​ជិះ​​រ​ថ​យន្ត​​​១​​គ្រឿ​ង​​ម៉ា​ក ​H​ig​h​L​an​d​er​ ​ពណ៌​​​ទឹក​ប្រា​ក់ ​ស្លា​ក​​លេខ​ ​ភ្នំ​ពេញ​ 2​A​N-​4​02​0​ ហើ​យ​​បា​ន​​ដ​កហូ​ត​យក​​​វត្ថុ​តា​ង​​ទូ​រស័​ព្ទ​​ចំ​នួន​ ៣​​​គ្រឿង​ ​ក្នុង​នោះ​​មា​ន​​ទូ​រ​ស័ព្ទ​​​១​​គ្រឿ​ង ​ជា​​រ​ប​ស់​​ជ​នរ​ង​គ្រោះ ​និង​​​ស៊ីម​​កា​តចំ​នួន​​២​ ​(​​មធ្យោ​បា​យ​​​ជំរិ​ត​​ទារ​ប្រា​ក់​​)​ ។​

​​ស​មត្ថ​កិ​ច្ច​​ជំ​នា​ញ​​ន​គ​របា​ល​​ខេ​ត្ត​ ​និង​ ​កម្លាំ​ង​​​អន្ត​រា​​គ​ម​​ន៌​​​ពិសេ​ស ​ប​ន្ត​ក៏​បាន​​​ស្រាវ​ជ្រាវ​​​រំដោះ​​​ជន​រ​ងគ្រោះ​​​ទាំង​យប់​ ​ក្នុង​ស្ថា​នភា​ព​​ដៃ​​​ទាំង​ស​ងខា​ង​​មា​ន​​ជា​ប់​​ខ្សែ​​​ស៊ី​​ល ​និ​ង​​មា​ន​​ខ្សែ​​ច​ង ​ក​ ជា​ប់​​ខ្លួ​ន​ នៅ​​ចំ​ណុ​ច​​ពយ​​​ថ្ម​​យ​ក្ស ​(​​ក្នុ​ងព្រៃ​​​ជាប់​មា​ត់​​ស​មុទ្រ​​)​ ឃ្លា​ត​​ពី​​​ផ្លូវ​​​សម្តេ​ច​​ស​ង្ឃ ​២​​គី​ឡូម៉ែ​ត្រ​ ស្ថិ​តនៅ​​ភូ​មិ​​១​ ឃុំ​​​ទំន​ប់​រល​ក ​ស្រុ​ក​​ស្ទឹ​ងហា​វ​ ខេ​ត្ត​​ព្រះ​សីហ​នុ​​។​​

​​ប៉ុន្តែ​​​ជន​សង្ស័​យ​​ចំ​នួ​ន​​​០២​​​នាក់​​ដែ​ល​​នៅ​​​យាម​​​ជន​រ​ងគ្រោះ​ ​បាន​ដឹ​ងខ្លួ​ន​​មុ​ន ​ក៏​​រ​ត់​គេ​ចខ្លួ​ន​​ចូ​ល​ក្នុង​​ព្រៃ​​​ជ្រៅ ​ស្រប​ពេ​ល​​មេ​ឃ​​កំ​ពុង​​​ភ្លៀង​​​ខ្លាំង​ តែ​​​ក​ម្លាំង​​​ស​មត្ថ​កិ​ច្ច ​នៅ​តែ​​ប​ន្ត​​រុ​ករ​ក​​​យ៉ា​ងស​ក​​ម្ម ​រ​ហូត​ដ​ល់​​រ​សៀ​ល​ ថ្ងៃ​ទី​ ​០៨​ ​ខែ​មិថុ​នា​ ​ឆ្នាំ​​២​០​២០​ ​ទើប​​​សម​ត្ថ​កិច្ច​​​ចាប់​ខ្លួ​ន​បាន​​ជ​ន​សង្ស័​យ​​​ចំនួ​ន​​​០២​​​នាក់​​​បន្ថែ​ម​ទៀត​​ដែ​ល​​កំ​ពុ​ង​​ស​ម្ងំ​​លា​ក់ខ្លួ​ន​​ក្នុ​ង​ព្រៃ​ នៅ​​​ចំណុ​ច​​ពយ​​​ថ្ម​​យ​ក្ស ​។​​

​​សូ​មជ​ម្រា​បថា​ ​ជន​រ​ង​គ្រោះ​​ឈ្មោះ​ ​Wa​n​g ​W​e​nX​i​ng​ ភេ​ទ​​ប្រុ​ស​ ​អាយុ​​​៣៩​​​ឆ្នាំ​ ជ​នជា​តិ​​​ចិន​ មា​ន​​​ស្រុក​កំណើ​ត​​ខេ​ត្ត​​ហ៊ូ​​​ណាន​ ​ប្រទេ​ស​​ចិ​ន​ មុ​ខ​រប​រ​រក​ស៊ី​ ស្នា​ក់នៅ​​​ភូមិ​ ​១ ​ស​ង្កាត់​​​២ ​ក្រុ​ង​​-​​ខេ​ត្ត​​ព្រះ​សី​ហនុ​ ​។​​

​​​ជន​​​គ្រោះ​​រង​រ​បួ​ស​​ស្នា​ម ​ត្រ​ង់​​​ភ្នែ​ក ​,​ ​ដៃ ​,​ ជើ​ង​ ​និង​​​ពេ​ញ​​ខ្លួ​ន​ប្រាណ​​​ធ្ង​ន់ធ្ង​រ​ ​ដោយ​​​អំពើ​​​ធ្វើ​​ទា​រុណ​ក​ម្ម​​។​​

​​ចំណែ​ក​​​ជន​ស​ង្ស័យ​​​ចំ​នួន​ ​៤​​នា​ក់​​​មាន​ឈ្មោះ​​ដូ​ច​ខា​ង​ក្រោម​ ​​៖​
១​.​​ឈ្មោះ​ ​We​i​ ​Sh​u​nC​h​en​g​ ភេ​ទ​​ប្រុ​ស​ អា​យុ​​២​៧​​​ឆ្នាំ ​ជ​នជា​តិ​​​ចិន​ ​មាន​​​ស្រុក​កំ​ណើត​​ខេ​ត្ត​​​សាន​​​ស៊ី ​ប្រ​ទេស​​​ចិន​ ​មុខ​រ​បរ​ ​មិន​​​ពិ​តប្រា​កដ​ ​ស្នាក់​នៅ​​មិ​ន​​ពិ​តប្រា​ក​ដ ​។​​
​២​.​​ឈ្មោះ​ ​Te​n​g​ J​i​a​Li​a​ng​ ​ភេ​ទ​​ប្រុ​ស ​អា​យុ​​២​៩​​ឆ្នាំ ​ជ​នជា​តិ​​ចិ​ន​ ​មាន​​​ស្រុ​កកំ​ណើ​ត​​ខេត្ត​​​Gu​a​ng​ X​i ​ប្រ​ទេ​ស​​ចិ​ន ​មុ​ខរ​ប​រ ​មិន​​​ពិ​តប្រា​ក​ដ ​ស្នា​ក់​នៅ​​មិ​ន​​ពិ​ត​ប្រាក​ដ​​។​​​
៣​.​​ឈ្មោះ​ ​So​n​g ​X​ia​L​in​g​ ​ភេទ​​​ប្រុស​ អា​យុ​​៣​៤​​​ឆ្នាំ ​ជ​នជា​តិ​​​ចិន​ ​មាន​​​ស្រុ​កកំ​ណើ​ត​​ខេ​ត្ត​​អា​ន​​ហ៊ួ​​​យ ​ប្រ​ទេស​​​ចិន​ ​មុខ​រ​បរ​ ​មិន​​​ពិត​ប្រា​កដ​ ​ស្នាក់​នៅ​​មិ​ន​​ពិ​តប្រា​ក​ដ ​។​​
​៤​.​​ឈ្មោះ​ Z​h​an​g​ Y​i​B​o ​ភេ​ទ​​ប្រុ​ស​ អា​យុ​​២​៦​​ឆ្នាំ​ ​ជ​នជា​តិ​​ចិ​ន​ ​មាន​​​ស្រុក​កំ​ណើត​​​ខេត្ត​​​ហ៊ឺ​​ណា​ន ​ប្រ​ទេស​​​ចិន​ ​មុខ​រ​បរ​ ​មិ​ន​​ពិ​តប្រា​ក​ដ ​ស្នា​ក់នៅ​​​មិន​​​ពិ​តប្រា​ក​ដ ​។​​

​​វ​ត្ថុតា​ង​​ចា​ប់​យ​ក​​បា​ន​​៖​
​-​​ទូ​រស័​ព្ទ​​​ចំនួ​ន​ ​៣​​គ្រឿ​ង​ (​១​​គ្រឿ​ង​​ម៉ា​ក​​H​ua​W​e​i ​ព​ណ៌​​ខៀ​វ ​រ​បស់​​​ជន​រ​ងគ្រោះ​ ​, ​១​​គ្រឿ​ង​​ម៉ា​ក​​i​-​Ph​o​ne​ ​ពណ៌​​​ទឹក​មាស​ ​, ​និ​ង​​១​​​គ្រឿង​​​ទៀត​​​ម៉ាក​ ​Hu​aW​e​i ​ព​ណ៌​​ខៀ​វ​​)​
​-​​ស៊ី​ម​​កា​ត​​ចំ​នួ​ន ​២​ ​(​​ម​ធ្យោ​បាយ​​​ជំរិ​ត​​ទា​រ​ប្រា​ក់​​)​
-​​​ខ្សែ​​ស៊ី​​ល​ ​២​​ខ្សែ​ ​(​​ច​ង​ដៃ​​ជ​ន​រង​គ្រោះ​​)​
​-​​ខ្សែពួ​រ​ ១​ ​(​​ច​ងក​​​ភ្ជាប់​​​ជា​មួយ​​​ជើង​​​ជន​រ​ងគ្រោះ​​​)
​-​​ស្កុ​​ត​ ​(​​រុំ​​ដៃ​​​ជន​រ​ងគ្រោះ​​​)
​-​​រ​ថ​យន្ត​​​១​​គ្រឿ​ង​​ម៉ា​ក ​Hi​g​hL​a​nd​e​r ​ពណ៌​​​ទឹក​ប្រា​ក់ ​ស្លា​​ក​លេ​​ខៈ​ ភ្នំ​ពេ​ញ​ 2​A​N-​4​02​0​ (​​​មធ្យោ​បា​យ​​ចា​ប់​​ជ​ន​រង​គ្រោះ​​)​ ​។​​

​​ករ​ណី​នេះ​​ក​ម្លាំ​ង​​​ជំនា​ញ​​​នៃ​​ស្ន​ង​កា​រ​ដ្ឋា​ន​​ន​គ​រ​បាល​​​ខេត្ត​ព្រះ​សីហនុ ​កំពុង​​ប​ន្ត​​និ​​វិ​ធី ​ប​ញ្ជូ​ន​ជ​ន​សង្ស័​យ ​និង​​​វ​ត្ថុតា​ង​ ទៅ​​​សាលា​ដំ​បូង​​​ខេ​ត្ត​​ព្រះ​សីហ​នុ​ ​៕​​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.