ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ចាក់​ដី​បិទផ្លូវ​រំដោះទឺករំ​លោភយ​កអូរ​បុរាណ​ធ្វើ​កម្មសិទ្ធិ​បង្ក​អោយ​មាន​ទឺ​លក​ជំនន់​រាល់​ឆ្នាំ​

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុមអ្នកមានអំណាច និង​ទ្រព្យធន បាន​នាំ​គ្នា​ចាក់​ដី​រំលោភ យក​អូរ​បុរាណ​ធ្វើ​កម្មសិទ្ធិ​ ​បណ្តាល​អោយ​ស្ទះ​មុខទឹក បង្ក​ភាព​រីងស្ងួត​នៅ​រដូវ​គ្មាន​ភ្លៀង និង​ទឹកជំនន់​រយៈពេល​៤​ឆ្នាំ​ផ្ទួនៗ​នៅ​រដូវវស្សា​អូរ​នោះ​ស្ថិតនៅ​ចំណុច​ស្ពាន​ទី​១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ ​។ ​ហេតុការណ៍​ដែល​លប់​អូរ​ធ្វើ​កម្ម​សិទ្ធ​មាន​រយៈពេល​យូរ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧​ខែ​មិនា​ឆ្នាំ​២០១៥​គ្មាន​សមត្ថកិច្ច​ជំនាញ ឬ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ឡើយ​សង្ស័យ​បាន​ប្រាក់​កាក់​ពី​ម្ចាស់​ដី​ទាំ​អ​នោះ​។​
​    ​
​ការចាក់​ដី​រំលោភ​យក​អូរ​បុរាណ​នេះ​ដែរ​គឺ​គេ​ធ្វើឡើង​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​ខាងក្រោម​ស្ពាន​និង​ខាងលើ​ស្ពាន ដោយ​អ្នកខ្លះ​ទើបតែ​ចាក់ ដី​ចូល​បម្រុង កសាង​សំណង់​រឹងមាំ ចំណែក​អ្នកខ្លះ​ទៀត បាន​ចាក់ រំលោភ​យក​ធ្វើ​កម្មសិទ្ធិ ធ្វើ​របង​ថ្ម​កសាង ផ្ទះ​វីឡា​និង​ដាំ​ដើម​ចេក​ផង​នោះ​ដែរ​។​

​សកម្មភាព​បែប​នេះ ធ្វើឱ្យ​រង់ការ​រិះគន់ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទៅលើ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ដោយ​មិន​បាន​គិតគូរ​ទប់ស្កាត់​នូវ​ទង្វើ​រំលោភ​យក​អូរ​រដ្ឋ​ខុសច្បាប់​ធ្វើ​ជា​កម្ម​សិទ្ធ​នោះ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ទៀត​ថា អូរ​បុរាណ​ស្ថិត​នៅ​ចំណុច​ខាងលើ​កាលពីដើម​ឡើយ​ជា​អូរ​មាន​ទឹក​ហូរ​ចេញចូល​ខួប​ប្រាំង និង ខួប​វស្សា​ហើយ​ជា​អូរ​សម្រាប់​រំដោះ​ទឹក​ចេញ​ពី​ផ្នែក​ខាងលើ​មក​ក្រោម​និង​រំដោះ​ទឹក​ពី​ផ្នែក​ខាងក្រោម​ទៅ​ខាង​លើ​វិញ​កាលណា​មាន​ទឹកជំនន់​ជន់​ជោរ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​នោះ ។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា បច្ចុប្បន្ន​នេះ​អូរ​នេះ ត្រូវបាន​គេ​ចាក់​ដី​ល​ប់យក​ធ្វើជា កម្មសិទ្ធិ​កសាង​ផ្ទះថ្ម​អស់ហើយ ។​

​ពាក់ព័ន្ធ​និង​កិច្ចការងារ​នេះ លោក យឹម ប៊ុន​រុំ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត បាន​ប្រាប់ ឱ្យដឹង តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា នេះ​ថា លោក​ទទួលស្គាល់​ពិតជា​មាន​ការចាក់ដី អាណាធិបតេយ្យ​រំ លោភ​យក​ដី​អូរ​ដែលជា​ផ្លូវទឹក​នោះ​មែន ដោយ​ខាង​មន្ទីរ​ពិបាក​និង​ហាម ឃាត់​ណាស់​ពី​ព្រោះ​បញ្ហា​នេះ​លោក​តែងតែ​ទាក់ទង​សហការ​ទៅ​អាជ្ញាធរ​ដែនដី​ចុះទៅ​ទប់ស្កាត់​មិន​ឱ្យ​ចាក់​ដី​លប់​អូរ​នោះទេ​ក៏​ប៉ុន្តែ​នៅតែ​មាន​អ្នកខ្លះ​លួចលាក់​ចាក់​ដី​ចូល​ជា​ដដែល​។​

​លោក​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​ការចាក់ដី​លប់​អូរ​រ​បិទផ្លូវ​ទឹក​នេះ​ដែរ​គឺ​អាច​រង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ រស់​នៅ​ផ្នែក​ខាងលើ​ផ្លូវទឹក​និង​ខាងក្រោម​ផ្លូវទឹក​នោះ​ទៀត​ផង​។​

​លោក​ក៏​សូម​សំណុំ​ពរ​ឱ្យ​អាជ្ញាធរ​ដែនដី​ឱ្យ​ជួយ​ទប់ស្កាត់​ការចាក់ដី​អាណាធិបតេយ្យ លប់ អូរ​នោះ​ជា​បន្ទាន់​ផង​ពីព្រោះ​មាន​តែ​អាជ្ញាធរ​ដែនដី​ទេ​អាចមាន​លទ្ធភាព​ទប់ស្កាត់​បាន ។​

​លោកស្រី​ចាន់ថេង​អភិបាលក្រុង​សិរីសោភ័​ណ​បាន​បំភ្លឺ​ឱ្យដឹងថា​រូប​លោក​ធ្លាប់​ឱ្យ​អភិបាលរង​ក្រុង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​នោះ​ម្តង​រួចមកហើយ​ដោយ​ការពិនិត្យ​មិនមាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​ប៉ុន្តែ​លោក​ស្រី​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​ម្តងទៀត ៕

20150328sl2 (2) 20150328sl2 (3) 20150328sl2 (1)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.