ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពុំមា​ន​​​បាតុ​ករ ​​ធ្វើ​បាតុ​ក​ម្ម ​​នៅ​​​ច្រ​ក​ទ្វារ ព្រំ​ដែ​ន​​អ​ន្តរ​ជា​តិ​​ប៉ោ​យប៉ែ​ត​​ទេ ​​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០២០

ខេត្ត​ប​ន្ទាយ​មា​នជ័​យ ​៖​ នៅ​​​ព្រឹក​​​ថ្ងៃទី​​១ ​​ខែ​មិថុ​នា ​​ឆ្នាំ​​២០​២០ ពុំ​មា​ន​​បា​តុ​កម្ម​​​នៅ​​​ច្រក​ទ្វា​រព្រំ​ដែ​ន​​អ​ន្តរ​ជាតិ​​​ប៉ោយ​ប៉ែ​ត​​​​ទេ ដែលជា​​​ថ្ងៃ​​ដំ​បូង​​​នៃ​​គ​ម្រោង​​​ធ្វើបា​តុ​កម្ម​​​ដែល​​​សមា​គ​ម​​សេ​ដ្ឋកិ​ច្ច​​ក្រៅ​​​ប្រព័​ន្ធ​​បា​ន​​​ជូន​ដំ​ណឹង​​​នោះ ​។​ចំណែក​​​នៅ​​រ​ង្វង់​​​មូល​​ក្បា​ល​ស្ពាន​​និ​ង​​ប្លុក​​​ច្រក​ទ្វា​រព្រំ​ដែន​​​រហូ​ត​ដល់​​​ស្ថានី​យ៍​​រ​ថភ្លើ​ង​​ប៉ោ​យ​ប៉ែត​​​ត្រូ​វបា​ន​​ដា​ក់​​បា​​​រ៉ា​​ស់​​ត្រួ​តពិ​និ​ត្យ​យ៉ាង​​​តឹង​រ៉ឹ​ង ​។​

​ចំ​ណែក​​​មន្ត្រី​​​និង​​​កម្លាំ​ង​ចម្រុះ​​​រប​ស់​​ក​ម្ពុ​​ជា​​យ៉ា​ងច្រើ​ន​​ត្រូ​វ​​ព​ង្រា​យ​​តា​ម​​គោ​លដៅ​​​ដែល​មា​ន​​ក្នុ​ង​​ផែ​នកា​រ​​រ​ប​ស់​​គ​ណៈប​ញ្ជា​កា​​រ​​ក​ងឯ​ក​ភាព​​​ខេ​​ត្ត​​ប​ន្ទាយ​មា​នជ័​យ​ ​នៅក្នុ​ង​​និ​ង​​ក្រៅ​​​ជុំ​វិញ​​​បរិ​វេ​ណ​​តំ​បន់​​​ច្រក​ទ្វារ​ព្រំ​ដែន​​​អន្ត​រ​ជាតិ​​​ប៉ោយ​ប៉ែ​ត ​​ក្រុង​​​ប៉ោយ​ប៉ែ​ត ​​ខេ​ត្តប​ន្ទា​យ​មាន​ជ័​យ​​ប្រ​ទេស​​ក​ម្ពុ​ជា ​។​

នា​​​ព្រឹក​​ថ្ងៃ​ទី​​១ ​​ខែមិ​ថុនា​ ​តំណាលគ្នា​នោះដែរ ​​នៅ​​​ខាង​​ច្រ​ក​ទ្វារ​ព្រំ​ដែ​ន​​អ​ចិន្ត្រៃ​យ៍​​ខ្ល​ង​​លឹក ​​ស្រុក​​​អារ​ញ្ញ​​ប្រា​ថេ​ត​ ខេ​ត្ត​​ស្រះ​កែវ ​ប្រទេ​ស​​​ថៃ ​មន្ត្រី​​​អាជ្ញា​​​ធរ​មា​ន​​សម​ត្ថកិ​ច្ច​​និ​ង​​ក​ម្លាំ​ង​​ថៃ​​រាប់​រ​យ​​នា​ក់ ​ក៏​​ព​ង្រា​យ​​​​ដូច​​​ខាង​​​កម្ពុ​ជា​​ដែ​រ ។​​ពោ​លគឺ​​​ភាគី​​​ទាំង​​​២​​បា​ន​​នឹ​ង​​កំ​ពុង​​​បង្កើ​ន​​​ការ​​​ប្រុង​​ជើ​ង​ការ​​​ខ្ពស់​បំ​ផុ​ត​​ដូ​ចគ្នា​ ។​​​

​ចំណែក​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​រំលឹក​ពី​ស្មារតី​ខ្លឹមសារ​ប្រកាស​ព៍ត៌មាន​របស់ខ្លួន​ដែល​ច្រានចោល​ពាក្យ​ច​ចាម​អារាម​ដែលថា​ច្រកព្រំដែន​នេះ​នឹង​បើក​នៅ​ថ្ងៃទី​១​ខែ​មី​ថុ​នា​ឆ្នាំ​២០២០​។​ក្រុង​ចាត់ទុក​ការ​បំផុសបំផុល​នោះ​ជា​ចេតនា​អូសទាញ​កម្មករ​អូស​រទេះ​និង​ពលករ​អាជីវករ​ដែល​មាន​របរ​រកស៊ី​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក និង​នៅ​ផ្សារ​រោង​ក្លឿ មក​ចូលរួម​បាតុកម្ម​ឬក៏​បង្កើន​បរិមាណ​មនុស្ស​នៅ​តំបន់ហាមឃាត់​នៃ​បរិវេណ​តំបន់​ច្រកទ្វារព្រំដែន​តែប៉ុណ្ណោះ ។​

សូម​រំលឹក​ដែរ​ថា លោក​ឌិន ពុ​ទ្ធី​ ហៅ​វុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​ជូនដំណឹង​ពី​ការដឹកនាំ​ធ្វើបាតុកម្ម​នៅ​នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ពី​ថ្ងៃទី​១​ ខែមិថុនា​ ឆ្នាំ​២០២០ និង​ត​ទៅមុខទៀត​ ដើម្បី​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​សម្រា​ប់​​ម​នុស្ស​​ចេ​ញ​ ចូ​ល​​)​ និ​ង​​​បើ​​មិ​ន​បា​ន​​ស​ម្រេច​​បំ​ណ​ង​​នេះ​​ទេ​​ សូ​ម​​បិទ​​​មិន​អោ​យ​​រ​ថយ​ន្ត​​ដឹ​កទំ​និ​ញ​​ពី​​ថៃ​​ចូ​លម​ក​​ក​ម្ពុជា​​​វិញ​​​ដែរ​ ដើ​ម្បីអោ​យ​​ស្មើ​ភា​ព​​គ្នា ​។​​​​ប៉ុន្តែ​​លោក​ អ៊ុំ​ រា​ត្រី​ អ​ភិ​បាល​ខេ​ត្ត​​បា​នប​ញ្ជា​ក់​​ក្នុ​ង​​លិ​ខិត​ផ្លូ​វកា​រ​​មួ​យ​​ថា​ ៖​ រ​ដ្ឋ​បា​លខេ​ត្ត​​ប​ន្ទា​យ​មាន​ជ័​យ​​មិ​ន​​អ​នុ​ញ្ញាត​អោយ​​ស​មា​គ​ម​​សេ​ដ្ឋកិ​ច្ច​​ក្រៅ​​​ប្រព័​ន្ធ​​ធ្វើ​បា​តុក​ម្ម​​នោះ​ឡើ​យ ​ព្រោះ​​ច្រ​កព្រំ​ដែ​ន​​មិន​អា​ច​​បើ​ក​​ឡើ​ងវិ​ញ​​នៅ​ឡើយ​ ​ត្បិត​​​រាជ​រ​ដ្ឋា​ភិបា​ល​​ក​​​ម្ពុ​​ជា​​ប​ន្ត​​បិ​ទ​​ប្រ​ទេស​ ​​ដូ​ច​​ថៃ​​ដែរ​​​ ដើ​ម្បី​​ទ​ប់​ស្កាត់​​​ការ​រីក​​​រា​លដា​ល​​នៃ​​​ជម្ងឺ​​​កូ​​វី​ត​​១​៩ ​។​​

ជា​រួ​មស្ថា​ន​កា​រណ៍​​ស​ន្តិសុ​ខ ​​ស​ណ្តាប់​ធ្នាប់​ ​​នៅ​​តំ​បន់​​​ច្រ​កទ្វា​រ​​ល្អ​ប្រ​សើរ​ ។​​​មន្ត្រី​​​និ​ង​​បុ​គ្គ​លិក​​​កា​​ស៊ី​​​ណូ​ ព​ល​រ​ដ្ឋ​​អា​ច​​ចេ​ញ​ចូល​​​តំប​ន់​​​ច្រក​ទ្វា​រ​​និង​​​ប្លុក​​​កា​​ស៊ី​​ណូ​​​បាន​​។ ​​​ប៉ុ​ន្តែ​​រ​ថ​យ​ន្ត​​ធុ​ន​​ធ្ង​ន់​​ដឹ​ក​ជញ្ជូ​ន​​ទំ​និ​ញ​​ពី​​​ប្រទេ​ស​​ថៃ​​​មក​​​កម្ពុ​ជា​ បា​ន​​​ផ្អាក​​​សិន ​​នៅ​​ព្រឹក​​​ថ្ងៃទី​​១ ​​ខែមិ​ថុ​នា នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.