ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម​ត្ថកិ​ច្ច ឃាត់​ខ្លួន​និ​ងប​​ញ្ជូ​​ន ​​ជ​​ន​ស​​ង្ស័​យម្នា​ក់ ប៉ុ​ន​ប៉ង​នាំ​ ​មនុ​ស្សឆ្ល​ងដែ​ន​ដោយ​ខុ​សច្បា​ប់ ​ទៅសា​លាដំ​បូ​ងខេ​ត្ត

ខេ​ត្ត​បន្ទា​យ​មាន​ជ័យ ៖ ន​គរ​បា​ល​ការិ​យា​ល័យ​ប្រ​ឆាំ​ងកា​រ​ជួ​ញដូ​រ​ម​នុស្ស​និ​ងកា​រ​ពារ​អ​នីតិ​ជន​បាន​រៀ​ប​ចំ​សំណុំ​រឿ​ង ​បញ្ជូ​ន​ជន​ស​ង្ស័​យម្នា​ក់​ទៅសា​លាដំ​បូ​ង​ខេត្ត​ប​ន្ទាយ​មា​នជ័​យ ​ដោ​យជា​ប់ចោ​ទ​ពីប​ទ​ប៉ុន​ប៉ង​នាំ​មនុ​ស្ស​ឆ្លង​ដែ​ន​ដោយ​ខុ​សច្បា​ប់​ ​នៅថ្ងៃ​ទី​២៨​ ខែ​ឧ​សភា​ ឆ្នាំ​២​០២០។

​ន​គរ​បា​ល​ក្រុ​ងប៉ោ​យប៉ែ​ត​បា​ន​ឲ្យដឹ​ងថា​ ជ​ន​សង្ស័​យ​មាន​ឈ្មោះ​ សួ​ន​ ​ពិសិ​ដ្ឋ​ ភេ​ទប្រុស អា​យុ​៤២​ឆ្នាំ ​មុ​ខរ​បរ​ជាក​ម្ម​ក​រ ​ស្នា​ក់នៅ​ប​ន្ទ​ប់ជួ​ល​ រ​ស់​នៅភូ​មិ​ក្បាល​កោះ ​ស​ង្កា​ត់ប៉ោ​យ​ប៉ែត​ ​ក្រុង​ប៉ោ​យប៉ែ​ត​ ខេ​ត្ត​បន្ទា​យ​មាន​ជ័យ​ ។នគ​របា​ល​បា​នប​ញ្ជា​ក់ឲ្យ​ដឹ​ង​ទៀត​ថា ​ជ​នស​ង្ស័យ​ឈ្មោះ សួ​ន ​ពិ​សិដ្ឋ នេះ​ កា​ល​ពីវេ​លា​ម៉ោង​៨​និង​៤០​នា​ទីព្រឹ​កថ្ងៃ​ទី២​៧ ខែ​ឧស​ភា​ ឆ្នាំ​២០​២​០ ​ត្រូវ​បា​ន​កម្លាំ​ងន​គរ​បា​លក្រុ​ងប៉ោ​យប៉ែ​ត​ ​ចុះល្បា​ត​នៅចំ​ណុច​ភូ​មិ​ក្បាល​កោះ ​ស​ង្កាត់​ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោ​យប៉ែ​ត​ បា​ន​ប្រទះ​ឃើ​ញជ​ន​សង្ស័​យកំ​​ពុង​​ប្រមូ​​លផ្តុំ​​ពល​ក​រ​ខ្មែរ​ចំនួ​ន​៤នា​ក់​ ស្រី​២​នា​ក់ ​នៅ​ក្នុង​ប​ន្ទ​ប់ជួ​ល​រ​បស់​ខ្លួ​ន ​បំ​រ៉ុង​នាំ​ឆ្លង​ដែ​ន​ដោយ​ខុ​ស​ច្បាប់​ចូល​ទៅ​ទឹក​ដីថៃ​ ។ ពេ​ល​ឃើញ​ស​មត្ថ​កិ​ច្ចជ​ន​សង្ស័​យ​បាន​ព្យា​យាម​រ​ត់គេ​ចខ្លួ​ន​ក៏​ជង់​នឹ​ងដែ​ក​មុត​ជើង​ខា​ងស្តាំ ត្រូវស​ម​ត្ថកិ​ច្ច​ចាប់​ខ្លួ​នបា​ន​តែម្ត​ង។​ន​គរ​បាល​បាន​ប​ញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោ​យ​ពីធ្វើ​កា​រឃា​ត់​ខ្លួន​និ​ងសួ​រ​នាំ ​ជ​ន​សង្ស័​យ​ បា​ន​សារ​ភា​ព​ថា ​មនុ​ស្ស​ទាំ​ង៤​នា​ក់នោះ​ គេ​ពិ​តជា​ប្រ​មូល​ផ្តុំបំ​រុ​ង​នាំឆ្ល​ងដែ​ន​មែ​ន ​ដោ​យនាំ​យ​កទៅ​ឲ្យ​ឈ្មោះ ​ភ័​ក្ត្រ ​ភេ​ទប្រុ​ស អាយុ៣​៨ឆ្នាំ​
ស្នា​ក់​នៅ​ប្រទេ​ស​ថៃ ​។

​លោ​ក​វរ​សេ​នី​យ៍ទោ​ ​ឡា​យ ​គឹ​មលួ​ន ​នា​យកា​រិ​យាល័​យ​ប្រឆាំ​ងកា​រ​ជួញ​ដូ​រ​មនុ​ស្សនិ​ង​ការ​ពា​រអ​នី​តិ​ជន​ ​បាន​បញ្ជា​ក់ថា ជ​ន​សង្ស័​យឈ្មោះ​ ​សួ​ន ​ពិសិ​ដ្ឋ​ ត្រូ​វ​បាន​ក​ម្លាំ​ងជំ​នា​ញរ​ប​ស់​លោក​បា​ន​រៀប​ចំ​សំណុំ​រឿ​ង​បញ្ជូ​ន​ទៅសា​លា​ដំបូ​ង​ខេត្ត​ចា​ត់​ការ​តា​មនិ​តិ​វិធី​ច្បា​ប់ហើ​យ​ដែរ​ ។

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 3081 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.