រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ ដោយអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ ។
ទន្ទឹមនោះ ក្រសួងសុខាភិបាល ក៏បានសម្រេចឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសារមន្ទីរនានាឱ្យភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ តទៅ។ នេះបើតាមយោងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ ។
យោងតាមសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលក៏បានណែនាំឲ្យសារមន្ទីរនីមួយៗ ត្រូវរៀបចំវិធានការការពារជាមុខសិន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ដោយជាយថាហេតុមុននឹងបើកដំណើរឡើងវិញ ៕
ក្រសួងសុខាភិបាល សម្រេចបើកឱ្យ ជនបរទេស មកពីប្រទេសចំនួន៦ ចូលមកកាន់ កម្ពុជាឡើងវិញ និងបើកសារមន្ទីរនានា ឱ្យភ្ញៀវជាតិអន្តរជាតិ ចូលទស្សនាឡើងវិញ
Filed in: ព័ត៌មានជាតិ