ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាវុ​ធ​ហត្ថ​រាជ​ធា​​នី​ភ្នំ​ពេញ​​​បញ្ជូ​នជ​ន​សង្ស័​យ ​០៩​នា​ក់ ​ទៅ​សាលា​ដំបូ​ង​ រា​ជ​ធា​នីភ្នំ​ពេ​ញ ​ពា​ក់ព័​ន្ធ​ករ​ណី ប​ង្ខាំ​ងម​នុ​ស្ស​ខុ​ស​​ច្បា​ប់​

រាជ​ធា​នីភ្នំ​ពេញ​ ​​៖​ ​កាល​ពី​រ​សៀល​ថ្ងៃ​ទី១​​៩​ ​ខែ​ឧស​ភា​ ឆ្នាំ​២​០២​០ ​​ជ​​​ន​សង្ស័​​​យ​​ចំនួ​ន​​០​៩នា​ក់​ ​មាន​បុ​រស​ជ​ន​ជា​តិ​ចិ​នចំ​នួ​ន​​០​៨​នាក់​ ​និ​ង​ស្ត្រី​​ភូ​មា០​១​នា​​​ក់ ​​​ត្រូវ​បា​ន​​អា​វុ​ធ​ហត្ថ​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​​ ​ប​ញ្ជូន​ខ្លួ​ន​ទៅកា​ន់​​​សាលា​ដំ​បូ​ងរា​ជ​ធា​នីភ្នំ​ពេ​ញ ​ដើ​ម្បី​ផ្តន្ទា​​​ទោស​​​តា​ម​​ច្បា​ប់​ ​ពា​ក់ព័​ន្ធ​ក​រណី​ប​ង្ខាំ​ងម​នុ​ស្ស​ខុ​សច្បា​ប់​ ​ដែ​ល​​ជ​នរ​ង​គ្រោះ​ជា​ជន​ជា​តិចិ​ន​ដូ​ចគ្នា​។​

​ជនសង្ស័យ​ដែលត្រូវបានសមត្ថកិច្ចឃាត់​ខ្លួនបញ្ជូនទៅតុលាការរួមមាន៖
១-ឈ្មោះឡូវ ពិនភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
២-ឈ្មោះឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
៣-ឈ្មោះស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៤-ឈ្មោះសោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
៥-ឈ្មោះវ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៦-ឈ្មោះជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៧-ឈ្មោះចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
៨-ឈ្មោះហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
៩-ឈ្មោះហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
១០-ឈ្មោះងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។

សូមបញ្ជាក់ដែរថា ជនរងគ្រោះ ជាជនជាតិចិនត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ មកម្លេះ ព្រោះជនរងគ្រោះបានដឹង​ការសម្ងាត់របស់ក្រុមជនល្មើ​សដែលសុទ្ធតែ ជា​ក្រុម​មនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់​ និងត្រូវបានប៉ូលីសចិនតាមចាប់ខ្លួនផងដែរ ហើយ​នៅពេល​នោះ ជនរងគ្រោះបានលួចផ្ញើសា​រទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកម​ធ្យោបាយ​ជួយរំដោះខ្លួន តែដោយ​សារស្ថានភាពនៅប្រទេសចិ​ននាពេលនោះ កំពុងត្រូវបានជំងឺ​កូវីដ១៩ រាតត្បាត បានធ្វើឲ្យប​ងប្រុសរបស់​ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិនបាន ក៏បាន​ពន្យា​ពេល​ធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ទើបបងប្រុសជនរងគ្រោះ បាន​ធ្វើដំ​ណើរ​មកដល់កម្ពុជា និង​បានទំនាក់ទំនងទៅកា​ន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើ​ម្បីស្រាវ​ជ្រាវស្វែងរករំ​ដោះប្អូនប្រុសរបស់ខ្លួន។

ក្រោយពីសមត្ថកិច្ចអាវុធហត្ថបានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈាន​ដល់កា​រកំណត់មុខសញ្ញា ជនល្មើ​សកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វា ទើប​សមត្ថកិ​ច្ចអាវុធហត្ថខណ្ឌជ្រោយចង្វាសហការ ជាមួយកម្លំាងជំ​នាញ នៃការិយាល័យប្រឆាំង​ការជួញ​ដូរមនុស្ស កងរា​ជអាវុធហត្ថរា​ជធានីភ្នំពេញ និងមានការ សំរបសំរួលដោយ លោក ហេង ផេង ព្រះ​រាជអា​ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប និងឆេកឆេរបន្ទប់ចំនួន៤​ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុ​ចភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបាន​ឃាត់ខ្លួនក្រុម​ជនសង្ស័យចំនួន១០នាក់(បុរសចិន០​៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរជា​អ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះ​ជនរង​គ្រោះ០១នាក់ឲ្យ​មាន​សេរីភាព ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.