ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន២៦ខ្នងដែរនៅស្រុកសូទ្រនិគម ខេត្តសៀមរាបដែលរងការខូចខាតដោយសារភ្លៀងនិងខ្យល់កន្ត្រាក់បក់បោក ។ តាមព័ត៌មានទទួលបាន ផ្ទះពលរដ្ឋរងការខូចខាតក្នុងនោះផ្ទះចំនួន២ខ្នងដួលរលំ នៅឃុំខ្ចាស់ ប៉ះពាល់ស្រាល ២៤ខ្នង និងរបួសស្រាលស្ត្រីម្នាក់ផងដែរ ។
អាជ្ញាធរអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ព្យុះ ភ្លៀង ខ្យល់កន្ត្រាក់ ឬរន្ទះ ជាដើម ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស សត្វ រួមទាំងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ៕