ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ពលករខ្មែរឆ្លងដែនខុសច្បាប់តាមរយ:មេខ្យល់ចំនួន ៦៨នាក់ ក្នុងនោះ ប្រុស ៣៧នាក់ ស្ត្រីចំនួន២៥នាក់ ក្មេង៦នាក់ ត្រូវបានកងទ័ពឈុខ្មៅថៃឈរជើង តាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិតភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រ:កែវ ទល់មុខនិងវត្ត៩៣ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឃាត់ខ្លួន ។ បើតាមលោកនាយមេប៉ុស្តិ៍ ទាហ៊ានឈុតខ្មៅថៃ ( ភូងកង ប៊ិន) បានអោយដឹងថា លោកតែងតែឃាត់ទុកពលករខ្មែរខុសច្បាប់ ដែលចូលតាមច្រករបៀងផ្សេងៗតាមរយ:មេខ្យល់ ទុកម្តុំ ព្រមទាំង យកថវិការផ្ទាល់ខ្លួន ទិញអាហារអោយពលករទាំងនោះហូបចុក ហើយនិងបញ្ជូនមកតាមច្រកអូរបីជាន់វិញ ។ តែមកដល់ពេលនេះ ថវិការ លោកបានអស់ហើយ លោកមិនមានលទ្ធភាពទៀតទេ ប្រាក់ខែមិនច្រើន ហើយក៍សុំអោយខាងកម្ពុជាជួយទប់ស្កាត់ផង ណាមួយ បច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែរាតត្បាតផង ម៉្យាងវិញទៀត ជៀសវៀងពលករទាំងនោះចាញ់បោកមេខ្យល់ផង ព្រោះដឹងថា មេខ្យល់ យកលុយពីពលករម្នាក់ ២៥០០បាត ហើយមិនបានជូនដល់គោលដៅទេ គឺត្រូវគេចាប់មកវិញដ៍ដែល ។ សូមបញ្ជាក់ផងដែរថា ពលករទាំងនោះ ត្រូវបានមេខ្យល់ លួចនាំចូលតាមកន្លែងផ្សេង ត្រូវបានកំលាំងរបស់លោក ចុះល្បាត ជួបតាមដុបតាមព្រៃនៃទឹកដីថៃ ហើយត្រូវបានទាហ៊ានថៃចាប់បញ្ជូនមកកន្លែងប៉ុស្តិ៍របស់លោក និងរៀបចំបញ្ជូន ពលករទាំងនោះមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ដឹងថាទៅអត់ច្បាប់ គេចាប់ហើយ ហេតុអីបងប្អូនពលករ នៅតែទៅ កុំចាញ់បោកមេខ្យល់ឲ្យសោះ
Posted by duong
on 10/05/2020
Filed in: សន្តិសុខ សង្គម
About duong
Recent Posts
- សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកនយោបាយខ្លះ ដែលតាំងខ្លួនជាគ្រូ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តើបានដឹងអ្វីខ្លះហើយ?
- កម្លាំងនគរបាល នាំយករថយន្តដឹកទឹក០៩គ្រឿង ចុះជួយពន្លត់ ករណីអគ្គីភ័យឆេះ ឃ្លាំងអេតចាយ របស់ប្រជាពលរដ្ឋ១កន្លែង នៅក្រុងប៉ោយប៉ែត
- ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូង វាយតម្លៃខ្ពស់ ចំពោះកម្ពុជា លើការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
- អគ្គីភ័យឆេះ អគារផ្សារទំនើបហេង ឆៃលី រាលដាលដល់ផ្ទះពលរដ្ឋច្រើនខ្នង កណ្តាលក្រុងបាត់ដំបង ទាំងយប់
- សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ មកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសពាក់ព័ន្ធ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរ ទៅអង្វរថៃ ឱ្យបើកព្រំដែនជាមួយថៃ នៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនងាយរងគ្រោះបំផុត ក្នុងខេត្តកំពង់ស្ពឺ
- ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មានថ្មី
- ភ្លាមៗ អ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្តែង នៅកន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់
- កងកម្លាំងថៃរាប់រយនាក់ បំពានលើ អធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់



