ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រីជលផល​ស្រុក​បាធាយ​បិទ​ភ្នែក​បណ្តោយ​ឱ្យ​ជន​ទុច្ចរិត​យក​គ្រឿងចក្រ ឈូសឆាយ​តំបន់​ព្រៃ​លិច​ទឹក​

​ខេត្ត​កំពង់ចាម​ ៖ ព្រៃ​លិច​ទឹក​នៅ​តំបន់​ខាងលិច​ភូមិ​រោទិ៍ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅតាម​បណ្តោយ ព្រែក​កំពង់​សរ កំពុង​ត្រូវបាន​ជន​មួយក្រុម​ឈូសឆាយ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ចំណែក​មន្ត្រី​ជលផល​ស្រុក បាធាយ រួម​ទាំង​មេឃុំ​ត្រប់ បិទ​ភ្នែក​សម្ងំ​ស្ងៀមឈឹង​ទុក​ឱ្យ​ក្រុម​នោះ​ធ្វើ​ទាំង​បំពាន​ច្បាប់ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ជន​ដែល​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​មាន​ឈ្មោះ យ៉ាំ និង​ឈ្មោះ ញ៉ រស់នៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​យក​គ្រឿងចក្រ​ចំនួន ២​គ្រឿង មក​ឈូសឆាយ​ព្រៃ​លិច ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ប្រព្រឹត្តល្មើស​ផ្ទុយ​នឹង​ច្បាប់​របស់​រាជរដ្ឋាភិបាល​ដែល​ហាមឃាត់ មិនឱ្យ​មាន​ការទន្ទ្រាន យក​ដី​ព្រៃ​លិច​ទឹក​ជាដាច់ខាត ។​

​នៅ​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ​២០១៣ អ្នកយក​ព័ត៌មាន​មួយ​ក្រុម បាន​ចុះ​ទៅដល់​កន្លែង​ដីព្រៃ​លិច​ទឹក មាន​គ្រឿងចក្រ​កំពុង​ឈូសឆាយ​យ៉ាង​គឃ្លើន​ដែល​គេ​ស្គាល់​ថា គ្រឿងចក្រ​ខាងលើ​ជា​របស់​ឈ្មោះ ជិន ជន មាន​តួនាទី​ជា​ក្រុមប្រឹក្សា​ឃុំ​ត្រប់ ។ នៅពេល​នោះ​ដែរ គេ​សង្កេតឃើញ​លោក ង៉ោ ជោត មេឃុំ​ត្រប់ ក៏​មាន​វត្តមាន នៅ​កន្លែង​ដី​ឈូសឆាយ​នោះដែរ ហើយ​កំពុងតែ​វាស់វែង​ដី តែ​ពុំ​ដឹងថា ការវាស់វែង​នេះ សម្រាប់​សកម្មភាព​អ្វី​ឡើយ ប៉ុន្តែ​ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​លោក​មេឃុំ​នៅ​ទីកន្លែង​ដែល​ជនល្មើស​កំពុង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក ហើយ​មិន​បង្ក្រាប​សង្ស័យ​តែ​ត្រូវ​ថ្នាំ​សណ្តំ​ហើយ​ទេ​ដឹង ។​

​ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឱ្យ​មេ​ជលផល​ខេត្ត​កំពង់ចាម និង​អភិបាលស្រុក​បាធាយ ចុះ​មក​ទប់ស្កាត់​ការរាន យក​ដី​ព្រៃ​លិច​ទឹក​តំបន់​នេះ​ផង ព្រោះថា ខ្មោច​ស្រុក​ឱ្យដៃ ទើប​ខ្មោច​ព្រៃ​ឡើងចាង បើ​រំពឹង​ទៅ​លើ​អាជ្ញាធរ​ឃុំ និង​ជលផល​បាធាយ ច្បាស់​ជា​ព្រៃ​លិច​ទឹក​រលាយ​អស់​ហើយ ៕
​ដោយ​ ៖ ចេង ប៉ែត​

 

20150313sl1 20150313sl2

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.