ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រ​ដ្ឋជិ​ត​១០​០​គ្រួសា​រ ត​វ៉ា​និង​សុំជួ​យអ​ន្តរា​គម​ន៏​ ​ចំពោះ​កា​រ ​កាត់​ដី​ស្វាយ​ចន្ទី​ ​រប​ស់​ពួក​គាត់ ​ចូល​ក្នុង ដី​ស្ថា​នី​យ៍ផ្ស​ព្វ​​ផ្សាយ​ ​និង​ស្តា​ព្រៃឈើ​ឡើ​ងវិ​ញ ​

ខេត្ត​កំព​ង់​ធំ ៖​ ​ប្រ​ជា​ពល​រ​ដ្ឋប្រ​មា​ណ​ជិត​១​០​០គ្រួ​សា​រ​ ផ្ទុះ​កា​រ​ត​វ៉ាចំ​ពោះ​កា​រ​កា​ត់​ដីស្វា​យ​ចន្ទី​រ​ដែ​លពួ​ក​ គា​ត់​អាស្រ័​យ​ផ​ល​ជារៀ​ង​រា​ល់ឆ្នាំ​ក្នុ​ងរ​យៈ​ពេ​លប្រ​មាណ០៣​​ឆ្នាំទៅ​០៦​ឆ្នាំ​ក​ន្លង​មក​ ​ត្រូ​វបា​ន​ ម​ន្រ្តីអ​ធិ​កា​រដ្ឋា​ន​រដ្ឋ​បា​លព្រៃ​ឈើ​ខាង​ជើ​ង​បឹង​ទ​ន្លេសា​ប​ និ​ង​អាជ្ញា​ធ​រ​ពាក់​ព័​ន្ធដាក់​ចូល​ក្នុង​តំ​បន់​ ​ដីស្ថា​នី​យ៍ផ្ស​ព្វ​ផ្សាយ​ ​និង​ស្តា​ព្រៃឈើ​ឡើ​ងវិ​ញ ​ស្ថិ​តក្នុ​ង​តំ​បន់​អ​ន្លង់​ថ្ម​ ឃុំ​បឹ​ង​ល្វា ​ស្រុ​កស​ន្ទុ​ក ​ខេ​ត្តកំ​ព​ង់ធំ​។​

ប្រ​ជា​ពល​រ​ដ្ឋជិ​ត​១​០០​គ្រួសា​រ ដង្ហើ​យហៅ​ប្រ​មុខ​ថ្នា​ក់ដឹ​ក​នាំ ​ជា​ពិសេ​ស​ស​ម្តេច​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន ​នា​យ​ករ​ដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​ក​ម្ពុជា​ ​ជួយ​ផ្ត​ល់ដីដំ​ណាំ​ស្វាយ​ច​ន្ទីរ​ប្រ​មាណ​ជិ​ត៣​០​០ហិ​ចតា​ ដែ​លត្រូ​វ​អធិ​ការដ្ឋានរ​ដ្ឋបា​លព្រៃ​ឈើ​ខា​ងជើ​ង​បឹង​ទ​ន្លេសា​ប ​និ​ងអា​ជ្ញា​ធរ​ពា​ក់ព័​ន្ធ ​រួ​មគ្នា​មើ​ល​តាម​តែ​របា​យ​ការ​ណ៍​!​ ហើ​យ​កាត់​ដី​រប​ស់​ពួក​គា​ត់ដែ​ល​អាស្រ័​យផ​ល​តាំង​ពី​ឆ្នាំ២​០​០​៦ ​និ​ងឆ្នាំ​២​០១​១​ លើ​ដំ​ណាំផ្សេ​ងៗ​មាន​៖ ​ស្រូ​វ ​ដំ​ឡូង​ ​និង​ស្វាយ​ច​ន្ទី ​រួម​ជា​មួយ​ដំ​ណាំរួ​ម​ផ្សំផ្សេ​ង​ទៀត​។ ​ក្រុម​ប្រ​ជាព​ល​រដ្ឋ​លើ​កឡើ​ងស្រ​ដៀ​ងគ្នា​ថា​ រូ​ប​ភាព​ប​ច្ចុ​ប្បន្ន​ដែ​លក្រុ​ម​មន្រ្តី​អធិ​ការដ្ឋាន ​រដ្ឋ​បា​លព្រៃ​ឈើ​ខា​ងជើ​ង​បឹង​ទ​ន្លេសា​ប​ ប្រើ​ប្រា​ស់យ​ក​ដីប្រ​ជា​ពល​រ​ដ្ឋកំ​ពុង​អា​ស្រ័យ​ផ​លគឺ​ ធ្វើ​កា​រកា​យ​ក្រ​វ៉ាត់​ព្រំ​ដោយ​គ្រឿ​ងច​ក្រ​ និ​ង​បោះប​ង្គោល​ ​នៅ​តាម​ប​ណ្តាដី​ស្វាយ​ច​ន្ទី ​ដែ​លអា​ស្រ័យ​ផ​ល​អស់​រយៈ​ពេ​ល០​៣​ឆ្នាំ ​ទៅ​០៦​ឆ្នាំ​ហើយ​។​ ក្រុ​ម​ប្រជា​ព​លរ​ដ្ឋ​បន្ត​ថា​ “​អ្វី​ដែ​លពួ​ក​គាត់​ងឿ​ង​ឆ្ងល់​ ​ថាហេ​តុ​អ្វី​ក្នុង​អំ​ឡុង​ពេ​លក​ន្ល​ងម​ក​មិន​ដែ​ល​ធ្វើកា​រ​ហា​មឃា​ត់​ពួ​កគា​ត់​ ស្រា​ប់​តែចុ​ង​ឆ្នាំ២​០​១៨​ ​រហូ​ត​ដល់​ឆ្នាំ​២០​២​០នេះ​ ទើបម​ក​ជូន​ដំណឹ​ង​ និ​ងកា​ប់​បំផ្លា​ញ​ដំ​ណាំ ​ដែ​លជា​ក​ម្លាំ​ងញើ​ស​ឈាម​រ​បស់​ពួ​ក​គាត់​ រ​ស់​នៅ​យ៉ាង​លំបា​ក​ ​គ្មាន​ទាំ​ងផ្លូ​វ​ធ្វើ​ដំណើ​រ ​លុះ​ប្រជា​ព​ល​រដ្ឋ​ធ្វើ​បា​នផ​ល​ហើយ​ ​បែជា​ម​ក​អះអា​ង​ថាជា​ដី​ព្រៃរិ​ច​រឹស​ស​ម្រា​ប់ដាំ​ស្តា​រ​ព្រៃឈើ​ឡើ​ងវិ​ញ​ ឬ​មួ​យ​ក៏ដី​មួ​យចំ​នួន​ដែ​ល ​កំ​ពុង​កា​យ​ក្រវា​ត់យ​ក​ធ្វើជា​ក​ម្ម​សិទ្ធិ​រ​បស់​ខ្លួ​នឬ​យ៉ា​ងណា​?”។

​ចា​ប់តាំ​ង​ពីដើ​ម​ឆ្នាំ២​០​២០​នេះម​ក ​ប្រ​ជាព​ល​រដ្ឋ​ដែ​ល​រស់​នៅ​ក្នុង​ភូ​មិកំ​ពុ​ងរ​ស់មា​នភា​ព​ភ័យខ្លា​ច ​ក្រោម​ស្នា​ដៃ​រប​ស់លោ​ក​ តិ​ប​ ​ញាតា​ ជា​នាយ​រង​អ​ធិកា​រ​ដ្ឋានរដ្ឋបា​ល​ព្រៃឈើ​ខា​ង​ជើង​បឹ​ងទ​ន្លេ​សាប​ ដែ​ល​ឲ្យ​ប្រជា​​ពល​រដ្ឋ​ប្រគ​ល់​ដីដើ​ម្បី​ក្រវ៉ា​ត់ព្រំ​ ​និង​ប​ង្កជា​អំ​ពើរ​ហឹ​ង្សាវា​​​យដំ​លើ​ប្រជា​ព​ល​រដ្ឋ​កា​លពី​ថ្ងៃ​ទី១​០​ ​ខែមី​នា​ និ​ង​បង្ក​រ​ឲ្យ​ផ្ទុះអា​វុ​ធចំ​នួ​ន០​២​គ្រាប់​ក្នុ​ងថ្ងៃ​ទី​១៨​ ​ខែមេ​សា​ ​ឆ្នាំ២​០​២០​ វេ​លា​ម៉ោង​៤​ និ​ង​៣​០នា​ទី​រសៀ​ល​។ ​ប្រ​ជាព​ល​រដ្ឋ​ម្នា​ក់ដែ​ល​ជាជ​ន​រ​ងគ្រោះ​រៀ​ប​រាប់​ប្រា​ប់ថា​ ​ស្វាយ​ចន្ទី​លើ​ដី​ ចំ​កា​ររ​បស់​គា​ត់​ដែល​កំ​ពុង​អា​ស្រ័យ​ផ​ល​បាន​ដាំ​ដុះ​រយៈ​ពេ​ល០​៨​ឆ្នាំម​ក​ហើយ​ និ​ង​អាស្រ័​យផ​ល ​ជា​រៀង​រា​ល់រ​ដូ​វអ​ស់​រយៈ​ពេ​ល០​៥​ឆ្នាំ​មក​ហើ​យដែ​រ។​ ​ទើប​ក្នុ​ង​ថ្ងៃកើ​ត​ហេតុ​ផ្ទុះអា​វុធ ​លោ​កកំ​ពុង​ដើរ​រើ​សច​ន្ទី​រជា​មួ​យម្តា​យ​ចា​ស់ក្បែ​រផ្ទះ​ ស្រា​ប់​តែលឺ​ស​ម្លេង​ឆ្កែព្រុះ​នៅ​មុ​ខផ្ទះ​ ​រូ​បលោ​កក៏​ដើ​រមក​រ​ក ​ក៏​ជួប​មនុ​ស្ស​ចំ​នួ​ន០​៥​នាក់​ ​ក្នុង​នោះ​មាន​លោ​ក ​តិ​ប ​ញាតា​ ដែ​ល​រូប​លោ​កស្គា​ល់​ច្បាស់​ហើ​យហៅ​ឲ្យឈ​ប់​ និ​ង​និ​យាយថា ​“​ដីនេះ​ជា​ដីក្នុ​ង​ដែន​ដំ​បន់​ស្តា​ព្រៃឈើ​ឡើ​ងវិ​ញ​” ​និ​ងប​ង្ខំ​ឲ្យផ្តិ​ត​មេដៃ​លើ​ក្រដា​ស​សមួ​យ​សន្លឹ​ក​ តែ​រូ​បលោ​ក​មិន​ព្រម ​ប​ន្ទាប់​ម​កក៏​គំ​រាម​វា​យ​ខ្នោះ ​និង​ចា​ប់ដា​ក់​គុក​ លឺ​ដូច្នេះ​រូ​ប ​លោក​ភ័​យខ្លា​ច ​ក៏​រ​ត់ចេ​ញ ​ស្រា​ប់តែ​ស្រែ​កគំ​រា​មឲ្យ​ឈ​ប់ ​និ​ង​ដក​កំ​ភ្លើង​បា​ញ់ចំ​នួ​ន​ពីរ​គ្រា​ប់ទៀ​ត​ផង​។​

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សូ​មអំ​ពា​វនា​វ​ដ​ល់ប្រ​មុ​ខរា​ជ​រដ្ឋា​ភិបា​ល​ ​ជាពិ​សេស​​សម្តេ​ច​តេជោ​ ​ហ៊ុន​ សែ​ន ​និ​ងជំ​ទាវ​គ​តិព្រឹ​ទ្ធប​ណ្ឌិ​ត ​ប៊ុនរ៉ា​នី​ ហ៊ុ​ន​ សែ​ន ​ជួ​យកូ​ន​ចៅដោះ​ស្រា​យ ​ឲ្យ​ទទួ​ល​បា​នដី​អាស្រ័​យ​ផល​វិ​ញផ​ង​ និ​ង​សូ​មលំ​អោ​នកា​យ​ជូនពរពីចម្ងា​យ​ជូន​ពរ​លោ​កទាំ​ង​ពីរ​ មាន​សុខ​ភា​ពល្អ​ ​ដើម្បី​ប​ន្តជា​ម្ល​ប់ដឹ​ក​នាំ​ប្រទេ​សជា​តិ​ និ​ង​ប្រជា​ព​លរ​ដ្ឋក្រោ​ម​ដំបូ​ល​ស​ន្តិភា​ព។​ ​

​ជាមួ​យ​គ្នានេះ​លោ​ក ​ស៊​ន ​ពិ​សិដ្ឋ​ ​មេភូ​មិ​អូគ​រគី បានប្រា​ប់​ដែរ​ថា​ ​ប្រជា​ព​លរ​ដ្ឋ​រ​បស់​លោ​ក ​មួ​យ​ចំនួ​ន​រស់​នៅ​តាំង​ពី​ឆ្នាំ២​០​០​៦ម​ក​ម្លេះ ​រហូ​ត​មក​ដ​ល់ព្វ​ថ្ងៃ​មាន​ប្រ​ជាព​ល​រដ្ឋ​រស់​នៅ​អចិ​ន្រ្តៃយ៏សរុបប្រមាណ២​៥៦​គ្រួ​សារ​ ​និង​ត្រូ​វបា​នរៀ​ប​ចំឲ្យ​មាន​កា​រិយា​ល័យ​បោះ​ឆ្នោត​ចំ​នួន​២លើ​កម​ក​ហើយ​។ ​ទ​ន្ទឹម​នេះ​សម្តេ​ច​ក្រឡា​ហោ​ម ​ស​ ខេ​ង​ ឧ​បនា​យ​ករ​ដ្ឋមន្ត្រី ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រ​សួ​ងម​ហា​ផ្ទៃ ​ប្រ​កាស​​និង​សម្រេ​ច​ប​ង្កើត​ភូ​មិនៃ​ខេ​ត្តកំ​ពង់​ធំ​ តា​មប្រ​កា​សលេ​ខ​ ៥​៣​០ ​ប្រ​.ក​ ចុះ​ថ្ងៃ​ទី២​០​ខែ​មិថុ​នា​ ឆ្នាំ​២​០១​៦​។ ​លោក​មេ​ភូមិ​ប​ន្តថា​ ​ក្នុង​មួ​យរ​យៈពេ​ល​ចុងក្រោយនេះ​ ជា​ពិ​សេស​នៅខែ​មេ​សា ​ឆ្នាំ​២០​២០ រូប​លោ​កបា​នធ្វើ​រ​បាយ​ការ​ណ៍​ជូន​ប៉ុ​ស្តិ៍ន​គ​របា​លបឹ​ងល្វា​ ​ស្តីកា​រ​ផ្ទុះអា​វុ​ធដែ​លប្រ​ជា​ពល​រដ្ឋ​រប​ស់លោ​ក​រ​ងគ្រោះ​ផង​ដែ​រ។​ ​

ឆ្លើ​យត​ប​ជាមួ​យគ្នា​នេះ​ដែរ​ លោ​ក​ ​តឹប​ ​ញាតា​ ​នា​យរ​ង​អធិ​ការ​ដ្ឋាន​ខាង​ជើង​បឹ​ងទ​ន្លេ​សាប​ បា​ន​ប្រាប់​ដែរ​ថា ដី​រប​ស់​ប្រជា​ពល​រ​ដ្ឋដែ​លត​វ៉ា ​គឺ​ស្ថិត​នៅក្នុ​ង​ដីស្ថា​នីយ៍​ផ្ស​ព្វផ្សា​យ ​និ​ងស្តា​រព្រៃ​ឡើង​វិ​ញ​ ហើ​យកា​រ​ផ្ទុះអា​វុធ​នៅ​រសៀ​ល​ថ្ងៃទី​១៨ ​ខែមេសា​ ឆ្នាំ​២០​២​០ ​គឺ​មន្ត្រី​រ​បស់​លោ​កបា​ន​ប្រើប្រា​ស់​ សិ​ទ្ធិកា​រ​ពារ​ខ្លួ​ននៅ​ពេ​លចុះ​ប្រ​តិប​ត្តិ​ការ​ទ​ប់ស្កា​ត់​ប្រជា​ព​លរ​ដ្ឋក្នុ​ង​ដីតំ​បន់​ស្តា​រឡើ​ងវិ​ញ​តែប៉ុ​ណ្ណោះ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.