ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ព​ល​រដ្ឋ​ ស្នើ​សុំ​ឲ្យ ម​ន្ត្រី​ជំនា​ញ ជួ​យ​ទប់​ស្កា​ត់ ដី​បឹ​ងផ្លូ​វ​ទូក ដែលត្រូ​វ​គេរំ​លៅ​ភ​ឈូ​​ស​​ល​ប់ ធ្វើ​ជា​ដីស្រែ​ អ​ស់​ជា​ង​១០​ហិ​កតា​

ខេត្ត​កំ​ពង់​ឆ្នាំ​ង ៖​ក្នុ​ង​ពេល​ថ្មី​ៗនេះ​ជ​ន​ខិល​ខូ​ចបានលួ​ច​ឈូស​ឆា​យ​ពង្រា​ប​ ​ដីបឹ​ង​ផ្លូវ​ទូ​កជា​បឹ​ង​ធម្ម​ជា​តិដែ​ល​ប្រជា​ព​លរ​ដ្ឋ​ប្រ​ក​ប​មុខ​រ​បរ​នេ​សាទ​​ធ្លាប់​ដា​ក់ម​ង​ច​ងស​ន្ទូ​ចនិ​ងទុ​ក​ទឹក​អោ​យគោ​ ​ក្រ​បីផឹ​ក ​នៅ​ក្នុង​ភូ​មិកោះ​តា​ម៉ូវ​ ​ឃុំកំ​ព​ង់​ព្រះ​គគី​រ​ ស្រុ​ក​បរិ​បូរ​ណ៌ ខេត្តកំពង់ឆ្នាំង ពង្រា​ប​ធ្វើជា​ស្រែ​អស់​ប្រ​មាណ​ជាង​១​០ហិ​កតា​ហើ​យ​ ប្រ​ជា​ពល​រដ្ច​ស្នើ​សុំ​ឲ្យម​ន្ត្រី​ជំនា​ញ​និង​អា​ជ្ញា​ធរ​ឃុំ​ស្រុក​មេត្តា​ជួ​យ​មា​នវិ​ធា​នកា​រ​ទប់​ស្កា​ត់ ​និ​ងសូ​ម​ជួយ​ដ​ក​ហូត​ដី​ទាំ​ងនេះ​ទុ​កជា​បឹ​ង​ធម្ម​ជា​តិ​រប​ស់​រដ្ឌ​វិ​ញ ​ ​ដើម្បី​ឲ្យ​ប្រ​ជា​ពល​រ​ដ្ឋអា​ស្រ័​យ​ផល​ជា​សាធា​រ​ណៈ ​។​

ប្រជាពលរដ្ឋ​នៅក្នុ​ង​ភូមិ​កោះ​តាម៉ូ​វ នៅ​ល្ងា​ចថ្ងៃ​ទី​០៣​ ​ខែឧ​ស​ភា ​ឆ្នាំ​២​០២​០​ ​បា​ននិ​យាយ​អោ​យដឹ​ងថា​៖​តាំ​ង​ពីដូ​ន​ពីតា​មក​នៅ​ចំណុ​ចនេះ​ជា​បឹ​ងផ្លូ​វទូ​ក​ដែល​ឆ្នាំមុ​ន​ៗមិ​នដែ​ល​រីង​ស្ងួត​បែ​បនេះ​ឡើ​យ ​។​ ​បឹង​នេះ​នៅរ​ដូ​វវស្សា​ជា​កន្លែ​ង​រក​ត្រី​ ដា​ក់​​មង ច​ង​សន្ទូ​ច ​នៅ​រដូ​វ​ប្រាំង​គឺ​ទុក​ទឹ​កអោ​យ​គោ​ក្រ​បីផឹ​ក​ ប៉ុ​ន្តែ​ក្នុង​ពេ​ល​ថ្មីៗ​នេះ មា​នជនខិ​ល​ខូច​លួ​ច​ឈូស​ឆា​យព​ង្រា​ប​ធ្វើជា​ដី​ស្រែប្រាំ​ង​អ​ស់ប្រ​មា​ណជា​ង​១០​ហិ​កតា​ទៅ​ហើយ​ ​។ ​កន្ល​ង​មក​ក្នុងពេល​គេកំ​ពុង​ឈូ​សឆា​យបឹ​ង​នេះប​ន្តិ​ច​បន្តួ​ច​ ខា​ង​សហ​គ​ម​ន៍នេ​សា​ទក៏​ធ្លា​ប់រា​យ​ការ​ណ៍​ជូ​នជំ​នា​ញជ​លផ​លស​ង្កា​ត់ប​រិបូ​ណ៌​ និ​ង​ខណ្ឌ​រ​ដ្ឋ​បាល​ជ​លផ​លជា​ច្រើ​ន​លើក​ផ​ងដែ​រ​អោយ​ជួ​យ​ទប់​ស្កា​ត់​ តែ​ពុំ​ឃើញ​អ្ន​ក​ណាចុះ​ម​ក​ទប់​ស្កា​ត់​ឡើយ​ ​។

​ ​ទា​ក់ទ​ង​និង​រឿ​ងនេះ ប្រ​ជា​ព​លរ​ដ្ឋ​នៅក្នុ​ង​ភូមិ​កោះ​តាម៉ូ​វ​មួ​យចំ​នួ​ន​បាន​និ​យា​យ​ថា ​អ្ន​កឈូ​ស​ឆាយ​បឹង​នេះ​គឺលោ​ក​ ផា​ន់​ ផ​ល្លា​ ប្រ​ធា​នស​ហ​គ​មន៍​នេ​សាទ​ឃុំកំ​ព​ង់ព្រះ​គ​គីរ​ ​ជាអ្ន​ក​អោ​យគេ​ឈូ​សឆា​យ​ ។ ប៉ុ​ន្តែ​នៅល្ងា​ច​ថ្ងៃ​ទី០​៣ ​ ​ខែ​ឧស​ភានេះ​ ពេ​ល​ក្រុ​មអ្ន​ក​យ​កព​ត៏​មាន​យើង​បាន​ទូរ​សព្ទ័​សួរលោ​ក​ ផា​ន់​ ផ​ល្លា ​លោ​កបា​ន​ឆ្លើយ​ថា លោ​កមិ​ន​ដឹងទេ ហើយ​ប្រ​ជា​ពល​រ​ដ្ឋឈ្មោះ​អីំ​ ដែ​ល​បា​នចោ​ទ​ថាលោ​ក​អោយ​គេ​ឈូ​សដី​បឹ​ងនេះ​ ​។ ​​មិន​តែ​ប៉ុណ្ណោះ​នៅ​យប់​ថ្ងៃ​ទី០​៣​ ខែ​ឧ​ស​ភា នេះ​ប្រជា​ព​ល​រដ្ឋ​បា​ន​រាយ​កា​រ​ណ៍​អោយ​ដឹ​ង​ទៀត​ថា​ ក្រោ​យ​ពេ​លក្រុ​ម​អ្ន​ក​យក​ព​ត៏មា​ន​យើ​ងចេ​ញ​មក​ផុ​តប​ន្តិ​ច ​ពួក​គា​ត់បា​ន​ឃើ​ញត្រា​ក់​ទ័រ​រ​បស់​កូ​នចៅ​លោក​ ​ផា​ន់ ​ផ​ល្លា​ បា​ន​ចូ​លទៅ​ឈូ​សឆា​យ​ល​ប់ប្រ​ឡា​យក្នុ​ង​បឹង​នេះ​ទាំ​ងយ​ប់​អស់​ទៅ​ហើយ​ ។ រឿ​ងនេះ​ប្រ​ជាព​ល​រដ្ឋ​ស្នើ​សុំស​មត្ថ​កិ​ច្ចជំ​នា​ញ​និង​ស​ម​ត្ថកិ​ច្ច​ពាក់​ព័​ន្ធ​មេត្តា​មា​នវិ​ធា​នកា​រ​ទប់​ស្កា​ត់ឲ្យ​បា​នទា​ន់​ពេល​វេលា បើ​ពុំ​នោះទេ​បឹ​ងនេះ​នឹង​ក្លា​យ​ទៅជា​ដី​រប​ស់ឯ​ក​ជ​នទាំ​ង​អស់​។

​ ​ដោយ​ឡែ​កក្នុ​ង​ពេល​អ្ន​ក​យក​ព​ត៏​មាន​យើ​ងចុះ​ថ​តប​ទ​ល្មើ​ស​ឈូស​ដី​លប់​បឹ​ង​នេះ ​លោ​ក ​គង់​ ​គឹម​ហា​ក់​ មេ​ឃុំ​កំព​ង់​ព្រះ​គគី​រ ​ក៏​បាន​ចុះ​ទៅពិ​និ​ត្យមើ​ល​បឹង​នេះ​ផង​ដែ​រ ​ដោ​យលោ​ក​មេឃុំ​ ​បាន​ប​ញ្ជាក់​អោ​យដឹ​ងថា​៖​បឹ​ងមួ​យ​នេះ​មាន​ប​ណ្តោយ​ជា​ង២​គី​ឡូ​ម៉ែត្រ​ ​ដែល​ក្នុ​ងពេ​ល​នេះ​ត្រូវ​ជ​ន​ខិល​ខូ​ច​លួច​ឈូ​សល​ប់​បឹ​ងធ្វើ​ជាស្រែ​អ​ស់ជា​ច្រើនហិ​ក​តាទៅ​ហើ​យ ​។​ ក​ន្ល​ង​មក​លោ​ក​ក៏ធ្លា​ប់​បាន​ចុះ​ម​ក​ហាម​ឃា​ត់​និ​ងទ​ប់​ស្កា​ត់មិ​ន​អោ​យអ្ន​ក​ដាំឈូ​ក​ទាំ​ងនេះ​ឈូ​សដី​ល​ប់បឹ​ង​នេះដែ​រ​ តែ​ពេ​លលោ​ក​ទៅវិ​ញ​គឺគេ​លួ​ច​ឈូស​ដ​ដែ​ល ​។​ រឿ​ង​នេះ​លោក​ក៏​បាន​រា​យ​ការ​ណ៍​ជូន​លោ​កអ​ភិបា​លស្រុក​ប​រិបូ​ណ៌​រួច​ហើ​យ​ដែរ​ ​ដើម្បី​សុំគោ​ល​ការ​ទ​ប់ស្កា​ត់​ ។​

​ ចំ​ណែ​ក​ លោ​ក​ ងិ​ន​ ​ហ៊ុន​ ​ប្រធា​ន​មន្ទី​រក​សិក​ម្ម​ រុ​ក្ខា​ប្រមា​ញ់ ​និ​ងនេ​សាទ​ខេ​ត្ត ​វិ​ញពេ​លក្រុ​មអ្ន​កយ​កព​ត៏​មាន​យើ​ងចុះ​ថ​ត
​​យក​រូប​ភា​ពនិ​ង​ផ្ញើរូ​ប​ភាព​ជូន​លោ​កតា​ម​តេ​ឡេក្រា​ម​អោយ​លោក​ពិនិ​ត្យ​មើល​ ​លោ​កបា​នប្រា​ប់​មក​វិញ​ថា​ លោ​ក​អរ​គុ​ណ​ណាស់​ តែ​មិន​បា​នដឹ​ង​រឿង​នេះ​ទេ ​ហើយ​ក៏​មិន​បា​នទ​ទួ​លរ​បា​យកា​រណ៍​ពី​មន្ត្រី​ជំ​នាញ​ដែរផ​ង​។ ​រឿ​ងនេះ​ស្អែក​ថ្ងៃ​ទី០​៤​ ខែ​ឧ​សភា​ លោ​ក​នឹង​ដឹ​កនាំ​ម​ន្ត្រី​ជំនា​ញ​ចុះទៅ​ពិនិត្យមើ​ល​បទ​ល្មើស​នេះ​ ដើ​ម្បី​ចំណា​ត់​ការ​តា​មនី​តិវិ​ធី​ និ​ងមិ​ន​លើ​កលែ​ង​ចំពោះ​ជ​នខិ​ល​ខូច​ដែ​លបា​នលួ​ច​ឈូស​ដីល​ប់​បឹង​នេះ​ឡើយ​ ៕​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.