ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កាកសំណល់​កន្ទុយបារី កំពុង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ

​ឯកឧត្តម គឹម ឆៃ ហៀ​ង  អភិបាលរង​ខេត្ត បាន​ដឹកនាំ មន្ត្រី នៃ​មន្ទីរ​ជំនាញ បរិស្ថាន កសិកម្ម និង​រួម​សហការ​គ្នា​ជាមួយ​តំណាង​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តសៀមរាប ចុះ​ពិនិត្យ ដល់​កន្លែង​ស្តុក​ទុក នូវ​កាកសំណល់​ជា​កន្ទុយបារី​នៅ​ចំណុច​ជិត វត្ត​ត្រាំ​នាគ​ស្ថិតក្នុង ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លរ​ក្រាម​ក្រុង​សៀមរាប ។

​កាក សំណល់​ជា​កន្ទុយ បារី​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់ ជា​របស់ ក្រុមហ៊ុន ប៉ែន លឹម ត្រេ​ឌី​ង ដែល​សព្វថ្ងៃ​ឈរជើង​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ជួល​រថយន្ត​ដឹក​កាកសំណល់​កន្ទុយបារី​ចំនួន​៣០​តោន ដើម្បី​ទម្លាក់​ចោល​ពីរ​ទីតាំង​ផ្សេងគ្នា នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​២០​តោន​និង​ខេត្តសៀមរាប​១០​តោន​ផងដែរ​។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​ស្តុក​សំណល់​បាន​រៀបរាប់​ថា ចាប់តាំងពី​ពេល​កាកសំណល់​កន្ទុយបារី​ត្រូវ​រថយន្ត​ដឹក​ទម្លាក់ចោល​ទី​នេះ​ពួកគាត់​មិនដឹង​ជា​អ្វី​នោះ​ទេ ព្រោះថា​ភ្លាមៗ​មិន​ធុំក្លិន​ឡើយ ប៉ុន្តែ​ក្រោយពី​ទម្លាក់​រយៈពេល​យូ​ទៅ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្លិនស្អុយ​កាន់តែខ្លាំង​ឡើងៗ​ជា​បន្ត ស្ទើរ​ដាច់ដង្ហើម​ម្តងៗ រហូត​ពួកគាត់​ទ្រាំ​មិន​បាន ក៍​ទៅប្តឹង​អាជ្ញាធរ​បន្ត​ទៅ​ជំនាញ ដើម្បី​ឲ្យ​ពួកគាត់​ជួយ​ពិនិត្យមើល តើ​ជា​វត្ថុ​អ្វី ។  ក្រោយ​ពី​មន្ត្រី​ជំនាញ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ កាកសំណល់​ដែល​មិនមែនជា ជី​ធម្មជាតិ រួចរាល់​មក​នោះ ឯកឧត្តម គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បានឲ្យដឹងថា វា​ពុំ​មែន​ជា​ជីធម្មជាតិ អ្វី​ទាំងអស់ គ្រាន់តែ​ជា​កាកសំណល់​កន្ទុយបារី ប៉ុណ្ណោះ ។​ លោក​បន្តថា ពេលនេះ មន្ទីរ​ជំនាញ​ចម្រុះ កំពុង​យក​សំណល់​ទាំងនោះ​ទៅ​ពិនិត្យ​មើល​បន្ត​ទៀត តើ​វា​មាន​ជាតិ​អ្វីខ្លះ ហើយ​ប៉ះពាល់​សុខភាព​មនុស្ស​ក្នុង​កំរិត​ណា​ទៀត​ផង​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ការ​ពិនិត្យ​ក្នុង​ជំ​ហ៊ាន​ដំបូង ត្រឹម​តែ​ក្លិន គឺ​វា​បាន​ប៉ះពាល់​សុខភាព​យ៉ង​ធ្ងន់ធ្ងរ​រួចទៅហើយ ម្លោះ​ហើយ​បើ​ពិនិត្យ​ឃើញ មាន​ជាតិ​អ្វី​ផ្សេង​ដែល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ធ្ងន់ធ្ងរ​នោះ អាជ្ញាធរ មាន​វិធានការ​បន្តទៀត ។

​តាម​ការរៀបរាប់​របស់ លោក ប៊ុន សែន ស៊ុន ជា​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​កាកសំណល់​កន្ទុយបារី បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លងទៅ ក្រុមហ៊ុន​ខាងលើ​បាន​ជួល​រថយន្ត​គាត់​ឲ្យ​ដឹក​កាកសំណល់​កន្ទុយបារី​៣០​តោន​នេះ ពី​ឃ្លាំង​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ដាក់​ក្នុង​ឃ្លាំង​មួយទៀត​នៅ​តំបន់​ព្រៃ​ស្អា​ក​ស្រុក​អន្លង់វែង​២០​តោន ហើយ​យកមក​សៀមរាប​១០​តោន​ផងដែរ ដោយ​ក្រុមហ៊ុន​ឈ្មោះ ប៉ែន លឹម ត្រេ​ឌី​ង អះអាងថា​ជា​ជី​ធម្មជាតិ លុះ​មកដល់​ខេត្ត​សៀមរាប​នា​ពេលយប់ ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​រូបគា​ត់​រក​កន្លែង​ផ្ញើ​សិន ដោយ​ស្ថានភាព​នៅ​ពេលយប់ ក៏​សុំ​ផ្ញើ​ផ្ទះ​កើតហេតុ​ដែល​ក្រុមហ៊ុន ប៉ែន លឹម        ​បាន​ហាមឃាត់​មិន​ឲ្យ​រូបគាត់​ផ្ញើរ​នោះ  ។​

​ឯកឧត្តម គឹម ឆៃ ហៀ​ង បាន​បញ្ចាក់​បន្ថែមថា រហូតមកដល់​ពេលនេះ មន្ត្រី​ជំនាញ​ចម្រុះ​កំពុង​ធ្វើ​ការស្រាវជ្រាវ បើសិនជា​មាន​ការប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ខ្លាំងក្លា​ដោយ​ប្រការ​ណាមួយ  ច្បាប់ និង​ដាក់ទោស​ចំពោះ​ក្រុមហ៊ុន​មួយ​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់​របស់​រដ្ឋ ៕
​ប៊ុន ធឿន (​សៀមរាប )

 

20150313sl4 20150313sl3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.