ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេជោ​ ហ៊ុ​ន​ សែ​ន​ ​​ ​ប្រ​​មុ​​​ខ​​​​រា​​ជ​​​រ​ដ្ឋា​​ភិ​​​បាល​​​​ក​ម្ពុ​​ជា ​​ប​ន្ត​​ក្រើ​នរំ​លឹក ​​ប្រជា​ព​លរ​ដ្ឋ ​​ឲ្យ​​ប្រុ​ង​ប្រយ័​ត្ន​​ខ្ព​ស់ ​ចំ​ពោះ​​ជំ​ងឺ ​C​OV​I​D​-1​9 ​បើ​ ទោះ​បី ​​រ​ក​​មិ​ន​ឃើញ​​ អ្ន​ក​​កើ​ត​​ថ្មី​​​ក៏ដោ​យ​

រាជធានី​​ភ្នំ​ពេញ​ ​៖​ នា​​ព្រឹ​ក​​​ថ្ងៃទី​​​២៤​ ​ខែ​មេសា​ ​ឆ្នាំ​​​២០២០ ​តា​​​ម​​រ​​​យៈ​​​​​ទំ​​​ព័រ​ ​F​a​ce​book ស​ម្តេចតេជោ ​ហ៊ុន​ សែ​ន​ ប្រ​មុ​ខ​​រា​ជ​រដ្ឋា​ភិ​បាល​​​កម្ពុ​ជា​ ​​បា​ន​​ប​ង្ហោះ​​សា​រ​​​ដែ​ល​​​ជា​ការ​​​ក្រើន​រំ​លឹ​ក​​ដ​ល់​​​ប្រជា​ព​ល​រដ្ឋ​ ​កុំ​ឱ្យ​​​មើល​ស្រា​ល​​​ចំ​ពោះ​​ស្ថា​នភា​ព​​រី​ក​​​រាល​ដា​ល​​ជំ​ងឺ​​កូ​​​វីដ​​១​៩​ ​ហើ​យ​​ត្រូ​វ​មាន​​​កា​រប្រុ​ង​ប្រយ័​ត្នជា​ប់​​ខ្លួ​ន​​ជា​និច្ច ​​ជា​ពិសេ​ស​​ត្រូ​វ​​​បង្កើ​ន​​​ការ​ប្រុ​ង​ប្រ​យ័ត្ន​​​ទ្វេ​ដង​ ​។​​

​សម្តេច ហ៊ុន សែន បាន​ក្រើន​រំលឹកថា «​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅក្នុង​ប្រទេស​យើង ទោះបី​អត្រា​ឆ្លង​រោគ​កូ​វីដ​១៩ មិនបាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ ហើយ​ចំនួន អ្នក​ព្យាបាល​ដែល​បានជា​សះស្បើយ​ក៏​កាន់​តែមាន​ច្រើន​ពិតមែន​។ ប៉ុន្តែ​យើង​ត្រូវ​មានការ ប្រុងប្រយ័ត្ន​ជាប់​ខ្លួន​ជានិច្ច ជាពិសេស​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទេ្វ​ដង​។ ព្រោះ​មេរោគ​កូ​រ៉ូ​ណា ២០១៩ (Coronavirus 2019) ដែល​យើង​ហៅថា​កូ​វីដ​១៩ ដែលជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ គឺ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​»​។​

​សម្តេច​បាន​បន្តថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅតាម​ដងផ្លូវ​ក៏មាន​ការធ្វើដំណើរ​រ​ណែន​រកកល់​ស្ទះ ចរាចរណ៍​ទៀតផង​។ សូម​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចងចាំ​នឹង​បង្កើន ការប្រុងប្រយ័ត្ន​ជាប់​ខ្លូន​ជានិច្ច គឺ​ត្រូវ​ពាក់​ម៉ាស​ការពារ មានទឹក​អាល់កុល និង​ជឹ​ល​សម្អាត មេរោគ​និង​បាក់តេរី​ផ្សេងៗ ចៀសវាង​ការចម្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដោយសារ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន​ឬ​គិត​ស្រាលៗ​ថា​ស្រុក​យើង​មិន​អី​ទេនោះ​។​

​សម្តេច​ក្រើន​រំលឹកថា បើ​គ្មាន​ការចាំបាច់​ទៅខាង​ក្រៅ​ផ្ទះ​ទេ សូម​កុំទៅ ឬ​ទៅក្នុង​ចំណោម​ក្រុម មនុស្ស​ច្រើន គឺ​អោយតែ​មេ​គ្រួសារ​ឬ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទៅបាន​ហើយ​។​

​សូម​បងប្អូន​យក​ការព្រួយបារម្ភ​និង​ភ័យខ្លាច​នេះ​ទៅ​ការ​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប្រចាំ​រាល់ថ្ងៃ ដោយមាន​អនាម័យ​រស់នៅ​ល្អ ដើម្បី​សុខភាព​និង​អាយុ​វ​ជីវិត​រស់នៅ​បាន​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.