ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បង្រ្កាប​ទីតាំ​ងច្រៀ​ក​ឈើខុសច្បាប់ ​ដោយ​ប្រើប្រា​ស់ម៉ា​ស៊ី​នថា​ស ​និង​ដ​ក​ហូត ឈើ​រា​ប់សិ​ប​ម៉ែត​គូប តែ​ឈ្មួញ​ដឹង​ខ្លួន​មុ​ន បឹ​ទសាប៊ូ​គូទ​អស់​

ខេត្ត​​កំ​ព​​ង់​ធំ​ ៖​ ប្រ​តិប​ត្តិ​កា​រចុះប​ង្រ្កា​បប​ទ​ល្មើ​សដឹ​កជញ្ជូន និ​ងច្រៀក​ឈើខុ​ស​ច្បាប់ប្រាំ​មួយ​ក​ន្លែង​ស្ថិត​នៅ​តំ​បន់​ភូមិ​កំ​ពង់​ស្តេច ​ឃុំ​ក្រវ៉ា​ ​ស្រុក​បា​រាយ​ណ៍​ ខេ​ត្ត​កំព​ង់​ធំ ​ដែ​លដឹ​ក​នាំដោ​យ​លោក​វ​រៈ​សេនី​យ៍​ទោ​ ឃុ​ន​ ប៊ុ​ន​ហូ​រ ​មេប​ញ្ជា​ការ​ង​ក​ងរា​ជ​អា​វុ​ធហ​ត្ថ​ខេ​ត្តកំ​ព​ង់​ធំ ​លើ​ទីតាំ​ង​ប្រាំមួ​យក​ន្លែង​ និ​ង​ដក​ហូ​ត ​ឈើ​មូល​ ​និង​ឈើ​ច្រៀក​ជា​ច្រើ​នម៉ែ​ត​គូប​។​ ​

​ ​​ក្នុ​ងប្រតិ​បត្តិ​ការ​ចុះ​បង្រ្កា​បទី​តាំ​ងច្រៀ​ក​ឈើនៅ​ចំ​ណុច​ភូ​មិកំ​ពង់​ស្តេច​ ​លោ​កវ​រសេ​នី​យ៍ទោ​ ​ឃុន​ ​ប៊ុន​ហូ​រ ​បានលើ​ក​ឡើង​ថា​ ស​កម្ម​ភា​ពចុះ​ប​ង្រ្កាប​ទី​តាំង​ខា​ងលើ​នេះ ​អូ​សប​ន្លា​យរ​យៈ​ពេល​ពី​រថ្ងៃ​ ​គឺចា​ប់​ពីថ្ងៃ​ទី​២​១ ​ដ​ល់ថ្ងៃ​ទី​២២​ ​ខែ​មេសា​ ​ឆ្នាំ២​០​២០​ ​ដោយ​មា​នកា​រ​ស​ហកា​រ​ជាមួ​យ​ផ្នែក​រ​ដ្ឋ​បាល​ព្រៃ​ឈើ​កំព​ង់​ថ្ម​ផង​ដែ​រ។​ ​ចំពោះ​កា​រ​អូស​ប​ន្លា​យកា​រ​ដឹក​ជ​ញ្ជូន​ឈើ​រហូ​ត​ដល់​ពី​រ​ថ្ងៃ​ ព្រោះ​ទី​តាំ​ង​ ជ្រៀ​ក​ឈើ​មាន​រ​ហូត​ដ​ល់៤​ក​ន្លែង​ស្ថិ​ត​នៅឆ្ងា​យ​ពី​គ្នា ​ហើ​យស្ថា​ន​ភាព​ផ្លូ​វ​ពិបា​ក​ចូល​ដឹ​ក ​ម្យ៉ា​ងទៀ​ត​កា​រលា​ក់​ទុក​ឈើ​មូល​ស្ថិ​ត​ក្នុង​បឹ​ង​ និ​ង​ស្ទឹ​ងជី​និ​ត ត្រូ​វ​ការ​ក​ម្លាំ​ងចុះ​រា​វអូ​ស​តាម​រ​យៈកា​ណូ​តម​ក​កាន់លើ​គោ​កទើ​បស្ទួ​ច​ឡើង​។​ លោ​ក​ប​ន្តថា​ ​ប្រតិ​ប​ត្តិកា​រ​ណ៍នេះ​ធ្វើ​ឡើ​ង​ក្រោយ​ពី​មា​នកា​រ​រា​យកា​រ​ណ៍​ពីប្រ​ជា​ព​លរ​ដ្ឋក្នុ​ង​មូល​ដ្ឋា​នថា​ ​“ស​ក​ម្មភា​ព​ដឹក​ ​និ​ងច្រៀ​ក​ឈើអា​ណា​ធិ​បតេ​យ្យ​ក្នុង​ភូ​មិ ​និ​ង​តា​មព្រៃ​ក្បែ​រ​ភូមិ​យ៉ា​ង​អាណា​ធិ​បតេ​យ្យ បំ​ផ្លា​ញព្រៃ​ឈើ​ដែ​លមា​ន​ប្រ​ភព​ម​កពី​ព្រៃ​អង្គ​តែ​ន”​ ក្រោ​ម​ដែ​នគ្រ​ប់​គ្រ​ងរ​ប​ស់​ក្រសួ​ង​បរិ​ស្ថាន​ ​ដែល​មា​នម​ន្ទី​រ​បរិ​ស្ថា​ន​ខេត្ត​កំ​ព​ង់​ធំជា​សេ​នាធិ​កា​រ”។

​លោ​កវ​រ​សេនី​យ៍ទោ​ប​ញ្ជា​ក់ប​ន្ថែម​ថា​ ស​ក​ម្ម​ភាព​ច្រៀ​កឈើ​ខុ​ស​ច្បាប់​នៅ​ក្នុ​ងភូ​មិ​សាស្រ្ត​នេះត្រូ​វ ​បា​នជ​ន​សង្ស័​យ​ដា​ក់ប​ណ្តា​ញនៅ​តា​ម​ផ្លូ​វ​ជាច្រើ​ន​កន្លែ​ង ​ដែ​លធ្វើ​ឲ្យ​ការ​ប​ង្ក្រា​បមិ​នបា​នរឹ​បអូ​សយ​កម៉ា​ស៊ី​នបា​ន​ទាំង​ស្រុ​ង​នោះទេ​ ​ព្រោះមុ​ន​មក​ដល់ ជ​នល្មើ​សបា​ន​ដឹ​ងមុ​ននិ​ង​ដោះម៉ា​ស៊ី​នចេ​ញ​ស្ទើរ​តែអ​ស់​ទៅហើ​យ​ ស​ល់​តែ​គំន​រ​ឈើជា​ច្រើ​នដុំ​ និ​ង​សន្លឹ​ក​ មិ​ន​អាច​វា​ស់វែ​ង​បា​នពិ​ត​ប្រាក​ដ រង់ចាំប្រ​មូល​អ​ស់ពី​ក្នុ​ងបឹ​ង ​និ​ងស្ទឹ​ងជា​មុ​នសិ​ន​។ ​

​ ​ ប្រ​ជា​ពល​រ​ដ្ឋ​ដាក់​ច​ម្ងល់​ថា​ ប្រ​ភ​ព​ឈើដែ​ល​ដឹ​ក​ចេញ​ពី​ព្រៃ​អង្គ​តែ​ន​ត្រូវ​បា​នម​ន្ទី​រ​បរិ​ស្ថា​ន​ខេត្ត​កំព​ង់ធំ​ ​ដា​ក់ស្នា​ក់​ការ​ចំ​នួ​នបី​ក​ន្លែង​ ​គឺស្នា​ក់​ការ​ចំ​ណុច​អូ​រ​ដៃជ្រៃ​ ​អូតា​ព្រ​ហ្ម ​និ​ងចំ​ណុ​ច​៤៤​ ​ឃុំ​ក្រយា​ ​ស្រុក​សន្ទុ​ក ដើ​ម្បី​កា​រពា​រ​នៃកា​រ​កា​ប់បំ​ផ្លាញ​ ​និង​ដឹ​កជ​ញ្ជូ​នចេ​ញ ​ប៉ុន្តែ​ប្រភ​ព​ឈើ​អាណា​ធិប​តេ​យ្យនៅ​តែ​បន្ត​ដឹ​ក​យ៉ាង​គ​គ្រឹក​គ្រេ​ងឆ្ល​ង​កាត់​មុ​ខ​ទីតាំ​ង​ទាំង​អ​ស់នេះ​យ៉ា​ងរំ​ភើ​យ!​ ​មិន​មែ​នមា​ន​តែ​ ប្រ​ជាព​ល​រដ្ឋ​ស្ថិ​តនៅ​ក្នុ​ងភូ​មិ​កំព​ង់​ស្តេច​នោះ​ទេ ​គឺ​មាន​ឈ្មួ​ញជា​ម្ចា​ស់រ​ណា​ និ​ង​ម៉ាស៊ី​នម​កពីភូ​មិ​តាភោ​គ ​និង​មួ​យចំ​នួ​នធំ​ទៀ​តម​កពី​ស្រុ​កសន្ទុ​ក​ផង​ដែ​រ​។ ​សក​ម្ម​ភា​ពទាំ​ង​អស់​នេះ ​បា​នធ្វើ​ឲ្យ​មហា​ជ​នដា​ក់​ការ​ស​ង្ស័យ​ថា​ “​ប្រហែ​ល​ជាឈ្មួ​ញ​ដឹក​ជ​ញ្ជូន​ឈើទាំ​ងអ​ស់នោះ​ ត្រូ​វ​រូវ​គ្នា​ជាមួ​យ​សម​ត្ថកិ​ច្ច​នៅលើ​ដ​ងផ្លូ​វ​ទាំង​អស់​នេះឬយ៉ា​ង​ណា ​ទើប​ធ្វើ​កា​រ​ដឹក​ជញ្ជូ​នដោ​យ​សេរី​បែ​បនេះ​?”​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.