ខេត្តក្រចេះ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាពេលយប់ មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង នៅភូមិថ្មហាលវាល ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ។
ក្រសួងក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះករណីមានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ៕





