ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សា​ខាកា​ក​បា​ទក្រ​ហ​ម​កម្ពុ​ជា​ ​ខេត្ត​កំ​ពង់​ធំ​ ​ចែ​កអំ​ណោ​យ​​ម​​នុ​​ស្ស​ធ​​ម៌ ​ជូន​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋខ្វះ​ខាត​ ​ជន​ចា​ស់ជ​រា​ ជួ​ប​ការ​លំ​បាក​ ​ចំនួ​ន​ ៣​៩​គ្រួសា​រ

ខេត្តកំ​ព​ង់ធំ ៖ ថ្ងៃទី១​៥ ​ខែ​មេសា​ ​ឆ្នាំ២​០​២០​ ​លោក​ ​សុ​ខ ​លូ ​ប្រ​ធា​ន​គណៈក​ម្មា​ធិ​ការ​សា​ខាកា​ក​បាទក្រ​ហ​មក​ម្ពុជា​ខេ​ត្តកំ​ព​ង់ធំ​ និ​ង​លោក​ជំ​ទា​វ ​អ​ញ្ជើញ​ចូ​លរួ​ម​ពីអ​ភិ​បា​លក្រុ​ង​ ស្រុ​ក​ លោ​ក​មេ​ភូមិ​ ​មេឃុំ​ ​និ​ងស​ហ​ការី​ ​នាំយ​ក​អំណោ​យ​មនុ​ស្ស​ធ​ម៌ ​ពី​សាខា​កា​ក​បា​ទក្រ​ហ​ម​កម្ពុ​ជា ​ខេ​ត្តកំ​ព​ង់​ធំ ​ចែ​កជូ​ន​ដល់​ប្រ​ជា​ពល​រ​ដ្ឋខ្វះ​ខា​ត​ ជ​ន​ចាស់​ជ​រា​ ជួ​ប​ការ​លំ​បាក​ ​ចំនួ​ន៣​៩​គ្រួសា​រ​ ក្នុ​ងភូ​មិ​ដំរី​ជា​ន់ខ្លា​ ​ក្រុ​ងស្ទឹ​ង​សែ​ន ​ភូ​មិត្រពាំងសិ​លា ​ភូ​មិវា​ល​វែង​ ​និង​ភូ​មិប្រា​សា​ទ ​ស្រុ​ក​ប្រាសា​ទសំ​បូ​រ ​ក្នុ​ងខេ​ត្ត​កំព​ង់​ធំ ​។

លោក សុខ លូ អំពាវនាវសូមអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាអនាម័យខ្លួនឯងជានិច្ច ត្រូវលាងដៃនឹងសាប៊ូឱ្យបានស្អាត និងផ្សព្វផ្សាយអំពីជំងឺកូវិដ១៩ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ១៩។លោកបានបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លី ប្រសិនបើ​មានការខ្វះខាត ឬមានបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬសមា ជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពល រដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ម្យ៉ាងទៀត ការនាំយកអំណោយចែកជូនចាស់ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនេះ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករំលែក បាន​ទាន់ពេលវេលាមិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយប្រជា​ពលរដ្ឋ​ឱ្យទាន់ពេល​វេ​លា។​

ជាចុ​ងក្រោយលោក សុខ លូ ក៏បានចែក​អំណោយជូនប្រ​ជាព​លរ​ដ្ឋ​មាន​ជី​វភា​ព​ខ្វះខា​ត ​ជនចាស់ជ​រា ជួប​ការលំបាក​ ចំនួ​ន៣៩​គ្រួសារ នៅ​ក្នុងមួ​យគ្រួ​សារ​ទ​ទួល​បាន​ ​អង្ក​រ​ ២​៥ ​គីឡូ​ មុង​១ ​ភួ​យ១​ ​សារុ​ង១​ ​ក្រម៉ា​១ ​ត្រីខ​១​​យួរ​ មី១​កេ​ស ​និង​សា​ប៊ូ១​ដុំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.