ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កូនចៅ​លោក​ឧ​កញ្ញ៉ា ទូច ស៊ៀ ដាក់​បេន​ទា​ប្រាក់​ពី​ក្រុម​រត់ ឡាន​តាក់ស៊ី​ឆ្លងកាត់​ខេត្ត​សៀមរាប

ខេត្តសៀមរាប ៖ តំណាង​សមាគមន៍​ក្រុម​រត់​ឡាន​តាក់ស៊ី​មកពី​បី​(៣) ខេត្ត បាន​តវ៉ា​ជាមួយ​និង​ក្រុម​កូនចៅ​លោក ឧ​កញ្ញ៉ា ទូច ស៊ៀ ដាក់​បេន​ទា​ប្រាក់​ពី​ក្រុម​ពួកគាត់​ចំនួន ៩៦ រថយន្ត ថ្លៃ​សេវាកម្ម​ឆ្លងកាត់​ផ្លូវ ខេត្ត សៀមរាប ឆ្ពោះ ទៅ​ខេត្ត​បន្ទាយមានជ័យ  (​ដែល​គេ​តែង​ហៅថា កុងត្រូល​ជជុះ​នោះ​) នៅ ចំណុច ផ្លូវជាតិ​លេខ​៦​ជិត​ដល់​ច្រកចូល ទៅ​បូ​រ៉ី សៀង​ណាំ ប្រមាណ​៤០ ម៉ែត្រ ស្ថិតក្នុង​ភូមិ ចុង កៅស៊ូ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្ត សៀមរាប នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ។

​លោក ឡេង ស្រ៊ន់ តំណាង​ឲ្យ​សមាគមន៍ក្រុ​ម​រត់​តាក់ស៊ី​បានឲ្យដឹងថា សមាគមន៍​គាត់​រត់​តាក់ស៊ី​មក​ពី​បី​(៣)​ខេត្ត គឺ​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម បាន​បើកបរ​ឆ្លងកាត់​ខេត្ត​កំពង់ធំ ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ទិសដៅ​ត្រូវ​ឈប់់ ចត ។

​លោក​បាន​បន្តថា រយៈពេល​ជិត​១០​ឆ្នាំ​ហើយ​ក្រុម​ពួក​គាត់​រត់​តាក់ស៊ី​ទទួល​នូវ​ការគាបសង្កត់​ពី​សំណាក់​ក្រុម​កូនចៅ​លោក ឧ​កញ្ញ៉ា ទូច ស៊ៀ ទា​ឲ្យ​បង់​ប្រាក់​ថ្លៃ ឆ្លងកាត់​ក្រុង ក្នុង​តំលៃ ១​ម៉ឺន​រៀល លុះ​ត្រឡប់​មក​វិញ​ត្រូវ​បង់ប្រាក់​ក្នុង​តំលៃ ១​ម៉ឺន​៥​ពាន់​រៀល រហូតមកដល់​ពេលនេះ ។ លោក​បាន​បញ្ចាក់​ថា ម្តងម្កាល​ដែរ​ក្រុម​ពួកគាត់​បើកបរ គេច​តាម​ផ្លូវ​វៀង ក្រុង​សៀមរាប ក៍​ប៉ុន្តែ មិន ដែល គេច​រួច ម្តងណា​ឡើយ ហើយ​មិនតែប៉ុណ្ណោះ ពួក​គេ​ផាក ពិន័យ ទ្វេរ​ដង​ន្ថែ​មទៀត ចាប់ពី ៦​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល ឯណោះ​ដើម្បី​ជា​ការប្រមាន ។

​តំណាង​សមាគមន៍ ក្រុម​តាក់ស៊ី បានបញ្ជាក់ បន្ថែមថា ក្រៅពី​បេន​ខេត្ត​សៀមរាប​គ្មាន​ខេត្ត​មួយ ណា​យក​ប្រាក់​ថ្លៃ​ឆ្លងកាត់​ឡើយ ។

​ដើម្បី បញ្ជាក់​នូវ​មន្ទិលសង្ស័យ អ្នក​ព័ត៌មាន​បាន​សុំ​ការបំភ្លឺ​ពី លោក នៅ ប្រុស ដែល​គេ​ស្គាល់​ថា​ជា​អ្នក គ្រប់គ្រង​ផ្នែក​ទា​ភាស៊ី​បេន​ទ្បាន​នៅ​ខេត្ត​សៀមរាប​តំណាង លោក​ឧ​កញ្ញ៉ា ទូច ស៊ៀ តែ​ពេល​នោះ លោក បាន​ឆ្លើយថា​លោក​បាន​ផ្តល់​បទសម្ភាសន៍​ម្តង​រួចមកហើយ​កាល​ពី​ម្សិលមិញ គាត់​បាន​បញ្ជាក់​ដាក់​ក្រុម​អ្នកយកព័ត៌មាន​ថា​គាត់​ធ្វើ​នេះ​គឺ (​អនុវត្ត​តាម​សៀវភៅ​បន្ទុក​) តែប៉ុណ្ណោះ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី ថ្ងៃទី​២៤ ខែ​ដដេល ក៏​មាន​ការតវ៉ា​ពី​ក្រុម​អ្នក​រត់​តាក់ស៊ី​ឆ្លងកាត់​ផងដែរ ខណៈនោះ  អ្នក​ព័ត៌មាន​បាន សម្ភាស​លោក ឧ​កញ្ញ៉ា ទូច ស៊ៀ តាម​ទូរស័ព្ទ លោក​ឧកញ៉ា​ឆ្លើយថា គ្មាន​អ្នកណា ឲ្យ​បង់បេន​ឆ្លង កាត់​ផ្លូវ​នោះទេ មិនតែប៉ុណ្ណោះ លោក ឧញ្ញ៉ា​បាន​រុញអ្នក ព័ត៌មាន ( ខ​ល ) ទៅ លោក នៅ ប្រុស អ្នក គ្រប់គ្រង​ផ្នែក​ទា​ភាស៊ី​បេន​ទ្បាន បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា សេវា បង់​ប្រាក់​ថ្លៃ​បេន​ចូល​ចត​ចាប់​ម៉ួយ នោះ បេន តម្រូវ​ឲ្យ​យក (​ទៅហើយ ត្រឡប់មកវិញ​) ក្នុង​តំលៃ ២​ម៉ឺន​រៀល ប៉ុណ្ណោះ រីឯ​រថយន្ត​តាក់ ស៊ី​ឆ្លងកាត់​ក្រុង ( មិន​បង់ប្រាក់​ឡើយ ) ប៉ុន្តែ​មក​ដល់​ថ្ងៃទី​២៥ ខែ​ឆ្នាំ​ដ៏​ដែល ក៏​មាន​ការតវ៉ា​ម្តងទៀត ដោយសារ​លោក​តំណាង លោក​ឧ​កញ្ញ៉ា ទូច ស៊ៀ ស្ទាក់​ចាប់​រថយន្ត​ក្រុម​តាក់ស៊ី​ទា​ប្រាក់​ដដែល ដោយ​មិន​គោរព​នូវ​ពាក្យសន្យា​ឡើយ ។

​អ្នកព័ត៌មាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ឧកញ៉ា ជាច្រើន​លើក​ផង​ដែរ ក៍​ប៉ុន្តែ​មិន​ទទួល​ឡើយ  តំណាង​ក្រុម តាក់ស៊ី ទាំង​៩៦ បាន​សុំ ឲ្យ​បញ្ចុះ ថ្លៃ​ឆ្លងកាត់ ត្រឹមតែ​៥​ពាន់​រៀល ពេល នោះ​ដែរ​លោក នៅ ប្រុស បាន​យល់ព្រម​ឲ្យ​បង់​ក្នុង មួយ​រថយន្ត​៥​ពាន់​រៀល សម្រាប់​ឡាន បី​(៣) ប៉ុណ្ណោះ ចំពោះ តាក់ស៊ី​ជាង​៩០​ឡាន​ទៀត   ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕
​ប៊ុនធឿន​( សៀមរាប​)

2015_03_03sl1 2015_03_03sl2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.