ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ការត្រៀមខ្លួន សម្រាប់​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​នឹង​ការដណ្តើមយក​ឱកាស និង ការ​ជំនះ​លើ​កត្តា​ប្រឈម​សម្រាប់​អាជីវកម្ម​

​រួម​មាន​មន្ត្រី​​រាជការ បុគ្កលិ​ក​រដ្ឋ​និង​ឯកជន ពាណិជ្ជករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ប្រមាណ​ជា ៤០០​នាក់ មក​ពី​ស្ថាប័ន​-​អង្គភាព​នានា ដូចជា​មន្ទីរ​ពាណិជ្ជកម្ម  សភាពាណិជ្ជកម្ម  ធនាគារ  ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទី​ភ្នាក់ងារទេសចរណ៍  និស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ  អ្នកគ្រប់គ្រង​សណ្ឋាគារ និង​ភោជនីយ៍ដ្ឋាន ជាដើម ។​ល​។  បាន​ជួបជុំគ្នា នៅក្នុង​វេទិកា​វិស័យ​ឯកជន​តាម​បណ្តា​ខេត្ត ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប ។

​នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេទិកា​នេះ បាន​រៀបចំ​ដំណើរការ​នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្រុង​សៀមរាប  ។    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​ជាតិ​សមាគម​សេដ្ឋកិច្ច​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ធ្វើជា​វាគ្មិន​យ៉ាងសំខាន់ ដឹកនាំ​ដំណើរការ​វរទិកា​ដ៏​មាន​សារសំខាន់​នេះ  ក្រោម​ប្រធានបទ ការរៀបចំ​ខ្លួន សម្រាប់​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហើយ​នៅ​ពេល​រសៀល​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្ម ក៏​មាន​រៀបចំ​ដំណើការ សិក្ខាសាលា​ជា​ស៊េរី​ដែល​ពាក់ព័ន្ធ​មួយទៀត  ស្តីអំពី បច្ចុប្បន្នភាព នៃ​កំណែទម្រង់ ក្រសួង​ពាណិជ្ជកម្ម និង ការជួយ​អភិវឌ្ឍ​វិស័យ​ឯកជន ។

​នៅក្នុង​វេទិកា​វិស័យ​ឯកជន​តាម​បណ្តា​ខេត្ត ស្តីអំពី ការត្រៀមខ្លួន​សម្រាប់​ស​មា​ហ​រណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ត្រូវ​បាន​និយាយ​អំពី​ការទទួល​បាន​ហិរញ្ញប្បទាន  ការចូល​ទៅ​កាន់​ទីផ្សារ​នឹង​ការប្រកួតប្រជែង  និង​បាន​និយាយ​ផងដែរ អំពី​បញ្ហា​ជាក់លាក់ ដែល​ទាក់ទង​ទៅនឹង ផលិតផល​កសិកម្ម ។

​ក្នុង​សន្ទរកថា និង​បទ​បង្ហាញ​គន្លឹះ របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​ជាតិ​សមាគម​សេដ្ឋកិច្ច​អាស៊ាន បាន​លើកឡើង​ថា  កម្ពុជា​បច្ចុប្បន្ន បាន​និង​កំពុង​ស្ថិត​ក្នុង​របត់​ថ្មី ហើយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺជា​ចំណុចរ​បត់​នៃ​បរិយាកាស​ធុរៈកិច្ច  ដូច្នេះ តើ​យើង (​កម្ពុជា​) ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ?  ដើម្បី​ទាញយក​អត្ថប្រយោជន៍  កាលានុវត្តភាព  និង​ជំនះ​ដោះស្រាយ​ឲ្យបាន នូវ​រាល់​កត្តា​ប្រឈម នានា ដែល​នឹង​អាច​កើតមានឡើង​នៅពេលនោះ  ?  ។

​ជាមួយនឹង​ការបង្ហាញ​សារ​គន្លឹះ ឯកឧត្តម បាន​លើកយក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​អង្គ​វេទិកា   នោះ​គឺ​បញ្ហា​លំហូរ​ពលកម្ម​ជំនាញ​ដោយ​សេរី  ។    ឯកឧត្តម​បាន​លើកឡើង​ថា នៅក្នុង​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន  ធនធាន​មនុស្ស​នឹង​ត្រូវ​បាន​ចរាចរណ៍​ដោយ​សេរី នៅក្នុង​តំបន់​អាស៊ាន !  តើ​អ្វី ? ដែល​ជា​ការព្រួយបារម្ភ​របស់​កម្ពុជា ?  អ្នកជំនាញ​បរទេស  មក​ដណ្តើម​ការងារ​ល្អៗ​នៅ​ស្រុក​យើង ឬ យ៉ាង​មេច​?  ។​

​ឯកឧត្តម បាន​បកស្រាយ​ថា  បញ្ហា​នេះ មិនមែន​ជា​ការព្រួយបារម្ភ​របស់​កម្ពុជា​នោះ​ទេ  ព្រោះ​អ្នកជំនាញ​ទាំងនោះ  មាន​តម្លៃ​ខ្លួន​ខ្ពស់​នៅ​ស្រុក​គេ  ស្រុក​យើង​មានតម្លៃ​ទីផ្សារពលកម្ម​ទាប​ជាង ដូច្នេះ​អ្នក​ទាំងនោះ​វា​ពិបាក​បន្តិច​ក្នុង​ការ​មក​ទទួល​ប្រាក់​តម្លៃ​ខ្លួន​ទាប​នៅ​ស្រុក​ខ្មែរ  ក៏ប៉ុន្តែ អ្វី​ដែល​កម្ពុជា​ត្រូវ​បារម្ភ  នោះ​គឺ​ធនធានមនុស្ស​របស់​កម្ពុជា ត្រូវបាន​ធ្វើ​ចំណាកស្រុក ហូរ​ចូល​ទៅ​យក​តម្លៃ​ពលកម្ម​ខ្ពស់​នៅ​ស្រុក​គេ  ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​ការហាមឃាត់​នោះឡើយ ។

​នៅក្នុង​សំនួរ​ដែល​សួរថា តើ​កម្ពុជា​កំពុង​ឈរ​នៅ​ទីណា ?  ឯកឧត្តម​បាន​បង្ហាញ​ការឆ្លុះបញ្ចាំង​ទៅនឹង​ផែនការ​លម្អិតរ​បស់​ស​ហគ​មន៍​សេដ្ឋកិច្ច​អាស៊ាន ( AEC ) ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ ២០០៧ ដែល ACE នោះ  នឹង​បង្កើត​អាស៊ាន ឲ្យទៅ​ជា​ទីផ្សារ  ឲ្យ​អាស៊ាន​ទៅ​ជា​គោលដៅ​ដែល​មាន​ថាមពល  ប្រកប ដោយ​សសរស្តម្ភ​ទាំង​៤  គឺ​ទី​១ ទីផ្សារ​និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ  ទី​២ តំបន់​ដែល​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង  ទី​៣ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​សមធម៌ និង​ទី​៤ គឺ សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​ពិភពលោក  ។ ឯកឧត្តម​បាន​បញ្ជាក់ថា  ឆ្នាំ​២០១៥​នេះ  វា​គ្រាន់តែ​ជា​ការចាប់ផ្តើម​តែប៉ុណ្ណោះ សមាហរណកម្ម សហគមន៍ សេដ្ឋកិច្ច​អាស៊ាន គឺជា​កត្តា​សំខាន់​បំផុត នៃ​ដំណើរ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ចាប់​យក​ឱកាស​មាស​នេះ​ឲ្យបាន ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា  ៕
​ប៊ុនធឿន ( សៀមរាប​)

2015_02_25sl1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.