ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេច​ក្រឡា​ហោម​ ​ស ​ខេ​ង ​ជួប​​​សំណេះ​សំ​ណាល​ ​ជាមួ​យ​​ម​ន្ត្រី​ នៃ​​​អង្គ​ភាព​ ​​និង​​​ស្ថាប័​ន​​នា​នា ​ដែ​ល​​កំ​ពុង ​​បំ​ពេញ​ភារ​កិច្ច ​​តាម​​ប​ណ្ដា​​ច្រក​ទ្វា​រ ព្រំ​ដែ​ន​​អ​ន្តរ​ជាតិ​​​ប៉ោយ​ប៉ែ​ត​​

ខេ​ត្ត​បន្ទា​យមា​ន​ជ័យ​ ៖​ ​នា​​ព្រឹ​ក​​ថ្ងៃ​ទី​​២​៦ ​ខែមី​នា​ ឆ្នាំ​​​២០​២​០​​នេះ​ ស​ម្ដេ​ច​​ក្រឡា​ហោម​ ​ស ​ខេ​ង​ ឧ​ប​នាយ​ក​រដ្ឋ​មន្ត្រី​ ​រដ្ឋ​មន្ត្រី​​​ក្រសួ​ង​មហា​ផ្ទៃ​ បា​ន​​អ​ញ្ជើញ​​​ជួប​​​សំណេះ​សំ​ណាល​​​ដោយ​ផ្ទា​ល់ ​ជា​មួយ​​ម​ន្ត្រី​​នៃ​​​អង្គ​ភា​ព ​និ​ង​​ស្ថា​ប័​ន​​នា​នា ​ដែ​ល​​កំ​ពុ​ង​​បំ​ពេញ​ភា​រកិ​ច្ច​​តាម​​​បណ្ដា​​​ច្រក​ទ្វារ​ព្រំ​ដែន​​​អន្ត​រ​ជាតិ​​​ប៉ោយ​ប៉ែ​ត ​ដែ​ល​​ពិ​ធី​​ជួ​ប​​សំ​ណេះសំ​ណា​ល​​នេះ​ បា​ន​​ប្រា​រ​ព្ធ​​ឡើ​ង​​នៅ​​ប៉ុ​ស្តិ៍ន​គ​របា​ល​​អ​ន្តោរ​​​ប្រវេ​ស​ន៍​​ច្រ​កទ្វា​រ​​ប៉ោ​យ​ប៉ែត​ ​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ​។​​

​ក្រោម​អ​ធី​តី​ភាព​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធី​ជួប​សំណេះសំណាល​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទា​មានជ័យ ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាល​ប​បន្ទាយមានជ័យ ជាពិសេស​មន្ត្រីរាជការ និង​កងកម្លាំង ដែល​បំពេញភារកិច្ច​នៅតាម​បណ្ដា​អង្គភាព​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ​។​

​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​៖​ការចូលរួមចំណែក​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​អង្គភាព​នៅ​ច្រកទ្វារព្រំដែន​កម្ពុជា ថៃ ទាំង​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​ប្រឈម​ខ្លាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ពេលនេះ​បាន​ក្លាយជា​វិបត្តិ​ធ្ងន់ធ្ងរ​របស់​ពិភព​កលោក​។​សម្ដេច​បាន​បន្តថា​ក្រៅ​តែ​បាននិងកំពុង​រីក​រាល​ដាល​នៅ​បណ្ដា​ប្រទេស​ស្ទើ​ទាំងអស់​លើ​ពិភពលោក ពិសេស​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​ម​ជ្ឈឹ​ម​បូព៌ា បន្ទាប់ពី​ប្រទេស​ចិន​មាន​សភាព​ធូរស្រាល​នោះ នៅពេលនេះ​តំបន់​អាស៊ាន​ទាំង​១០​ប្រទេស សុទ្ធ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទាំងអស់​។​សម្ដេច​បានបញ្ជាក់​អំពី​ការសម្រេចចិត្ត​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ​ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​បាន​បិទ​ការដ្ឋាន​ការងារ​មួយចំនួន ធ្វើឱ្យ​ពលរដ្ឋ​ថៃ​នៅ​ទំនេរ ហើយ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ទីនោះ​ក៏​ទំនេរ​ពី​ការងារ​។​​ព្រោះតែ​ដូច្នេះហើយ សម្ដេច​បានផ្ដល់​ការ​ពន្យល់ថា​ពលរដ្ឋ​ខ្មែរ​ទំនេរ​ពី​ការងារ និង​មានការ​ភ័យខ្លាច​ផង​នោះបាន​ចាប់ផ្ដើម​សំរុក​នាំគ្នា​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នា​ប៉ុន្មាន​ថ្ងៃមុន ដែល​ធ្វើឱ្យ​អាជ្ញាធរ​ច្រកទ្វារព្រំដែន​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព​ពួកគាត់​ពេល​ឆ្លង​ព្រំដែន​។ ដោយសារ​ពួកគាត់​បានធ្វើ​ដំណើរ​ដ​ល់​ស្រុកកំណើត​ហើយ​នោះ សម្ដេច​បាន​សុំ​គោលការណ៍​ពីស​ម្ដេច​តេ​ជោ ដើម្បី​ណែនាំ​អាជ្ញាធរខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ភូមិ​ឃុំ ត្រូវ​គ្រប់គ្រង​វត្តមាន​ពួកគាត់​ឱ្យបាន និង​ស្នើឱ្យ​ពួកគាត់​នៅ​ដោយឡែក​១៤​ថ្ងៃ​សិន​។​

​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ សម្ដេច​បាន​មានប្រសាសន៍ថា​ប្រសិនបើ​មាន​ពលរដ្ឋ​ខ្មែរ​យើង​បន្តធ្វើ​ដំណើរ​ចូលមក​ប្រទេស​វិញ​នោះ គឺ​រាជរដ្ឋាភិបាល​យើង​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​យើង​មិនឱ្យ​វិល​មកវិញ​បានទេ​។ សម្ដេច​បាន​ណែនាំ​ឱ្យ​ត្រៀម​ទទួល​ស្វាគមន៍​ពួកគាត់​ដោយ​ប្រកាន់​អ​កប្ប​កិរិយា​ថ្លៃថ្នូរ​សុភាពរាបសារ និង​ទន់ភ្លន់ ប៉ុន្តែ​ត្រូវ​វិធានការ​ម៉ឺងម៉ាត់​តាម​ក្បួន​សុខាភិបាល ដើម្បី​ធានា​សុខ​សុវត្ថិភាព​ពួកគាត់ និង​ក្រុមគ្រួសារ​នៅឯ​ស្រុកកំណើត​។ ជាមួយគ្នានេះ​ក៏ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរខេត្ត​ខាង​ភាគី​ថៃ​ដែរ​។​សម្ដេច​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ប្រចាំ​ច្រកទ្វារព្រំដែន ត្រូវ​កត់ត្រា​ឱ្យបាន​ច្បាស់​នូវ​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​បាន​វិល​ចូលមក​ប្រទេស ដើម្បី​ធានា​តាមដាន​ស្រាវជ្រាវ​រក​ពួកគាត់ ប្រសិនបើ​មាន​បញ្ហា​ណាមួយ ហើយ​ជាមួយគ្នានេះ​ត្រូវខិតខំ​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ដើម្បី​ចៀសវាង​ការអនុញ្ញាតឱ្យ​ឆ្លងកាត់​តាម​ច្រករបៀង ដែលនាំឱ្យ​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព និង​កំណត់​អត្តសញ្ញាណ​ពួកគាត់ ពោលគឺ​ត្រូវ​កំណត់​ច្រកទ្វារ​ច្បាស់លាស់​សម្រាប់​ការវិល​ចូល​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​យើង​។​

​សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ត្រៀម​ផ្ដល់​ម៉ាស់​ជូន​ពលរដ្ឋ​ទាំងឡាយណា ដែល​ឆ្លង​មកពី​ប្រទេស​ថៃ​ដោយ​មិនមាន​ម៉ាស់​ប្រើប្រាស់ ហើយ​ត្រូវ​ស្នើសុំ​ពួកគាត់​សហការ​ពិនិត្យ​កំដៅ និង​អញ្ជើញ​ពួកគាត់​ទៅ​កន្លែង​ដែល​ត្រូវ​កត់ត្រា​អត្តសញ្ញាណ​សិន​។ ក្នុងករណី​ដែលមាន​អ្នកជំងឺ​ត្រូវ​សង្គ្រោះ បន្ទាន់ ហើយ​អ្នកជំងឺ​នោះ​មិនមែនជា​អ្នកជំងឺ​កូ​វីដ​១៩ សម្ដេច​ក៏បាន​ណែនាំ​អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រីរាជការ ត្រូវ​ស្នើសុំ​កិច្ចសហការ​អនុញ្ញាតឱ្យ​អ្នកជំងឺ​នោះ​ចូលទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។​​សម្ដេច​មាន​ជំនឿ​ង​ថា​ភាគី​ទាំងពីរ​កម្ពុជា ថៃ​នឹងមាន​ការពិចារណា​ដល់​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ការពារ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​ជាក់ស្ដែង​ដូច​ការបិទ​ការចេញចូល​មនុ​ស្សរវា​ង​កម្ពុជា ថៃ កម្ពុជា វៀតណាម ដែល​ភាគី​ទាំងសងខាង​នៅតែ​បន្ត​ការអនុញ្ញាតឱ្យ​ចេញចូល​ទំនិញ​ក្រោម​លក្ខ​ណ្ឌ​រឹតបន្តឹង​សុវត្ថិភាព​នៅពេល​ដឹក​ឆ្លងកាត់​ព្រំដែន​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​បាន​ថ្លែង​ការកោតសរសើរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ចំណុះ​រដ្ឋបាលខេត្ត និង​ជាពិសេស​មន្ត្រី និង​កងកម្លាំង​នៃ​អង្គភាព និង​ស្ថាប័ន​នានា​ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន​។ សម្ដេច​បានចាត់ទុក​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​នេះហើយ​ដែល​ធ្វើឱ្យ​កម្ពុជា​រក្សាបាន​សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ហើយ​ទន្ទឹមនឹងនេះ​យើង​ក៏បាន​នឹង​កំពុង​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម​ជំងឺ​កូ​វីដ​១៩ ដើម្បី​ធានា​ការពារ​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ ដែល​នេះហើយ​គឺជា​ឧ​ត្ត​ម​គតិ​ស្រលាញ់​ជាតិ និង​ប្រជាជន​។​ពាក់ព័ន្ធ​នឹង​ការងារ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​ការពារ​ខ្លួន និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ដែល​បានរៀបចំ​ការចុះ​ចាក់ផ្សាយ​សារ​អប់រំ​ចល័ត​គ្រប់​ភូមិ​ឃុំ​ដល់​ប្រជាពលរដ្ឋ​។

​មុននឹង​បញ្ចប់​សម្ដេច បាន​សម្ដែង​សេចក្ដីសង្ឃឹម​ជឿជាក់ថា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាលខេត្ត និង​កំពុង​បំពេញការងារ​នៅតាម​បណ្ដា​អង្គភាព​ច្រកព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ទាំងអស់ នឹង​បន្ត​ខិតខំ​អនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​បាន​ល្អ និង​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​​ក្រោយ​ព​សី​សំណេះសំណាល ផ្តែផ្តាំ​ដល់​មន្ត្រី អាជ្ញាធរ សម្តេច​ក្រឡាហោម បាន​អញ្ជើញ​ទៅពិនិត្យ​មើល​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​សំណេះ​ជា​បងប្អូន​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.