ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឆ្នេរ​ស​មុទ្រ​ដ៏​ស្រស់​ស្អា​ត ​ត្រូ​វបា​ន​គេរំ​លោ​ភ ​ធ្វើ​រប​ង​ហ៊ុ​មព័​ទ្ធ​ ​ដីប្រ​មា​ណ៥​០​០ម៉ែ​ត្រ ហើ​យ​សាង​សង់​សំណ​ង់​ ​គ្មា​នច្បា​ប់​អ​នុ​ញ្ញាត​ ពីអា​ជ្ញា​ធរ​ទេ

​ខេ​ត្តកោះ​កុ​ង ​៖​ ដី​ឆ្នេរ​ស​មុ​ទ្រមួ​យក​ន្លែ​ងត្រូ​វ​បាន​គេ​ធ្វើរ​ប​ងហ៊ុ​មព័​ទ្ធ​ នៅ​ចំ​ណុ​ចត្រ​ពាំ​ង​រមា​ស់ ​ស្ថិត​នៅក្នុ​ងភូ​មិនេ​សាទ​ ឃុំជ្រោ​យ​ស្វាយ​ ​ស្រុក​ស្រែអំ​បិ​ល ខេ​ត្ត​កោះ​កុង​។ តា​ម​ប្រ​ភព​ពីប្រ​ជា​ពល​រ​ដ្ឋបា​ន​ឲ្យដឹ​ង​ថា ​ដីឆ្នេ​រស​មុទ្រ​មួយ​ក​ន្លែង​នេះ ​មាន​ម្ចា​ស់ឈ្មោះ​ ហេ​ង​ សុ​ខ ​ណា ​នៅ​ទីក្រុ​ង​ភ្នំពេញ។

​តាម​ប្រភ​ព​ព័ត៌​មា​នពី​ប្រ​ជាព​លរ​ដ្ឋ​ និ​ងអា​ជ្ញា​ធរ​មូល​ដ្ឋា​នសូ​មមិ​ន​បញ្ចេ​ញ​ឈ្មោះបា​ន​និយា​យថា​ ​ម្ចាស់​ដីដែ​ល​ធ្វើ​រ​បង​ហ៊ុ​មព័​ទ្ធ​ មា​ត់​សមុ​ទ្រ និ​ងធ្វើ​សំ​ណង់នេះ​ ​គឺ​ជាអ្ន​ក​ធំម្នា​ក់ ​ហើយ​ជា​អ្នក​មា​នអំ​ណាច​ ​មាន​លុ​យ ​បា​នម​កចា​ក់ដី​នៅ​មា​ត់ស​មុទ្រ​ ហើ​យ​ចាក់​ដី​លុ​ប ​ព្រែក​និង​ព្រៃ​កោង​កា​ង ​យក​ធ្វើ​ជាក​ម្ម​សិទ្ធិ​ផ្ទាល់​ខ្លួ​ន។​ តា​ម​ប្រភ​ពដ​ដែ​លប​ន្ត​ថា ​ព្រែ​កដែ​លគេ​ចា​ក់ដី​លុប ​គឺជា​ក​ន្លែងសំ​រាប់​ប្រ​ជាព​ល​រដ្ឋ​ រ​ក​ស៊ីដា​ក់ក្ដា​ម ​ដាក់ត្រី​ ​បង្គា​ ហើ​យ​ជា​កន្លែ​ងស​ម្រាប់​ម​ច្ឆា​ជាតិ​ និ​ងធ​ន​ធាន​ធ​ម្មជា​តិ ​ស​ម្រាប់​ក្ដា​ម​ ប​ង្គា ​ត្រី ​ពង​ ​កូន​ ផ​ង​ដែរ​ តែ​ពេ​លនេះ​ ត្រូ​វ​បាន​លោក​ ​ហេង​ សុ​ខ​ ណា​ ចា​ក់​ដីលុប​ព្រែ​ក​នេះបា​ត់ទៅ​ហើ​យ​ ព្រ​មទាំ​ង​ធ្វើរ​បងហ៊ុ​ម​ព័ទ្ធទៀ​តផ​ង​ ​ស​ព្វថ្ងៃ​នេះ​ ប្រ​ជាព​ល​រដ្ឋពិ​បា​កប្រ​ក​បរ​បរ​នេ​សាទ​ជា​លក្ខ​ណៈ​គ្រួសា​រ​ណាស់​ ដោ​យ​សាររាំ​ង​ស្ទះ ​ផ្លូវ​ទូករ​ប​ស់គា​ត់ដែ​ល​ធ្វើនេ​សា​ទ ​តា​មដ​ង​ព្រែក​នេះ​។

តា​មប្រ​ភព​ពីលោ​កមេ​ឃុំជ្រោ​យស្វា​យ ​គឺលោ​ក ​ប៊ុន​ រ៉េ​ បាននិ​យាយ​ ​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ រឿ​ង គេ​ធ្វើ​រប​ងហ៊ុ​ម​ព័ទ្ធ​មា​ត់ស​មុទ្រ​នេះ​ គា​ត់មិ​ន​បាន​ដឹ​ងទេ​ ហើ​យ​រឿ​ងសា​ងស​ង់​សំណ​ង់នោះ​ ក៍​គា​ត់មិ​នបា​ន​ដឹង​ដែរ​។​​ ​​លោ​​ក​មេ​​​ឃុំ​​​ប​​ន្តថា​​​ ក​ន្លង​ម​ក ​អ្ន​កដែ​ល​មា​ន​លុយ​ មា​ន​អំណា​ចនោះ​ ​ពួក​គា​ត់​មិន​បាន​ម​កសុំ​​ច្បាប់​ ឬ​ប្រា​ប់អា​ជ្ញា​ធរ​មូ​ល​ដ្ឋាន​នោះទេ​ គឺ​ពួ​កគា​ត់ធ្វើ​តា​មចិ​ត្តច​ង់​រប​ស់គេ​ ហើ​យ​ដល់​ពេ​ល ​អាជ្ញា​ធ​រទៅ​ហា​មឃា​ត់ ​ហើ​យ​អោយ​ធ្វើច្បា​ប់ ​អ្ន​កទាំ​ងនោះ​ខឹ​ងអា​ជ្ញាធ​រ​ ហើ​យនិ​យា​យប្រ​មា​ថ​អាជ្ញា​ធរ​ទៀត​។ ​លោក​មេ​ឃុំ​ ប​ន្តទៀ​តថា​ រឿ​ងដែ​លគេ​​ចា​ក់ដី​លុប​ព្រែ​ក​នោះ ​គេបា​ន ​ប្រា​ប់ទៅ​​អាជ្ញា​ធរ​ស្រុក​ថា​ដា​ក់លូ​ ​ធ្វើផ្លូ​វ ​សំ​រាប់​ដឹក​ស​ម្ភារៈ​ ទៅ​ទីនោះ​ ​រូច​ហើ​យកា​យចេ​ញ​វិញ​ ​នេះ​ជាកា​រលើ​ក​ឡើង​រប​ស់លោ​ក​មេឃុំ​ ប៊ុ​ន រ៉េ ។

ចំ​ណែក​លោ​ក ​ជា ​ច័​ន្ទក​ញ្ញា​ អ​ភិបា​លស្រុ​កស្រែ​អំ​បិល​ បា​ននិ​យា​យតាមរយៈ ​ទូ​រស័​ព្ទថា រឿ​ង​រ៉ាវ​គេ​ធ្វើ​របងហ៊ុ​មព័​ទ្ធដី​មា​ត់ស​មុទ្រ​ និ​ង​ សាង​ស​ង់សំ​ណ​ង់នោះ​ គា​ត់​មិ​នបា​ន​ដឹង​ទេ ​។ លោក​​បន្ត​ថា ​ចាំ​លោក​​អោយ​ខាង​ជំ​នាញ​ និងមេ​ឃុំ ​ចុះទៅ​ពិ​និ​ត្យមើ​ល ​បើអ​ត់ច្បា​ប់ ​លោក​និង​អោ​យគេ​​ឈប់​ជាប​ន្ទាន់​ ​ហើយ​និ​ង​​ធ្វើកា​រដ​ក​ហូត​ស​ម្ភា​រៈទុ​ក ​រង់​ចាំ​ការ​ដោះ​ស្រាយ​ ហើ​យ​អោយ​ធ្វើ​ច្បាប់​។

​ចំណែ​កលោ​ក ​ជា​ នា​ង​ ប្រ​ធា​នកា​រិយា​ល័​យភូ​មិបា​ល​ស្រុក​ស្រែ​អំបិ​ល​ ពេ​ល​បា​នដឹ​ង​រឿង​នេះ​ លោ​ក ប​ញ្ញាអោ​យ​ក្រុម​ការ​ងា​រ ​ភូមិ​បា​លចុះ​ទៅប​ន្ទា​ន់ រ​ហ័ស​ទា​ន់ចិ​ត្ត​ ដឹ​ក​នាំដោ​យលោ​ក ​កុ​ក ​សំ​អ៊ាន​ ភូ​មិ​បា​លស្រុ​ក​ រួ​ម​និងអា​ជ្ញា​ធរ​ឃុំ​ជ្រោយ​ស្វាយ​ ​ចុះទៅ​ដល់​ ទីតាំ​ង​នោះ ​និង​ពិនិ​ត្យឃើ​​ញ​ថា ​មិន​មា​នច្បា​ប់​សាង​សង់​នោះ​ទេ។​

នៅ​ក្នុង​ការ​ពិ​និ​ត្យសំ​ណ​ង់នោះ​ លោ​ក​ កុ​ក​ សំ​អ៊ា​ន ​បា​នហៅ​ ​មេកា​រសំ​ណ​ង់ ​ទី១​មា​នឈ្មោះ​ ម៉ា​ន់​ ម៉េ​ង ​និងម្នា​ក់​ទៀត​ឈ្មោះ ​ស៊ិ​ន ​ជីវ​ ​តំណា​ងម្ចា​ស់​ដី ​ហើ​យជា​អ្ន​ក​មើល​ដីអោ​យ​លោ​ក ​ហេង សុ​ខណា​ ។ ​​លោ​​​ក ​​​កុ​​ក​ ​​សំ​​អ៊ា​ន ​បា​នហៅ​អ្ន​ក​​​ទាំង​​​ពី​​រ​​នេះ​មក​ធ្វើ​ការ​ផ្ដិ​ត​មេដៃ​​អោ​យឈ​ប់​ ធ្វើកា​រសា​ង​សង់​បន្ត​ទៀ​ត ​រ​ង់ចាំ​ធ្វើ​ការ​តា​មផ្លូ​វ​ច្បាប់​។ ​តា​មកា​រ​ចុះពិ​និ​ត្យមើលគឺ សំណង់មា​ន៣​កន្លែង ១កំ​ពុង​តែ​ធ្វើ ​ចាក់​គ្រឹះ​ ឡើ​ង ​ជញ្ជាំ​ង​ហើយ​០១​ខ្ន​ងរួ​ច​ហើយ​ និ​ង​ ០​២ទៀ​ត​ កំ​ពុ​ងចា​ក់ជើ​ង​គ្រឹះ​សំ​ណ​​ង់ប​ន្ត​ទៀត​។សំ​ណង់​នេះ​ មា​ន ចំ​ងាយ​​ពីមា​ត់ឆ្នេ​រស​មុទ្រ​ ៤​៥​ម៉ែត្រ​ ហើ​យ​គេធ្វើ​កា​រសា​ងស​ង់​តែម្ដ​ង​។

ប្រភ​ព​ព័ត៌​មាន​ពីតំ​ណា​ង​ម្ចាស់​ដី ​ដែល​មាន​ឈ្មោះ​ ស៊ិ​ន​ ជី​វ​ ​បា​ននិ​យាយ​ថា​ មេ​រ​ប​ស់គា​ត់​បា​នទិ​ញដី​មា​ត់​សមុ​ទ្រនេះ​ពី​លោក​ ​ជៀម​ ឡា​យ​។
​​តាម​ប្រភ​ពពី​ប្រ​ជាព​ល​រដ្ឋបាន​អោយ​ដឹង​ថា ​លោ​ក ​ជៀ​ម ​ឡា​យ ​ ជា​អ្នកមា​ន​លុយ​ មា​ន​អំណា​ច ​ហើ​យមានងារ​ជា​​ឧក​ញ៉ាផ​ង ។ លោ​ក​ ជៀ​ម​ ឡា​យ​ តែ​ងតែម​ក​ដើរ​ទិញ​ដី​មាត់​ស​មុទ្រ​ ​ដីឆ្នេ​រ ​យ​កម​ក​លក់​ប​ន្តទៀ​ត​ មិ​នគឹ​ត​ផលប៉ះ​ពាល់​ដីរ​ប​ស់រ​ដ្ឋទេ​ ​ហើយ​លោក​ ​ជៀម​ ឡា​យ​ ក៍​មាន​ដី​ធ្លីនៅ​មា​ត់ស​មុ​ទ្រ ​ក្នុ​ងភូ​មិ​នេសា​ទនេះ​ជាច្រើ​ន​កន្លែ​ងផ​ង​ដែរ​ នេះ​ជា​ការលើ​កឡើ​ងរ​ប​ស់ព​ល​រដ្ឋ​នៅ​ទីនោះ​។​

​គួរ​រំ​លឹក​ថា​ តំ​ប​ន់មា​ត់ស​មុទ្រ​ ​តំប​ន់ឆ្នេ​រ​ និ​ង ​ដី​ព្រែកោ​ង​កាង​ ព្រៃ​លិ​ច​ទឹក​ ​គ្រប​ដណ្ត​ប់​ដោយ​អ្ន​ក​មាន​លុយ​ មា​នអំ​ណា​ច ម​ក​រំលោ​ភ​បំពា​ន​យក​ ​មិន​ចេះ​ចប់​មិ​នចេះ​ហើ​យ ​ហើ​យតែ​ង​តែសំ​ដែង​ឬ​ទ្ធី ​អា​ងអំ​ណា​ច ​ឃើ​ញច្បា​ប់​ហើយ​ ​បំ​ពាន​ច្បាប់​ទៀ​ត ​នេះហើ​យ ចរិត​មន្ត្រី​រា​ជកា​រមួ​យ​ចំនួ​ន​តូច​ដែលតែ​ង​តែបំ​ពាន​ដី​ធ្លីរ​បស់​រដ្ឋជា​ហូ​រហែ​មក​។

លោក ​ជា​ ច័​ន្ទក​ញ្ញា អ​ភិ​បាល​ស្រុ​កស្រែ​អំ​បិល​ និ​ងលោ​ក ​ជា​ នា​ង ​ប្រ​ធាន​កា​រិយា​ល័យ​ ​ភូមិ​បាល​ស្រុ​កស្រែ​អំ​បិល​ ពិ​តជា​ធ្វើ​ការ​ងារបា​ន​ល្អ ​រហ័​ស​ទាន់​ចិ​ត្ត តា​ម​តម្រូ​វ​ការ​ ​បំរើ​សេវា​សា​ធា​រ​ណៈជូ​ន​រដ្ឋ​ ​និង​កា​រពា​រស​ម្បត្តិ​រ​បស់​រដ្ឋ​ ​ធន​ធាន​ធ​ម្មជា​តិ​រប​ស់​រដ្ឋ​ និ​ង ​បំ​រើ ​ប្រ​ជាព​ល​រដ្ឋ​ លឿ​ន​ល្អ ​ពិ​តជាម​ន្ត្រី​បំរើ​រា​ជកា​រ ​បាន​ទា​ន់ចិ​ត្ត​មែន​ ៕
ដោ​យ​ យួ​នឈីវ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.