ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បុរស ២ នាក់​ជា​កម្លាំងប្រដាប់អាវុធ​វាយ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​យ៉ាង​ព្រៃផ្សៃ​ដូច ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​

​បាត់ដំបង ៖ បុរស​២​នាក់ ជា​កម្លាំង​ប្រដាប់អាវុធ​ផឹកស៊ី​ស្រវឹង ចោទ​ប្រជាពលរដ្ឋ (​ថា​ពួក​ហិត​កាវ​) លួច​ខោ​លី​អូរ និង​ស្បែកជើងផ្ទាត់​១​គូ រួច​យក​ដំបង​វាយ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ យ៉ាង​ព្រៃផ្សៃ និង​វាយ​ស្ត្រី​មាន​ផ្ទៃពោះ អោយ​រង​របួស​និង​ចាប់​ក្មេង​អាយុ ១០ ខែ​យួរជើង​បោក ប៉ុន្តែ​បាន​អ្នកជិតខាង​ជួយ​ទាន់ ហើយ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​នេះ កើតឡើង​កាល​ម៉ោង ១ និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថានីយ​រថភ្លើង (​រ៉ា​ជង្រុក​) ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

​ប្រភព​បាន​អោយដឹងថា បុរស​សង្ស័យ ២ នាក់​ដែល​វាយ​ធ្វើបាប​ប្រជាពលរដ្ឋ​មាន ៖ ទី​១ ឈ្មោះ ញៀន សារ៉ាត់ ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​៥ រស់នៅ​ក្នុងភូមិ​កើតហេតុ និង​ទី​២ អ្នកភូមិ​ហៅ​ឈ្មោះ​ប្រុស​មុខ​ច្រេះ ឬ​ប៉ា​អា​នុត​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាត់ដំបង ។​

​ចំណែក​ជនរងគ្រោះ​មាន​ទី ១ ឈ្មោះ ប្លែក ឌី ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​របួស​ដៃ​ខ្លួន ទី​២ ឈ្មោះ ចែម ទិ​ត្យ ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ​របួស​ខ្នង ទី​៣ ឈ្មោះ​ភី​យ៉ុង​ភេទ​ប្រុស​អាយុ ១៣ ឆ្នាំ ទី​៤ កុមារ​អាយុ ១០ ខែ ចាប់​យួរជើង និង ២ នាក់​ប្តី​ប្រពន្ធ​ឈ្មោះ ផល សា​វ័ន្ត អាយុ ១៩ ឆ្នាំ​ជា​ប្តី រងរបួស​ភ្នែក​ឆ្វេង និង​ឈ្មោះ ផល អ៊ឺត អាយុ ១៧ ឆ្នាំ ជា​ប្រពន្ធ​ទម្ងន់ ៣ ខែ ៩ ថ្ងៃ របួស​ក្បាល ចំ​ខ្លួន​និង​ពោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទាំងអស់គ្នា​ស្នាក់​ក្នុងភូមិ​កើតហេតុ ។​

​ក្រុម​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ ពួកគេ​អង្គុយលេង​នៅក្នុង​រោង (​ស្ថានីយ​រថភ្លើង​) ក្រោយ​មក​ជនសង្ស័យ ២ នាក់ ស្រវឹងស្រា​ចូលមក ហើយ​ស្រែក​ថា អាណា​លួច​ខោ​លី​អូរ​និង​ស្បែកជើង​អញ បន្ទាប់​មក​ជនសង្ស័យ បាន​កាច់​ជញ្ចាំង​ផ្ទះ យក​ដំបង​វាយ​ពួក​ខ្លួន​យ៉ាង​សាហាវ ដូច​របប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​ពេល​កំពុង​អង្កុយ​ជុំ​គ្នា​លេងបៀរ ពេលនោះ ពួក​យើង​មិន​តដៃ ព្រោះ​ដឹង​ថា គេ​ជា​សមត្ថកិច្ច ។ ក្រោយពី​កើតហេតុ​ក្រុម​អ្នក​រងគ្រោះ ទៅ​ដាក់​បណ្តឹង​នៅ​ទីបញ្ជាការ អាវុធហត្ថ ខេត្ត​គេ​ដេញ​ទៅប្តឹង​នគរបាល​ក្រុង ពេល​ទៅ​នគរបាល​ក្រុង​ដេញ​ទៅប្តឹង​អាវុធហត្ថ ដោយ​ការ​មិន​ទទួល​បណ្តឹង យើង​សម្រេច​ទូរស័ព្ទ​ប្តឹង​ទៅ​លោក ច័ន្ទ សុផល អភិបាលខេត្ត ហើយ​លោក​អភិបាល​បាន​បញ្ជា​អោយ​លោក អ៊ុក គីម ចៅសង្កាត់​ស្វាយប៉ោ ចុះ​មក​អន្តរាគមន៍​តែម្តង ។​

​ក្នុងករណី​នេះ​ដែរ អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី ឬ​មេ​បញ្ជាកា​អាវុធហត្ថ​ខេត្ត​បានទេ ព្រោះ​អស់​លោក​ជាប់រវល់​ប្រជុំ ជាពិសេស​មិន​អោយ​ចូល​យក​ព័ត៌មាន​តែម្តង ។ រហូតមកដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ មិនទាន់​មាន​ដំណោះស្រាយ​ផ្លូវ​ច្បាប់​ណាមួយ​នៅឡើយ​ទេ ៕

 2015_02_24du2 (1) 2015_02_24du2 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.