ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក​ព្រះរាជា​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​និង​លោក​អភិបាលខេត្ត​ប្តេជ្ញា​បង្ក្រាប​ផ្ទះ​ខារ៉ាអូខេ​៥​កន្លែង​

​បាត់ដំបង ៖ ៖​កាល​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោក​ព្រះរាជា​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​អភិបាលខេត្ត​ប្តេជ្ញា​បង្ក្រាប​ផ្ទះ​ខារ៉ាអូខេ ៥ កន្លែង ពង្វក់​សិស្ស​មិន​ចូល​រៀន និង​មាន​សម្លេង​ដល់​អធ្រាត​រំខាន​ដល់​ផ្ទះ​អ្នកជិត​ខាង ដែល​មាន​ទីតាំង​នៅ​ខាងលិច​វិទ្យាល័​យនេត​យ៉ង់​២០០​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ក្រុមទី​៤ ភូមិ​.​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​តាម​ប្រភព​អោយដឹង​ទីតាំង​ផ្ទះ​ខារ៉ាអូខេ​ទាំង ៥ កន្លែង ដែលមាន​ខ្នងបង្អែក​សមត្ថកិច្ច​នគ​របាល​ក្រុង និង​កូនចៅ​ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង​មាន ៖ ទី​១ ឈ្មោះ ចាន់ ស្រី​ទូច ភេទ​ស្រី​អាយុ ៨១ ឆ្នាំ ទី​២ ឈ្មោះ ពៅ គឹម​សៀន ភេទ​ស្រី​អាយុ ៤៧ ឆ្នាំ (​ប្តី​ឈ្មោះ វាំន់ សុ​ឃិន​) ។ ទី​៣ ឈ្មោះ ជា សុឃឿន ភេទ​ប្រុស​អាយុ ៧២ ឆ្នាំ ទី​៤ ឈ្មោះ ទី ហ៊ាង ភេទ​ស្រី​អាយុ ៥៤ ឆ្នាំ ទី​៥ ឈ្មោះ ភិន ឆោម ភេទ​ស្រី​អាយុ ៤៧ ឆ្នាំ (​យីហោ​ឆៃ​ណា​) ។​

​ប្រភព​បញ្ជាក់ថា ផ្ទះ​ខារ៉ាអូខេ​ចំនួន ៥ កន្លែង​បាន​បើក​អោយ​សិស្សសាលា​ប្រុស​ស្រី និង​យុវវ័យ​ក្រោម​១៨​ឆ្នាំ ចូល​ច្រៀង​តាំងពី​ព្រឹក​ព្រលឹម​ដល់​ម៉ោង​១២​យប់ ដោយ​សិស្ស​ទាំង​ភ្លេច​ការរៀនសូត្រ ចំណែក​ឪពុក​ម្តាយ​បានដឹង​ត្រឹមតែ​កូន​ទៅ​សាលារៀន មិន​បានដឹងថា កូន​មក​ចូល​ច្រៀង​បែបនេះ​ទេ ។

​ពេល​អ្នកជិតខាង​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ខារ៉ាអូខេ​ទាំងនោះ អោយ​បន្ថយ​សម្លេង កុំអោយ​ឮ​ខ្លាំង​នៅពេល​រំលង​អធ្រាត ម្ចាស់ផ្ទះ​ទាំង​នោះ​មិន​បន្ថយ​សម្លេង​ឡើយ ព្រោះ​ម្ចាស់ផ្ទះ​ខារ៉ាអូខេ​ខ្លះ​មាន​កូន​ជា​មន្ត្រី​សាលាក្រុង​បាត់ដំបង និង​អ្នកខ្លះ​អាង​បង់ប្រាក់​ជូន​សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​។​

​កាល​រៀលថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​មាន​ក្រុម​អ្នកយកព័ត៌មាន​យើង​ចុះ​ឈរ​ថត​នៅមុខ​ផ្ទះ​ខារ៉ាអូខេ​នោះ ម្ចាស់ផ្ទះ​បាន​ទាញ​ប៉ែល​រក​វ៉ៃ​អ្នកយក​ព័ត​មាន​ទៀតផង​    ​ដោយ​គេ​និយាយថា​មក​ថត​ធ្វើ​អ្វី ផ្ទះ​អញ​កន្លែង​រកស៊ី ។ ពេល​អ្នក​យក​ព៍ត៌មាន​សុំ​កិច្ច​អន្តរាគមន៍​ពី​នគរបាល​ក្រុង និង​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​ពួកគេ​ថា ជាប់រវល់ ។ ក្រោយមក​អ្នក​យក​ព័ត៌មាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ហើយ​លោក​អភិបាលខេត្ត​បញ្ជា​អោយ​នគរបាល​ក្រុង​ចុះ​មើល ប៉ុន្តែ​ម៉ោង​១៧​ល្ងាច ពេល​សិស្ស​ចេញ​អស់ ទើប​កម្លាំង​នគរបាល​ទៅដល់ ។​

​លោក នួន សាន ព្រះរាជា​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​អះអាង​សន្យា កាល​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ថា ដោយ​យល់ឃើញ​ផ្ទះ​ខារ៉ាអូខេ ខាងលើ​មាន​យុវវ័យ មិន​គ្រប់​អាយុ​ចូល​ច្រៀង​សប្បាយ និង​មាន​សិស្សសាលា​ចូល​ច្រៀង​ប្រាកដ​មែន ដូច្នេះ​ដើម្បី​អោយ​សិស្ស​សាលា​បាន​ចូលរៀន និង​អាណា​ព្យាបាល​សប្បាយចិត្ត​នោះ ទីតាំង​ផ្ទះ​ខារ៉ាអូខេ​ទាំង​៥​កន្លែង​ខាងលើ និង​បង្ក្រាប​ផ្អាក​មិន​អោយ​ប្រកប​របរ​អាជីវកម្ម​នេះ​តទៅទៀត ៕ គឹម​សុខ​ជា​

2015_02_24du2 (3) 2015_02_24du2 (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.