ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពិធី​ផ្ទេរ​តំណែង និង​ប្រកាស​តែងតាំង​មន្ត្រីរដ្ឋបាល​ជលផល​ចំនួន​០៤​រូប​ក្នុង​ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ នៅ​សាលាខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ  ឆ្នាំ​២០១៥​នេះ មាន​ពិធី​ប្រកាស ស្តីពី​ការ តែងតាំង​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ជលផល ដែល​ពិធី​នេះ​ត្រូវបាន​រៀបចំ ក្រោម​អធិបតីភាព យុទ្ធ ភូថ​ង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម អេង ជា​សាន  ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក រដ្ឋបាល​ជលផល និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង  ។​

​ប្រធាន​នាយកដ្ឋាន កិច្ចការរដ្ឋបាល​លោក សន ថា​ន់​បាន​អាន​ប្រកាស​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លេខ​095 ប្រក​.​ក​សក ចុះ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ ស្តីពី​ការតែងតាំង​មន្ត្រីរាជការ គឺ​បាន​សម្រេច​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​មាន ១-​លោក សោម ភារុណ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល ដោយ​លោក សេង ប៊ុន​ឈឿន ត្រូវ​បាន​ចូលនិវត្តន៍​២-​លោក អ៊ឹង ជឺ​ប៉ោ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល ៣-​លោក ម៉ប់ សាម៉ុន ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល និង​៤-​លោក តាត សីហា​ក់ ជា​នាយ​ផ្នែក​រដ្ឋបាល​ជ​ល​ផល​ផ្សារឆ្នាំង​ក្នុងនោះ ប្រកាស​ទាំងឡាយ ណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​ប្រកាស​នេះ ត្រូវ​ចាត់ទុកជា​និរាកណ៍ ។ បន្ទាប់​ពី​ការប្តេជ្ញាចិត្ត របស់​មន្ត្រី ទើប​ត្រូវបាន តែងតាំង​ថ្មី​រួចមក ឯកឧត្តម​យុទ្ធ ភូថ​ង បាន​មានប្រសាសន៍​ចាត់ទុក ការតែងតាំង​តំឡើង​ឋានៈ មន្ត្រីរាជការ គឺជា​ការងារ ធម្មតា ក្នុង​គោលបំណង​កែទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ និង​គ្រប់គ្រង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ដោយ​ផ្អែក​លើ សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ីវិល​។​

​ឯកឧត្តម​យុទ្ធ ភូថ​ង បាន​សំណូមពរ សូម​ឲ្យ​មន្ត្រី​ទើប​ត្រូវបាន​តែងតាំង​ថ្មី ១-​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ធ្វើខ្លួន​ឲ្យក្លាយ​ជា​មន្ត្រី​ល្អ អ្នក​ដឹកនាំ​ល្អ ប្រកប​ដោយ​សីលធម៌ សមធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់ នៅក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ  ២-​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​គោរព​បទបញ្ជា ការចាត់តាំង​របស់​ថ្នាក់លើ ក្នុង​ការបំពេញ​ភារកិច្ច​ដែល​បាន​ប្រគល់ជូន ៣-​ប្រកាន់ខ្ជាប់​សាមគ្គីភាព​ល្អ និង​ទំនាក់ទំនង​ល្អ ជាមួយ​ថ្នាក់ដឹកនាំ ក៏ដូចជា​សហការី​នានា​ដោយ​គ្មាន​ការរើសអើង ៤-​ខិតខំ​ព្យាយាម​បង្កើត​នូវ​ចំណេះដឹង​បន្ថែម ដល់​ខ្លួន​បន្តទៀត និង​ស្វែងយល់​ជាប្រចាំ ដើម្បី​ដកស្រង់​ជា​បច្ចេកទេស និង​បទពិសោធន៍​ល្អៗ ព្រមទាំង​ប្រកាន់ខ្ជាប់ នូវ​យុទ្ធសាស្ត្រ​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច ដើម្បី​ធ្វើឲ្យ​ការងារ​នៅក្នុង​វិស័យ​ជលផល មានដំណើរ​ការអភិវឌ្ឍ​ន៍​ឆ្ពោះទៅមុខ ។ នា​ក្នុង​ខណៈនោះ​ដែរ ឯកឧត្តម យុទ្ធ ភូថ​ង បាន​អញ្ជើញ ប្រគល់ ប្រកាស និង​ត្រា ជូន​សា​ម៉ី​ខ្លួន​នៅតាម​អង្គភាព​របស់​ខ្លួន ៕

2015_02_24du1 (2) 2015_02_24du1 2015_02_24du1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.