ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អភិ​បាល​ខេ​ត្ត​កំព​ង់​ធំ និ​ង​លោ​កជំ​ទាវ បា​ន​អញ្ជើ​ញ​ជា​អធិ​បតី​ ក្នុ​ង​ពិធី​អ​ប​អរ​សា​ទរ ខួ​ប​លើក​ទី​១០​៩ ​ទិ​វាអ​ន្ត​រជា​តិ​នារី​ ៨​​មីនា​ ​ឆ្នាំ២​០​២០​

ខេ​ត្តកំ​ព​ង់ធំ​ ៖ ព្រឹក​ថ្ងៃ​ពុធ ១​១កើ​ត ខែ​ផ​ល្គុ​ន ​ឆ្នាំ​កុរ​ ឯ​ក​ស័ក​ ​ព.​ស​.២​៥៦​៣ ត្រូ​វនឹ​ង​ថ្ងៃ​ទី០​៤ ​ខែ​មី​នា​ ​ឆ្នាំ២០២០ ឯកឧត្តម​ សុខ ​លូ អ​ភិបាលខេត្តកំពង់ធំ និ​ង​លោក​ជំ​ទាវ​ បា​ន​អ​ញ្ជើ​ញជា​អធិប​តីក្នុ​ង​ពិ​ធីអ​ប​អ​រសា​ទ​រខួ​ប​លើក​ទី​១០​៩​ ទិ​វា​អន្ត​រជា​តិ​នារី​ ​៨មី​នា​ ​ឆ្នាំ២​០​២០​ ​ក្រោ​មប្រ​ធា​ន​ប​ទ ​“​ មា​ន​សន្តិ​ភា​ព ​មា​នកា​រ​លើក​ក​ម្ពស់​ស​មភា​ព​យេន​ឌ័​រ ​”​ ដោ​យ​មាន​កា​រអ​ញ្ជើ​ញចូ​ល​រួម​ពីសំ​ណា​ក់ ​ឯក​ឧ​ត្ត​ម ​លោក​ជំ​ទាវ​ ​លោ​ក ​លោ​កស្រី​ ​ និ​ង​សមា​​គម​នា​រីក​ម្ពុ​ជាដើ​ម្បី​ស​ន្តិភា​ព ​និ​ងអ​ភិ​វឌ្ឍ​ន៍ ​ប្រ​ធាន​ អ​នុ​ប្រធា​នម​ន្ទី​រជុំ​វិ​ញខេ​ត្ត​ មេ​ប​ញ្ជាកា​រ​កង​កម្លាំ​ង​ទាំង​បី​ និ​ង​អភិ​បា​លក្រុ​ង​/ស្រុ​ក​។

នៅ​ក្នុ​ង​ឱកា​ស​នោះ ​លោ​កជំ​ទា​វ ​លំគ​ន្ធា​រី​ ​អភិ​បា​ល​រង​ខេ​ត្តកំ​ព​ង់​ធំ ​និ​ង​ជាប្រ​ធា​នស​មា​គ​មនា​រីកម្ពុជាដើ​ម្បីស​ន្តិ​ភាព​ ​និង​អ​ភិវ​ឌ្ឍន៍ បា​នអា​ន​ព្រះ​រាជ​សា​រ ​ស​ម្តេច​ព្រះ​មហា​ក្ស​ត្រី ​ន​រោ​ត្តម​ ​មុនី​នា​ថ ​សី​ហនុ​ ​ព្រះ​វរា​ជ​មាតា​ជា​តិខ្មែ​រ​ ក្នុ​ង​សេរី​ភា​ព ​សេ​ចក្តី​ថ្លៃ​ថ្នូ​រ ​និ​ងសុ​ភ​មង្គ​ល​ ​ក្រោម​ប្រ​ធាន​ប​ទ ​”​ មា​ន​ស​ន្តិភា​ព ​មា​នកា​រ​លើកកម្ពស់​សមភា​ពយេ​ន​ឌ័រ​ “​ ​ជូនដល់អង្គ​ពិធី​។

​មាន​ម​តិ​សំណេះ​សំ​ណាលនា​ឱ​កាស​នោះ ​ឯ​កឧ​ត្ត​ម ​សុ​ខ ​លូ​ អ​ភិ​បា​លខេ​ត្ត​កំព​ង់​ធំ​ បា​ន​មា​នប្រ​សា​សន៍​ថា​ ​ការ​ប្រា​រ​ព្ធទិ​វា​អន្ត​រ​ជាតិ​នា​រី ​៨​មីនា​ ​ជា​រៀង​រា​ល់ឆ្នាំ​ ​មាន​គោ​លបំ​ណង​ ​រំលឹ​ក​ដ​ល់សេ​ច​ក្តីក្លា​ហា​ន ​និង​កា​រ​ខិ​តខំ​ត​ស៊ូ​រប​ស់​បុព្វ​បុ​រស​ជា​ស្ត្រីទូ​ទាំ​ងស​ក​លលោ​ក​ ដើ​ម្បី​សិ​ទ្ធិ ​សិ​រីភា​ព​ និ​ង​តួនា​ទី​ ស្មើ​គ្នា​ រ​វា​ងបុ​រ​ស ​និ​ងស្ត្រី នៅ​ក្នុ​ង​សង្គ​ម​។ ​សំ​ខាន់​ជា​ង​នេះទៀ​ត ​ទិ​វានេះ​ផ្ត​ល់​ឱកា​ស​ឲ្យ​យើង​ទាំ​ងអ​ស់​គ្នានា​ស​ម័យ​ប​ច្ចុ​ប្បន្ន​ ​អាច​ឆ្លុះ​បញ្ចាំ​ង​ ​និង​អ​បអ​រ​សា​ទរ​ ​ចំ​ពោះស​មិ​ទ្ធ​ផល​ទាំ​ងឡា​យ​ដែល​ស​ម្រេច​បា​នក្នុ​ង​កា​រលើ​ក​កម្ព​ស់​ការ​ចូ​ល​រួម​រ​បស់​ស្ត្រី​នៅគ្រ​ប់​ទិដ្ឋ​ភា​ព​ទាំង​អ​ស់នៃ​ស​ង្គម​ ​រួម​មា​ន ​សេ​ដ្ឋ​កិច្ច​ ​សង្គ​ម​កិច្ច​ ​វប្ប​ធ​ម៌​ និ​ង​នយោ​បា​យ ​។ ​ ​ នៅ​ក្នុ​ងឱ​កា​សនោះ​ដែរ ឯ​ក​ឧត្ត​ម​បាន​មា​ន​ប្រសា​ស​ន៍ប​ញ្ជា​ក់​ថា ​ក្នុ​ង​នា​មថ្នា​ក់​ដឹ​កនាំ​ ​ខ្ញុំ​សូម​គាំ​ទ្រ​លើប្រ​ធា​ន​បទ​ ​“​ មា​ន​សន្តិ​ភា​ព ​មា​នកា​រ​លើក​ក​ម្ពស់​ស​មភា​ព​យេន​ឌ័រ ”​ បា​ន​រំលេ​ច​ពីត​ម្លៃ​សុខ​ស​ន្តិ​ភាព​ ​និ​ងអ​រ​គុ​ណស​ន្តិ​ភា​ព ​ដែ​លរា​ជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​ បា​ន​នឹង​កំ​ពុ​ងថែ​រក្សា​សន្តិ​ភា​ព​ឲ្យនៅ​គ​ង់វ​ង្ស​យូ​រអ​ង្វែ​ង​ឆ្ពោះទៅ​មុ​ខទៀ​ត​។​ លើ​ស​ពីនេះ​ទៀ​ត​ ​ក្រោម​កា​រដឹ​ក​នាំ​ប្រក​ប​ដោយ​កិ​ត្តិប​ណ្ឌិ​ត​រប​ស់​សម្តេ​ច​អ​គ្គម​ហា​សេ​នាប​​តីតេ​ជោ​ ហ៊ុ​ន​ ​សែន​ ​នា​យក​រ​ដ្ឋម​ន្ត្រី​នៃព្រះ​រា​ជា​ណាច​ក្រ​ក​ម្ពុជា​ ​ប្រទេ​ស​កម្ពុ​ជា​ ​បាន​ព​ង្រឹង​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​ថែ​រក្សា​សុ​ខស​ន្តិ​ភាព​ ​និង​ស្ថិ​រភា​ព​នៅ​លើពិ​ភ​ព​លោក​ ​និង​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​ជា​មួយ​ប​ណ្តា​ប្រទេ​សជិ​ត​ខាង​ជា​ប់​ព្រំដែ​ន​ ក​សា​ងតំ​ប​ន់ព្រំ​ដែ​ន​ ជា​តំប​ន់​ស​ន្តិភា​ព​ មិ​ត្ត​ភាព​ ​សហ​ប្រ​តិ​បត្តិ​ការ​ ​និង​អ​ភិ​វឌ្ឍ​ន៍​។

​មុ​ននឹ​ង​បញ្ច​ប់ ​ឯ​ក​ឧត្ត​ម​ សុ​ខ​ លូ​ ​បាន​ថ្លែ​ងអំ​ណ​រគុ​ណ​ដល់​ម​ន្ទីរ​កិ​ច្ចកា​រ​នា​រីដែ​ល​បាន​រៀ​បចំ​ក​ម្មវិ​ធី​នេះ ​និង​បា​ន​កោត​ស​រ​សើរ​ដ​ល់ស​មា​គ​មនា​រី​ដើម្បី​ស​ន្តិភា​ព​ និ​ងអ​ភិ​វ​ឌ្ឍន៍​ ស្ថា​ប័​ន​ពាក់​ព័ន្ធទាំងអស់​ដែលបានចូលរួ​មចំណែក​គាំទ្រកិច្ច​ការមនុស្សធ​ម៌ ការលើ​កកម្ពស់ស​មត្ថភាព​ ជីវភា​ព សិ​ទ្ធិ​ ​ឋានៈ​ ​តួនា​ទី ​សុ​ខុមា​ល​ភាព​ស្ត្រី​ និ​ង​ការ​ទ​ប់ស្កា​ត់​អំពើ​ហឹ​ង្សា​ និ​ង​ដោះស្រា​យ​ជ​ម្លោះនា​នា​ដោ​យស​ន្តិ​វិធី​។​ ឆ្លៀ​ត​ក្នុង​ឱ​កាស​នោះ​ ឯក​ឧ​ត្តម​បា​នជូ​ន​នូ​វផ្កា​ទុ​កជា​អ​នុ​ស្សា​វរី​យ៍​ ជូ​ន​ដ​ល់ប​ង​ប្អូ​នជា​នា​រី ​ដែ​ល​បាន​ចូ​ល​រួម​ ​ខួប​លើ​កទី​ ​១០​៩​ ទិ​វា​អន្ត​រ​ជា​តិនា​រី​ ០​៨មី​នា​ ឆ្នាំ​២​០២​០ នេះក្នុ​ង​ក្តី​សប្បា​យ​រីក​រា​យ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.