រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មានបានចេញនូវសេចក្តីជូនដំណឹងមួយដោយអំពាវនាវដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ សំខាន់អ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ពិសេសព័ត៌មានទាក់ទងនឹងការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មីឬ Covid-19 ។
ទន្ទឹមនោះ ក្រសួងក៏ស្នើឲ្យបញ្ឈប់ការចែករំលែកបន្ត ( Share ) រាល់ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ៕