ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដាក់​កម្លាំង​១​ពាន់​នាក់​ការពារ​ប្រាសាទបុរាណ ដើម្បី​ទប់ស្កាត់​ភ្ញៀវទេសចរ​ថតរូប​អាសអាភាស​

​ខេត្តសៀមរាប​៖ លោក ប៊ុន ណា​រិទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍​ឲ្យដឹងថា ចំពោះ​ករណី​ភ្ញៀវ​បរទេស​ដែល​ចូលមក​លួច​ថតរូប​អាសអាភាស​នៅក្នុង​ប្រាសាទបុរាណ​កាលពីពេល​កន្លង​ទៅ​អាជ្ញាធរ​នឹង​បន្ត​រឹតបន្តឹង​បន្ថែមទៀត​។​លោក​បន្តថា ចំណែក​រូបភាព​ស្ត្រី​ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ទំនាក់ទំនង​សង្គម​កាល​ពេល​កន្លង​ទៅ​វា​ជា​រឿង​រូបភាព​កាត់ត​ច្រើនជាង ហើយ​អាជ្ញាធរ​និង​មិន​ព្រងើយកន្តើយ​ចំពោះ​ករណី​នេះ​បាន​ទេ​។​

មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថា ខ្លួន​បាន​ពង្រឹង​កងកម្លាំង​សន្ដិសុខ​(​ឆ្មាំ​)​បន្ថែមទៀត សរុប​ចំនួន​ជិត​១​ពាន់​នាក់ ដាក់​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ ដើម្បី​ការពារ​ជនខិលខូច លួច​ចូល​ថតរូប​អាសអាភាស ដែល​ធ្វើឲ្យ​ប៉ះ ពាល់​ដល់​វប្បធម៌​និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​អរិយធម៌​ខ្មែរ​នៅ​តំបន់​ប្រាង្គ​ប្រាសាទបុរាណ​របស់​ខ្មែរ បន្ទាប់ពី​មាន​ជន​បរទេស​មួយ​ចំនួន​បាន​លួច​ថតរូប​អាសអាភាស​កាលពី​ពេល​កន្លងទៅ​។​

​លោកស្រី ចៅ​ស៊ុន កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​នេះ​ថា ឆ្មាំ​១​ពាន់​នាក់​នោះ​ដាក់​តាម​ប្រាសាទបុរាណ​គ្រប់​ទី​កន្លែង​ដោយ​គ្រាន់តែ​កន្លែង​សំខាន់​ខ្លះៗ​មាន​កម្លាំង​ច្រើន ជាង​គេ​និង​កន្លែង​ខ្លះ​តិច ដើម្បី​យាមកាម​តាម​ឃ្លាំ​មើល​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ភ្ញៀវ​ទេសចរ មួយចំនួន​និង​ការពារ​មិន​ឲ្យ​ពួកគាត់ ប៉ះពាល់​ដល់​វត្ថុ​បុរាណ​និង​ចូល​តំបន់ហាមឃាត់ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ពួកគាត់​។​លោកស្រី​បន្ត​ថា នៅ​តាម​ប្រាសាទ​និមួយៗ​មាន​កម្លាំង​យាមកាម​ចាប់​ពេល​ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៥​និង​៣០​ល្ងាច ប៉ុន្ដែ​លោកស្រី​ថា មិន​មាន​ឆ្មាំ​ដាក់​នៅ​តាម​ប្រាសាទ​បុរាណ​ក្នុង​ព្រៃ​នោះ​ទេ ដោយ​មាន​កម្លាំង​ព្រៃឈើ​ជា​អ្នកការពារ​។

​លោក ព្រហ្ម សុវណ្ណ អនុប្រធាន​សមាគម​ទ្រទ្រង់​ក្ដីសង្ឃឹម មគ្គុទេសក៍​ទេសចរ ខេត្ដ​សៀមរាប​បាន​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​នៅ​រសៀល​នេះ​ថា ពួកគាត់​បាន សាទរ​ទៅនឹង​ការបង្កើន​នូវ​សន្ដិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​បាន​ល្អប្រសើរ​។​លោក​បន្តថា​បន្ទាប់ពី​មាន​ការលេចលឺ​នូវ​រូបភាព​អាក្រាត​កាយ​នៅ​ប្រាសាទ​បុរាណ​មួយ​ចំនួន​រួច​មក លោក​សង្កេតឃើញ​មាន​កម្លាំង​ជាច្រើន​នៅ​តាម​ប្រាសាទ​នានា​។ លោក​បន្ដ​ទៀត​ថា ការ​កើន​នៃ​កម្លាំង​ការពារ​នេះ​អាច​ជួយ​ដល់​ការថែរក្សា​ប្រាសាទបុរាណ និង ជួយ​ដល់​ពេល​មាន​ភ្ញៀវទេសចរ​ជួប​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។​

​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ការសហការ​ជាមួយ​ប៉ូលីស​បេតិកភណ្ឌ និង​នគរបាល​ទេសចរ ឃាត់ខ្លួន​ជន​បរទេស​ចំនួន​៥​នាក់​ក្នុងនោះ​ជនជាតិ​បារាំង​៣​នាក់​និង​ស្ត្រី​ជា​ជនជាតិ​អាមេរិក ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ ខណៈ​ដែល​ពួកគេ លួច​ថតរូប​អាក្រាតកាយ នៅ​តំបន់​ប្រាសាទ​បន្ទាយក្ដី និង​ប្រាសាទព្រះខ័ន​របស់​ខ្មែរ កាលពីពេល​កន្លង​ទៅ​។​ជន​បរទេស​ទាំង​៥​នាក់​នោះ ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប ដាក់​ព័ន្ធ​នាគារ​ក្នុង​ម្នាក់ៗ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល និង​ហាម​មិន​ឲ្យ​ស្នាក់នៅ​ប្រទេស​កម្ពុជា​រយៈពេល​៤​ឆ្នាំ​ផង​ដែរ ដោយ​ចោទ​ពី​បទ​ជួញដូរ​រូបភាព​អាសអាភាស នៃ​ច្បាប់​ស្ដីពី​ការជួញដូរ​ផ្លូវភេទ និង​ធ្វើ​អា​ជី​កម្ម​ផ្លូវភេទ​៕

11 11-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.