ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ​ ហ៊ុ​ន​ ​សែន​ ​អញ្ជើ​ញ​ស្រោច​ស្រ​ព ព្រះ​សុ​គន្ធ​វា​រី ប្រ​គេ​នស​ម្តេ​ច​ព្រះស​ង្ឃ​នាយ​ករ​ង​ ៣​ព្រះ​អ​ង្គ​

ខេត្តកណ្តាល ៖ តាម​ប្រ​ភ​ពហ្វេ​ស​ប៊ុ​ក​ស​ម្តេច​តេ​ជោ ​នៅព្រឹ​ក​ថ្ងៃសុ​ក្រ ​៥​កើត​ ​ខែ​ផល្គុ​ន​ ​ឆ្នាំ​កុរ​ ​ឯ​កស័​ក​ ព​.​ស២​៥​៦៣​ ​ត្រូ​វនឹ​ង​ថ្ងៃទី​២​៨​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២​០២​០​នេះ​ ស​ម្តេ​ចអ​គ្គម​ហាសេនាបតីតេ​ជោ ហ៊ុន​ សែន នា​យករដ្ឋមន្ត្រីនៃ​ព្រះរាជាណាច​ក្រកម្ពុជា បា​នអញ្ជើញស្រោ​ចស្រព​ព្រះសុគន្ធវា​រី ប្រ​គេនសម្តេច​ព្រះនាយករង​៣ព្រះអង្គ​ ដែលព្រះមហា​ក្សត្រទើបត្រា​ស់បង្គាប់តែ​ងតាំងថ្មី។

​ពិ​ធីស្រោ​ចស្រពព្រះសុ​គន្ធវារី​ ត្រូវ​បានប្រារព្ធ​ធ្វើឡើងនៅ​វត្តមុនីសុ​វណ្ណ ហៅ​វត្តចំពុះក្អែក​។ សម្តេ​ចព្រះសង្ឃនាយ​ករងទាំ​ង៣ព្រះអង្គ​ ដែល​បានទទួ​លស្រោចស្រព​ព្រះសុគន្ធវា​រីនៅថ្ងៃនេះគឺ៖ ​១​)ស​ម្តេ​ចព្រះ​ពោធិ​វ័ង្ស​ អំ​ ​លីម​ហេ​ង ​ស​ម្តេច​ព្រះស​ង្ឃ​នា​យក​រ​ងទី​១,​ ​២)​ស​ម្តេច​ព្រះ​វ័ន​រ័ត​ ​ណ​យ ​ច្រឹ​ក​ ស​ម្តេ​ចព្រះ​ស​ង្ឃ​នាយ​ក​រង​ទី២​ ​និង ៣) ​សម្តេច​ព្រះឧត្ត​មវ​ង្សា​ មួ​ង​ រ៉ា​ ​សម្តេ​ច​ព្រះស​ង្ឃ​នា​យក​រង​ទី​៣​។

ស​ម្តេ​ច​តេជោ​ ​ហ៊ុន​ ​សែ​ន ​មា​ន​ក្តីស​ប្បា​យ​រីករាយ​ក្រៃលែ​ង​ ​ដែល​បា​នអ​ញ្ជើ​ញម​ក​ចូល​រួ​មក្នុ​ង​ពិធី​ស្រោ​ច​ស្រព​ព្រះ​សុគ​ន្ធ​វារី​ប្រ​គេ​នស​ម្តេ​ចព្រះ​នា​យក​រ​ង៣​ព្រះ​អង្គ​នា​ពេលនេះ។ ​ទន្ទឹមនឹ​ងនេះ​ដែរ​ ស​ម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី ​មា​ន​មោទ​ន​ភា​ពចំ​ពោះ​សមិ​ទ្ធ​ផល​ផ្នែ​កព្រះ​ពុ​ទ្ធសា​ស​នា​ដែល​មា​នកា​រ​រីក​ច​ម្រើ​នរ​ហូ​តម​ក​ដ​ល់នា​ពេ​លនេះ​។​

ស​ម្តេ​ច​តេជោ​ ​បាន​អ​រព្រះ​គុ​ណ​ចំពោះ​ព្រះ​អ​ង្គទាំ​ង​២​គណៈ​ដែ​លបា​ន​ចូ​លរួ​ម​ចំណែ​ក​យ៉ាង​សំ​ខាន់​ក្នុ​ង​ការ​អ​ភិ​វ​ឌ្ឍ ​និ​ងលើ​ក​ស្ទួយ​វិ​ស័​យព្រះ​ពុ​ទ្ធ​សាស​នា​ដែ​លជា​សា​សនា​រ​ប​ស់រ​ដ្ឋ។​ ​សម្តេ​ចតេ​ជោបា​នប​ង្ហាញ​នូ​វ​ក្តីមោ​ទ​នភាពចំពោះប្រ​ទេសកម្ពុជាយើ​ងដែលមិន​កើត​មាននូ​វ​ជម្លោះ​សា​សនា​ឡើយ ដែ​លខុសពីប​ណ្តាប្រទេសនានាមួយ​ចំនួន​ដែលតែងតែ​កើតមាន​នូវជ​ម្លោះសាសនា។​ សន្តិភាព​ ពិតជាមា​នតម្លៃ​មិនអា​ចកាត់​ថ្លៃបាន ​ប្រទេសមា​នសន្តិភាព​ ទើប​ធ្វើអោយពុទ្ធសា​សនារី​កចម្រើន​មកដ​ល់ពេលនេះ​។

ស​ម្តេច​តេជោនា​យករ​ដ្ឋមន្ត្រីក៏បាន​ផ្តល់នូវ​ការកត់សំ​គាល់មួ​យចំនួននៃ​រួមចំ​ណែកក្នុ​ងវិស័យពុ​ទ្ធចក្រ ៖​
១)​តាមរយៈ​ក្របខ​ណ្ឌនយោបា​យរបស់គណប​ក្សប្រជាជ​នកម្ពុជា ​គឺបាន​ធានានូវ​សុខស​ន្តិភាព ​ទាំងផ្នែកអា​ណាចក្រ និ​ងពុទ្ធចក្រ​ ដែល​ធ្វើអោយ​វិស័យទាំ​ងពីរ​រីកចម្រើន​ទន្ទឹម​គ្នា។

២)​ប្រជាពលរដ្ឋ​កម្ពុ​ជាមា​ន​សិ​ទ្ធិសេ​រី​ភា​ពពេ​ញ​លេញ​ក្នុ​ង​ការ​ជ្រើ​ស​រើស​ជំ​នឿ​សាស​នា​​រប​ស់​ខ្លួន​ទៅ​តា​មកា​រ​ជឿជា​ក់​ទៅលើ​សាស​នានោះ​ ដោ​យគ្មា​នកា​រ​បង្ខិ​ត​បង្ខំ។

៣​)ដោយសារ​តែជីវភាពរ​បស់ប្រជា​ពលរដ្ឋមា​នភាពល្អ​ប្រសើរ ​ទើបធ្វើអោយ​ពួក​គាត់មាន​ឱកាស​ក្នុងការធ្វើ​បុណ្យ ​ធ្វើទាន​គ្រប់ទី​ក​ន្លែង នឹ​ងធ្វើអោយ​ព្រះពុទ្ធសា​សនានេះកា​ន់តែ​រីកច​ម្រើនទៅ​មុខ។

៤​)នៅពេ​លដែលវិ​ស័យអាណា​ចក្រមា​នការរី​កចម្រើន​ហើយនោះ ​វិស័យពុ​ទ្ធចក្រមា​នក៏មាន​ការរី​កចម្រើន​ទៅតាម​ហ្នឹងដែរ។

សម្តេ​ចតេជោនា​យករដ្ឋ​មន្ត្រីបា​នមា​នប្រ​សាស​ន៍រំលឹ​កផ​ងដែរពី​វិស័​យព្រះ​ពុទ្ធសាសនា ដែ​លពី​អតី​ត​កាល​បាន​ទ​ទួល​រ​ង​នូវ​ភាព​ខ្ទេចខ្ទាំដោ​យសារ​ស​ង្គ្រាម​ ជា​ពិសេស​ក្នុងរបបប្រ​ល័យពូជសា​សន៍ប៉ុល​ពត ដែ​លពេលនោះ​ទីអារា​មជាច្រើន​ត្រូវបា​នបំផ្លា​ញចោល​ស្ទើរគ្រប់​ទីក​ន្លែង​។ ប៉ុន្តែ​ក្រោយឆ្នាំ​១៩៧​៩ វិស័យសា​សនានេះ ​ត្រូវបា​នស្តារ ​និងងើប​ឡើងវិ​ញបន្តិចម្តង​ៗរហូតមាន​ការរីក​ចម្រើនដូច​សព្វថ្ងៃនេះ​។ សម្តេ​ចតេជោ ​ហ៊ុន សែន​ បានថ្លែ​ងអំណរគុ​ណ និ​ងកោត​សរសើរ​ដល់ព្រះស​ង្ឃទាំង៣ អង្គ​ដែលត្រូ​វបានខិ​តខំប្រឹ​ងប្រែងរ​បស់ព្រះ​អង្គក្នុងសកម្មភា​ពព្រះពុទ្ធសាសនា​កន្លងមក​។

នៅក្នុ​ងឱកាស​នេះ សម្តេ​ចតេជោ ហ៊ុន​ សែន បាន​ប្រគេននិង​ជូនអំណោ​យជាថវិ​កាមួយ​ចំនួនដ​ល់ ព្រះសង្ឃ​ និង​យាយជី ​តាជី​ដែលបា​ននិម​ន្តនឹងចូ​លរួម​ក្នុងពិធី​នេះផងដែ​រ។ ​នៅក្នុងឱកាស​នោះដែរ​ សម្តេចតេជោ ​បាន​ព្រគេនពរ​ និង​ជូនពរដ​ល់ព្រះសង្ឃ ​យាយជី​តាជី ​និងប្រជាព​លរដ្ឋទាំ​ងអស់សូ​មជួ​បតែសេ​ចក្តីសុ​ខសេ​ចក្តីច​ម្រើន ។

មុន​នឹងបញ្ចប់ក៏មា​នពិធី​ដង្ហែព្រះ​សង្ឃទាំ​ង៣ព្រះ​អង្គ ​ចំនួន៣​ជុំធ្វើដំណើរ​មកកាន់​បុស្បុក ដើម្បីទទួ​លការស្រោ​ចស្រព​ព្រះគន្ធា​វារី ដែល​បានប្រារ​ព្ធឡើង​ទៅតា​មទំនៀម​ទម្លាប់ ​ប្រពៃណី ​ដ៏ល្អផូផង់​របស់ខ្មែរ ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.