ខេត្តរតនគិរី ៖ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត និងកម្លាំងអាវុធហត្ថផ្ទៃប្រទេស បានធ្វើការចុះស្រាវជ្រាវរុករកនិងបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើ បានរកឃើញឈើ៧កំណាត់ត្រង់ចំណុចចំការកៅស៊ូភ្នំក្រហម ស្ថិតនៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចអាវុធហត្ថខេត្តបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានជួបប្រទះឃើញម៉ូតូកែច្នៃចំនួន២គ្រឿង និងឈើប្រណីតចំនួន៧កំណាត់ដែលជនមិនស្គាល់អត្តសញ្ញាណបានដឹកយកមកទំលាក់ទុកចោលក្នុងភូមិសាស្ត្រខាងលើនេះ។
បច្ចុប្បន្នវត្ថុតាងឈើនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចកងអាវុធហត្ថបានធ្វើការរឹបអូសនិងប្រមូលជូនទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបរកែវ ដើម្បីធ្វើការវាស់វែងនិងចាត់វិធានការទៅតាមនីតិវិធីច្បាប់៕