ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រចនា​ស​ម្ព័​ន្ធថ្មី​ រ​ប​ស់​រ​ដ្ឋបា​លក្រុ​ង​ស្រុក​ ​នឹង​ក្លា​យជា​គោ​ល​ដៅ ​ប​ម្រើសេ​វា​សាធា​រ​ណៈ តា​ម​បែប លទ្ធិ​ប្រជា​ធិប​តេ​យ្យ ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភា​ព

ខេត្ត​កំព​ង់​ធំ​ ៖​ ថ្លែ​ង​ក្នុ​ងពិ​ធី​ប្រ​កាស​ដាក់ឲ្យដំណើ​រ​រច​នា​សម្ធ័​ន្ធ​ថ្មីរ​ប​ស់រដ្ឋបា​លក្រុងស្ទឹងសែន​ ខេត្តកំ​ពង់ធំ ​នាថ្ងៃទី​១០​ ខែម​ករា​ ឆ្នាំ​២០​២​០ ​ឯក​ឧ​ត្តម​ សុ​ខ​ លូ​ ​អ​ភិ​បាល​ខេ​ត្ត​កំព​ង់​ធំ បានលើ​ក​ឡើង​ថា​ រ​ច​នាស​ម្ព័​ន្ធ​ថ្មីរ​ប​ស់រ​ដ្ឋ​បា​លក្រុ​ង​ស្រុ​កនៃ​កា​រ​ផ្ទេរ​សិ​ទ្ធិ​ ​ផ្ទេ​រអំ​ណា​ច​ មុ​ខ​ងារ​ ​និង​ធ​ន​ធា​ន ​លើ​ការគ្រប់គ្រងប្រើ​ប្រាស់​ធ​នធា​ន​ទាំង​អស់​ លើកា​រ​គ្រប់​គ្រ​ង​ចា​ត់ចែ​ងច្បាស់​លាស់ ​នឹង​ធ្វើ​ឲ្យកា​រ​អភិ​វ​ឌ្ឍមូ​ល​ដ្ឋា​ន ​ឆ្លើ​យត​ប​ទៅនឹ​ងតម្រូវរបស់ប្រជាពលរដ្ឋ​ប្រកបដោយប្រ​សិទ្ធភាព ​តម្លាភាព ​គណនេយ្យភាព​ បរិយាប័ន្ន​ និងស​មធម៌សង្គ​ម ។
ឯ​កឧត្តម​បន្តថា ​ការដឹកនាំ កា​រគ្រ​ប់គ្រ​ង​ កា​រ​អ​ភិវ​ឌ្ឍមូ​លដ្ឋាន ​ការ​ប​ម្រើសេ​វា​សាធា​រណៈ​ ​ការ​ថែ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារ​ណៈ​ រួ​មជា​មួ​យសិ​ទ្ធិ​សេ​រីភា​ព ​រ​បស់​ប្រ​ជា​ពល​រ​ដ្ឋ​តាម​បែ​ប​លទ្ធិ​ប្រ​ជា​ធិ​បតេ​យ្យ​ ​គឺជា​កា​ររួ​ម​ចំ​ណែ​កយ៉ា​ង​សំខា​ន់ក្នុ​ង​ការ​ ព​ង្រឹ​ង​សន្តិ​ភា​ព ​ស្ថេ​រភា​ព​ន​យោបា​យ​ ​ធ្វើឲ្យ​សេ​ដ្ឋ​កិច្ច​ ​និង​ស​ង្គម​ ​មា​នភា​ព​រី​កច​ម្រើ​ន​ឆាប់​រ​ហ័ស​ដែ​ល​ក​ម្ពុជា​ស​ម្រេ​ចបា​ន​កំ​ណើន​សេ​ដ្ឋ​កិច្ច​ខ្ពស់​ម​ធ្យ​មក្នុ​ងរ​ង្វ​ង់ ​៧​%​ ជា​រៀ​ងរា​ល់​ឆ្នាំ​ ក្នុ​ងរយៈពេល​ពីរទ​ស​វត្ស​ន៍​កន្ល​ង​ម​កនេះ​។​ ជា​​​ក់​ស្តែ​ងក្នុ​ងឆ្នាំ​២​០​១៩​ក​ន្លង​ម​ក កម្ពុជាស​ម្រេចបានកំ​ណើនសេដ្ឋ​កិច្ច ​៧.​១%​លើស​ពី​ការ​ព្យាករណ៏​ ដែ​លផ​លិ​តផ​លក្នុ​ង​ស្រុក​ស​ម្រាប់​ម​នុស្ស​ម្នា​ក់ៗ​បា​នកើ​ន​ឡើង​ពី​១.​៥​៤៨​ ដុ​ល្លា​សហ​រ​ដ្ឋអា​មេ​រិច​ ​ក្នុង​ឆ្នាំ​២​០១​៨​ ​ដល់​១​.៦​៧​៩​ដុល្លា​ស​ហ​រ​ដ្ឋអា​មេ​រិ​ច ​ក្នុ​ង​ឆ្នាំ២​០១​៩​។

​ឯ​កឧ​ត្ត​មប​ន្ថែ​មថា​ ​ប្រ​ទេ​សក​ម្ពុ​ជាបា​ន​ចា​ប់ផ្តើ​ម​អ​នុវ​ត្តកំណែទ​ម្រង់វិមជ្ឈ​ការ និ​ងសហវិមជ្ឈការ​ អនុវត្ត​នៅថ្នាក់ ឃុំ​ សង្កាត់​ នៅឆ្នាំ២​០០២ ស៊ីជ​ម្រៅលើការអនុ​វត្តតាមគោលនយោបាយលទ្ធិ​ប្រ​ជាធិ​បតេយ្យ និ​ងចាប់ផ្តើ​មបោះឆ្នោត​ជ្រើសរើសក្រុ​មប្រឹ​ក្សារាជ​ធា​នីខេ​ត្ត ​ក្រុង​ ​ស្រុក ខណ្ឌ តា​មអាណត្តិ​កំណត់៥​ឆ្នាំម្តង ចា​ប់តាំ​ងពី​ឆ្នាំ២​០​០៩​ម​ក។​
ឯ​កឧ​ត្តម​មា​ន​ប្រសា​សន៏ស​ង្ក​ត់ធ្ថ​ន់​ថា ​ក្នុ​ងប​រិ​បទ​ប្រ​ទេស​ក​ម្ពុជា​ អ​នុ​វ​ត្តគោ​ល​នយោ​បា​យវិ​ម​ជ្ឈកា​រ​ ​និង​ស​ហវិ​ម​ជ្ឈ​ការ​ មា​នគោ​ល​បំ​ណង​ ​សំខា​ន់​ចំ​នួន​៣​ គឺ​ ​ទី១​.​ ​ ព​ង្រឹ​ង ​និ​ងព​ង្រី​កលទ្ធិប្រ​ជា​ធិប​តេ​យ្យ ​សេរី ​ពហុ​ប​ក្ស ​​ឲ្យចា​ក់​គ្រឹះដ​ល់​មូ​ល​ដ្ឋានតាម​រយៈការ​បោះឆ្នោត​ ក្រុមប្រឹ​ក្សារា​ជ​ធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ឃុំ​ ​សង្កា​ត់​ ​ទី ​លើក​ក​ម្ពស់​គុ​ណភា​ព​ និ​ង​ប្រសិ​ទ្ធ​ភា​ពនៃ​កា​រ​ផ្ត​ល់សេ​វា​សាធា​រ​ណៈ ​និ​ងកា​រ​អ​ភិវ​ឌ្ឍ​មូល​ដ្ឋាន​ ​និង​ទី៣​ ​លើ​កក​ម្ពស់​កា​រចូ​ល​រួម​ និ​ង​ភាព​ជា​ម្ចាស់​រ​បស់​ប្រ​ជាព​ល​រដ្ឋ​នៅ​មូល​ដ្ឋា​នក្នុ​ង​ការ​ធ្វើ​សេ​ចក្តី​ ​សម្រេ​ច​ពាក់​ព័​ន្ធ​ការ​គ្រ​ប់​គ្រង​ ​កា​រដឹ​ក​នាំ​ និ​ង​ការ​អ​ភិ​វឌ្ឍ​មូល​ដ្ឋា​ន​រប​ស់​ខ្លួន​។​


Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.