ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ អាវ​ក្រោះ​ការពារ​ខ្លួន​របស់​អ្នកសារព័ត៌មាន​គឺ​ផ្សាយ​ព័ត៌មាន ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​មាន​ប្រភព​ច្បាស់លាស់

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌​និង​មាន​ប្រភព​ច្បាស់លាស់​គឺជាអាវ​ក្រោះ​ការពារ​ខ្លួន​នាំ​ឲ្យ​អ្នកសារព័ត៌មាន​រួចផុត​ពី​ទោសទណ្ឌ ។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី «​ការផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​» នៅ​ក្រសួង​ព័ត៌មាន​កាលពី​ព្រឹក ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ជិត២០០នាក់ដែលរៀបចំដោយនាយកដ្ឋានមណ្ឌលពត័មាន និងសោតទស្សន៏ ។​

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់​បន្ថែមថា ការប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការរក្សា​ភាពថ្លៃថ្នូរ របស់​អ្នកសារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន គឺជា​ការរក្សាបាន​នូវ​តម្លៃ​ថ្លៃថ្នូរ ជាពិសេស​បាន បង្ហាញ​ឱ្យដឹងពី​កម្រិត​សិក្សាអប់រំ ការយល់ដឹង​របស់​អ្នកសារព័ត៌មាន​ព្រមទាំង​អ្នក ពាក់ព័ន្ធ​ជាដើម​។​

​ឯកឧត្តម​ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន មិនត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះទេ ក៏ប៉ុន្តែ​អ្នកសារព័ត៌មាន ត្រូវ​ឈរ​នៅ​ផ្លូវកណ្តាល ហើយ​អ្នកសារព័ត៌មាន ត្រូវ​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមានឡើង​នៅក្នុង​សង្គម​។ ក៏​ប៉ុ​ន្តេ សម្រាប់​ការងារ​មួយចំនួនធំ វា​អាច​នឹង​ក្លាយជា​រនាំង​សម្រាប់​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន របស់​អ្នកសារព័ត៌មាន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.