ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមហ៊ុន​កាស៊ីណូ​លឹម​ហេង​មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ឈើ​មិនទាន់ កែឆ្នៃ​និង​កែឆ្នៃ​រួច​ចេញពី​ខេត្ត​ឧត្តរមានជ័យ​នាំ​ចូល​ទៅ​ប្រទេស​ថៃ​! តើ​ពិត​ឬ​មិន​ពិត​?

ខេត្ត​ឧត្តរមានជ័យ​ ៖ បទ ល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​ឧត្តរ
​មានជ័យ នៅតែ​បន្ត​យ៉ាងសកម្ម  ក្រោម​រូបភាព​នៃ​ការប្រើប្រាស់  អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​កាស៊ី ណូ​មួយ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ សា​ង៉ាំ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ  ខេត្ត​ឧត្តរមានជ័យ​សកម្ម​ភាព​នេះ  ត្រូវបាន​គេ​ដឹងថា ចរាចរណ៍​ដឹក  ជញ្ជូន​ឈើ​គ្រប់​ប្រភេទ​កើត ឡើង​ជាង ៤​ឆ្នាំ​មកហើយ ។​

​ប្រភព​ព័ត៌មាន​មាត់ចាប មាត់​ព្រាប​បានលើកឡើង ២  ករណី​ផ្សេង​គ្នា​ថា​ ៖ ក្រុមហ៊ុន កាស៊ីណូ លឹម ហេង គ្រូ​ប បាន ប្រមូល​ទិញ​ឈើ​ចំរុះ​ក្នុងស្រុក  យក​ទៅ​កែឆ្នៃ​ជា​គ្រឿង​សង្ហា​រឹម សម្រាប់​ប្រើប្រាស់​នៅក្នុង​កាស៊ី ណូ ហើយ​ប្រភព​មួយ​ផ្សេង ទៀត​លួច​បង្ហើប​ប្រាប់ថា ឈើ  ទាំងនោះ​បាន​នាំ​ចូល​ទៅ​ដាក់ ក្នុង​ឃ្លាំង​របស់​ក្រុមហ៊ុន​ដែល នៅជាប់​ច្រកព្រំដែន​អន្តរជាតិ​ជាំ សា​ង៉ាំ សម្រាប់​កែឆ្នៃ​ជា​គ្រឿង  សង្ហា​រឹម​ដោយ​រោង​ម៉ាស៊ីន​មួយ កន្លែង រួច​ហើយ​បន្ត​នាំ​ឆ្លងដែន  នាំ​ចូល​ទៅ​ប្រទេស​ថៃ ហើយ  ប្រភព​ព័ត៌មាន​នោះ​បាន​បញ្ជាក់ បន្ថែមថា ការរកស៊ី​បែបនេះ  របស់​ក្រុមហ៊ុន​កាស៊ីណូ លឹម  ហេង មាន​រយៈពេល​៤​ឆ្នាំ​មក  ហើយ​ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​រដ្ឋបាល ព្រៃឈើ​ក៏​ដូចជា​សមត្ថកិច្ច​ជំនាញ​នានា ដែល​ពាក់ព័ន្ធ​មិន ហ៊ាន​បង្ក្រាប​នោះ​ឡើយ ។​

​ជាក់ស្តែង នៅ​ពេល​ថ្មីៗ​នេះ  នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មាន​រថយន្ត  ដឹក​ឈើ​របស់​ក្រុមហ៊ុន លឹម ហេង កំពុងតែ​ធ្វើ​សកម្មភាព  លើកដាក់​ដឹកឈើ​ចេញពី​ចំណុច ភូមិ​លំ​ទង​ចាស់ ។ លោក​មេការ ដឹកឈើ​ម្នាក់​បាន​ប្រាប់ថា ការ  ដឹកជញ្ជូន​ឈើ​នេះ គឺ​ក្រុមហ៊ុន  លឹម ហេង​មាន​អាជ្ញាប័ណ្ណ​ត្រឹម  ត្រូវ​ហើយ​បាន​រត់ការ​ដល់​មេ  សមត្ថកិច្ច​ជំនាញ​ទៀតផង ។

​មាន​ប្រភព​ព័ត៌មាន​ផ្សេង  ទៀត ចេញពី​តំបន់​រកស៊ី​ដឹកឈើ  នោះ បាន​និយាយថា​ ៖ ជា​រៀង រាល់ថ្ងៃ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ក្រុមហ៊ុន  លឹម ហេង បាន​ប្រើប្រាស់​រថយន្ត  បែន​ដឹក​ដី​ប្រមូល​ទិញ​ឈើ​ចំរុះ​ពី  ប្រជាពលរដ្ឋ​នៅ​ជាប់​តំបន់​ព្រៃ អភិរក្ស​សហគមន៍​ដឹកជញ្ជូន​ប្រមូល​ទុក ដែល​មួយ​កន្លែងៗ មាន រាប់សិប​ម៉ែត្រត្រីគុណ ។

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ  ម្នាក់​បាន​ឱ្យដឹងថា​ចំពោះ​សកម្ម ភាព​ដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន ខាងលើ​គឺ​មាន​ច្បាប់​អនុញ្ញាត ដឹកជញ្ជូន​គ្រប់គ្រាន់​តែ​លោក​មិន អាច​បញ្ជាក់​បាន​ទេ​ថា ច្បាប់  នោះ​ត្រឹមត្រូវ​ដែរ​ឬ​អត់​ហើយ ច្បាប់​នោះ​ចេញ​ពី​ប្រភព​ណា នោះទេ តែ​លោក​គ្រាន់តែ​ដឹង បាន​ថា ក្រុមហ៊ុន​កាស៊ីណូ លឹម  ហេង មាន​សិទ្ធ​ប្រមូល​ទិញ និង  ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ចូល​ទៅ ប្រទេស​ថៃ ។​

​ជុំវិញ​បញ្ហា​ក្រុមហ៊ុន​កាស៊ី  ណូ លឹម ហេង រកស៊ី​ដឹក​ជញ្ជូន ឈើ តើ​វា​ពិតជា​ស្របច្បាប់​មែន  ឬ​មិនមែន​នោះ​គ្មាន​ប្រភព​ណា មួយ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់ នោះទេ ជួនកាល​អាច​ថា ក្រុម  ហ៊ុន​ពិតជា​មាន​ច្បាប់​អនុញ្ញាតិ  ឱ្យ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ពិត ប្រាកដ​មែន​ជួនកាល​អាចមាន ជនខិលខូច​យក​ឥទ្ធិពល​របស់ ក្រុមហ៊ុន​បន្លំ​ភ្នែក​សមត្ថកិច្ច​រកស៊ី ក្នុង​ល្បិច​ស្វា​លួច​ស៊ី​បាយ​រួច​យក បាយ​លាប​មាត់​ពពែ​ដើម្បី​ទម្លាក់ កំហុស​ឱ្យ​អ្នកដទៃ ៕

2015_01_29 (10) 2015_01_29 (11)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.