ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក​មេឃុំ​កណ្តែក​ស្រុក​ប្រាសាទបាគង​និយាយថា​វា​ជាការ​មួលបង្កាច់​យ៉ាង​ធ្ងន់ ធ្ង​រដែល​លេច​ចេញ​ព័ត៌មា​ន​ថា​រូប​លោក​ចាប់បង្ខំ​ឱ្យ​ប្រជាជន​ផ្តិតមេដៃ​ដើម្បី​លក់​ដី អាង​ស្តុក​ទឹក​ទំនប់​៧៨​ដែល​ជា​ទំនប់​អាងទឹក​បំរើ​ឱ្យ​ការ​ស្រាច​ស្រព​ស្រែប្រាំង

ខេត្តសៀមរាប​ ៖ លោក ខាំ លឿ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាបបាន​ច្រានចោល​ចំពោះ​ការ ចុះ​ផ្សាយ​ជា​សាធារណៈ​របស់ គេហទំព័រ​បណ្តាញ​ព័ត៌មាន​ក្នុង ស្រុក​និង​បណ្តាញ​ទំនាក់ទំនង សង្គម​ផង​ដែរ​នៅ​ចំពោះ​មុខការ ចោទសួរ​ពី​សំណាក់​អ្នក​យក​ព័ត៌ មាន​នា​ពេល​ថ្មីៗ​នេះ​នៅ​សាលា ឃុំ​កណ្តែក​អំពី​ករណី​ចោទប្រកាន់​ថា រូបលោក​បាន​ប្រើប្រាស់ ការគំរាមកំហែង​គៀបសង្កត់ ប្រជាជន​ចាប់​បង្ខំ​ឱ្យ​ផ្តិតមេដៃ ដើម្បី​លក់​ដី​អាង​ទំនប់​៧៨​នៅ ក្នុងភូមិ​ឃុន​មោឃ ។ អាង​ទំនប់ នោះ​មាន​គុណប្រយោជន៍​បំរើឱ្យ ដល់​ការងារ​បង្កបង្កើនផល​ស្រោច ស្រព​ដី​ស្រែប្រាំង​ប្រមាណ​ជិត  ១០០០​ហិកតា​ដែល​មាន​ប្រជា ពលរដ្ឋ​ចំនួន ៦​ភូមិ រួម​អាស្រ័យ ផល​ផងដែរ ។

​លោក​បាន​និយាយថា ការ ចោទប្រកាន់​នោះ​គឺជា​ការ​មួល បង្កាច់​បណ្តាល​ឱ្យ​ប៉ះទង្គិច​ដល់ កិត្តិយស​របស់​លោក​យ៉ាងធ្ងន់ធ្ងរ  ក្នុងនាម​លោក​ជា​អាជ្ញាធ​រមូល ដ្ឋា​ន​មាន​កាតព្វកិច្ច​បំរើ​ប្រជាជន នោះ ។​

​លោក ខាំ លឿ មេឃុំ កណ្តែក​បានបង្ហាញ​ឯកសារភ​ស្តុ តាង​ស្តីពី​ការស្នើ​សុំ​ស្តារ​អាងទឹក ទំនប់​៧៨ ចំនួន​មួយ​ច្បាប់ ស្មើ នឹង ៦ សន្លឹក ។ នៅក្នុង​សំណុំ  ឯកសារ​នោះ​មាន​ស្នាម​មេដៃ ប្រជាពលរដ្ឋ​រស់នៅ​ទំនប់​៧៨  ចំនួន​៥​សន្លឹក ស្មើ​នឹង​ស្នាម​មេដៃ ចំនួន ៥៤​នាក់ ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។ សន្លឹក​ស្នាម​មេដៃ នោះ​បាន​ប្រគល់​ទៅឱ្យ​តំណាង  របស់​ខ្លួន​មាន​ចំនួន ៥ នាក់ ធ្វើ  ពាក្យ​ទៅ​ប្រធាន​ឃុំ តាមរយៈ  លោក​មេភូមិ​ដែល​មាន​ចែង​នៅ ក្នុង​កម្មវត្ថុ ដោយ​សរសេរថា  សំណើ​សុំ​ការអនុញ្ញាត​ស្តារ​អាង ទឹក​ទំនប់​៧៨ ដោយ​បញ្ជាក់​នៅ  ក្នុង​សំណើ​នោះ​ថា ដើម្បី​អាច  រក្សា​ពូជ​ត្រី​មាន​ទឹក​សម្រាប់​សត្វ ពាហនៈ​និង​ស្រោចស្រព​ដំណាំ ស្រូវប្រាំង ។ នៅ​លើ​សំណើ​នោះ  ពុំទាន់​មាន​ចំណារ​របស់​មេភូមិ  និង​ការឯកភាព​របស់លោក​មេ ឃុំ​នោះ​ឡើយ ។

​លោក​មេឃុំ ខាំ លឿ  បាន  បកស្រាយ​ឱ្យដឹងថា ក្រោយពី  បាន​ទទួល​សំណើ​នេះ​ក្នុង​ជួរ​ក្រុម ប្រឹក្សា​ឃុំ គ្រោង​នឹង​កោះប្រជុំ  ដោយ​ឱ្យ​មាន​ការចូលរួម​ពី​សំណាក់​មេភូមិ​ដែល​ពាក់ព័ន្ធ​ផង ដែរ ក៏ប៉ុន្តែ​ស្រាប់តែ​មាន​បញ្ហា ចុះផ្សាយ​មួលបង្កាច់​នេះ​តែម្តង ។​

​ជាមួយ​នេះ​ក៏​មាន​ការបំភ្លឺ  ផងដែរ ពី​សំណាក់​លោក សំ មៀ​ម  ជំទប់​ទី​២ មកពី​គណបក្ស  សមរង្ស៊ី បាន​និយាយថា​រូបគាត់  មិន​បាន​ឃើញ លោក​មេឃុំ ខាំ  លឿ លក់​ដី​ឫ​ក៏​បង្ខិតបង្ខំ​ប្រជា  ពលរដ្ឋ​ឱ្យ​ផ្តិតមេដៃ​នោះឡើយ ។

​ចំណែក​លោក ទូច ហូ​យ  ជា​ជំទប់​ទី ១ មកពី​គណបក្ស ហ្វុនស៊ិនប៉ិច បានឱ្យដឹង​ថា​ប្រជា ពលរដ្ឋ បាន​ធ្វើ​ពាក្យ​ស្នើរ​សុំ​មក  ឃុំ​មែន ប៉ុន្តែ​ការលក់ដូរ​ដី​ទំនប់ ៧៨ ឫ​ការបង្ខំ​ប្រជាពលរដ្ឋ ឱ្យ  ផ្តិតមេដៃ​នោះ គឺ​មិន​មាន​នោះ  ទេ ។ ចំពោះ​លោក សៀក រ៉ិ​ច  ដែលជា​អ្នក​បង្ហាញ​ខ្លួន​តាមព័ត៌ មាន​ក្នុង​ស្រុក​វិញ បាន​និយាយ ថា គាត់​មិន​បាន​ចោទប្រកាន់  ទៅ​លោក​មេ ឃុំ ខាំ លឿ តាម  ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះឡើយ  ហើយ​គាត់​ក៍​មិន​បាន​ចោទប្រកាន់​លោក​មេឃុំ​បង្ខំ​ឱ្យ​ប្រជា ពលរដ្ឋ​ណា​ឱ្យ​ផ្តិតមេដៃ​នោះ ដែរ ។ រីឯ​ប្រជាពលរដ្ឋ​នៅក្នុង  ភូមិ​ឃុន​មោឃ​ចំនួន ៥៣​គ្រួសារ  បាន​អះអាង​ថា ជុំវិញ​ការ​ចោទ  ប្រកាន់​ថា​លោក​មេឃុំ​កណ្តែក លក់​អាង​ស្តុក​ទឹក និង​ធ្វើការ  បង្ខិតបង្ខំ ឱ្យ​ពួកគាត់​ផ្តិត មេដៃ   នោះ​ជា​ប្រឌិត​ឡើង​របស់​បុគ្គល មួយចំនួន​ដែល​ខ្លួនឯង​ធ្វើអំពើ អាក្រក់​នោះទេ ពួកគាត់​ធានា ថា វា​មិនមែន​ជា​ការពិត​នោះ ឡើយ ៕

2015_01_29 (9) 2015_01_29 (23)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.